អស្ចារ្យ!! ការបង្ហាញ​ពាន​ឈុត​តំណាង​តំណាង​ជាតិ​ ​ប្រចាំ​ខេត្ត​ក្រុង​ ​កញ្ញា​ភពផែន​ដី​កម្ពុជា​

​ការប្រកួត​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ ​ឬ​ ​Miss​ ​Planet​ ​Cambodia​ ​2020​ ​ដែល​រៀបចំឡើង​ដោយ​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​បាន​ឈាន​មកដល់​ការប្រកួត​ឈុត​តំណាង​ជាតិ​ហើយ​ ​ដែល​មាន៣ដំណាក់កាល​ ​ដោយ​វគ្គទី១​ ​បង្ហាញ​ឈុត​តំណាង​ជាតិ​ ​ប្រចាំ​ខេត្ត​ក្រុង​វគ្គទី២​ ​បង្ហាញ​សមត្ថភាព​ពិសេស​ ​និង​វគ្គទី៣​ ​គឺជា​ការប្រកួត​ឈុត​រាត្រីសមោសរ​។​ ​

យ៉ាងណាមិញ​ការប្រកួត​ឈុត​តំណាង​ជាតិ​ ​គឺជា​អ្វី​ដែល​លេចធ្លោ​ខ្លាំង​។​ ​ក្រៅពី​រក​ឃើញ​អ្នក​ឡើង​ទៅកាន់​វគ្គផ្ដាច់ព្រ័ត្រ១៥រូប​ ​ការប្រកួត​ក៏​ប្រកាស​ ​បេក្ខនារី​ញញឹម​ស្អាត​ ​បេក្ខនារី​តំណាង​ផ​លិ​ត​ផល​ស្ពុនស័រ​ ​បេក្ខនារី​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​ ​បេក្ខនារី​គ្រង​ឈុត​រាត្រីសមោសរ​លេចធ្លោ​ ​និង​បេក្ខនារី​បញ្ចេញ​សមត្ថភាព​បាន​លេចធ្លោ​ជាងគេ​ផង​ដែរ​។​ ​នេះ​ជា​ព្រឹត្តិ​ការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ​រំដួល​លិចទឹក​។​ ​

​ថ្ងៃ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​ ​គេ​ឃើញ​មាន​វត្តមាន​ចូលរួម​ជា​កិត្តិយស​ដោយ​លោក​ ​ហ្វៃ​ ​សំអាង​ ​ក្រុមព្រះ​ញាតិវង្ស​ ​និង​តំណាង​ក្រុមហ៊ុន​មួយចំនួន​។​ ​សម្រាប់​គណ​កម្មការ​ផ្ដល់​ពិន្ទុ​ក៏​មាន​វត្តមាន​ ​អ្នកស្រី​ ​សរ​ ​កេសា​រ៉ា​ ​ម្ចាស់​ផលិតកម្ម​កេសា​រា​ភាពយន្ត​,​ ​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​,​ ​បវរកញ្ញា​ភពផែន​ដី​ឆ្នាំមុន​,​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​និង​បុគ្គល​ដែល​មាន​ស្នាដៃ​ផ្សេងទៀត​សរុប៦រូប​។​ ​ពិធី​នោះ​ក៏​អម​ដោយ​តារាចម្រៀង​ ​កិត្តិយស​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​,​ ​កញ្ញា​ ​អ៊ុង​ ​នី​និច​,​ ​ពិធី​ការិនី​កិត្តិយស​ ​កញ្ញា​ ​ដាវ​ណ្ណ​,​ ​និង​ ​ពិធីករ​កិត្តិយស​ ​លោក​ ​ព្រហ្ម​ ​ប្រសិទ្ធី​ ​ដែល​សុទ្ធតែ​ជាស​មា​ជិ​ក​របស់​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​ ​ទើប​កាន់តែ​ញាំង​កម្មវិធី​អោយ​គគ្រឹកគគ្រេង​៕​

Advertisement