អ្នកគាំទ្រ​ខ្លោចចិត្ត​ពោល​អាណិត​ ​ករុណា​ ​ពេជ្រ​ ​កំពុង​ជួប​បញ្ហា​ជាន់លើ​បញ្ហា​ ​

​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​មើលឃើញ​ថា​តារាចម្រៀង​ ​ករុណា​ ​ពេជ្រ​ ​បាន​បង្ហោះ​សារ​រៀបរាប់​ពី​ទុក្ខសោក​ ​ដែល​លោក​កំពុងតែ​មានទុក្ខ​ឱ​ពុក​ ​ឈឺធ្ងន់​ដេក​មួយ​កន្លែង​ ​និង​ខ្វះ​ថវិកា​ ​ព្យាបាល​ផង​ ​លោក​ក៏បាន​ប្រកាស​លក់​ផ្ទះ​វីឡា​ជាទី​ស្រលាញ់​ ​ដើម្បី​សល់​ប្រាក់​ខ្លះ​សម្រាប់​មើល​ជំ​ងឺ​ប៉ា​របស់​លោក​បន្ត​ ​និង​មួយចំនួន​ទៀត​សង់ផ្ទះ​សម្រាប់​ស្នាក់នៅ​។​ ​



​លោក​បាន​រៀបរាប់​ថា​ ​«​ពិបាកចិត្ត​ណាស់​លោក​អើយ​ ​.​.​.​.​ ​ទុក្ខ​ជាន់​ទុក្ខ​.​.​អត់​លុយ​មើ​លប៉ា​ ​ទើប​បា​នប្រ​កាស់​លក់​ផ្ទះ​ ​ដល់ពេល​លក់​ផ្ទះ​បាន​ហើយ​ ​ប៉ុន្តែ​អត់​បាន​លុយ​ ​.​.​.​.​រយះ​ពេល​ ​9​ ​ខែ​ហើយ​ ​បានតែ​ ​21​%​ ​នៃ​តំលៃ​ផ្ទះ​ទាំងអស់​.​.​.​.​ខ្ញុំ​ពន្យា​ពេល​យោគយល់​បាន​ ​តែ​ពេល​ខ្ញុំ​អាច​រក​វិធី​ដោះស្រាយ​បាន​ ​ប៉ុន្តែ​ពេលនេះ​ខ្ញុំ​យល់​លែង​បាន​ហើយ​ ​ព្រោះ​ខ្ញុំ​ទាល់​ ​វណ្ឌ័​ក​ ​ហើយ​.​.​.​.​រំលោះ​ធនាគារ​ផង​ ​ចំណាយ​មើ​លប៉ា​មួយ​ខែ​រាប់ពាន់​ផង​ ​ហើយ​ត្រូវ​សង់ផ្ទះ​ថ្មីទៀត​.​.​.​.​.​មិន​គួរណា​ ​ខ្ញុំ​កំពុង​លំបាក​ហើយ​ ​មក​បន្ថែម​ការ​លំបាក​ដល់​ខ្ញុំ​មួយ​ជាន់​ថែមទៀត​.​.​.​.​»​។​ ​



​ក្រោយ​ទម្លាយ​សារ​ទាំងនោះ​ ​អ្នកគាំទ្រ​របស់​តារាចម្រៀង​ ​ខាងលើ​ ​បាន​នាំគ្នា​ ​បញ្ចេញមតិ​ថា​ ​ពិតជា​សោក​ស្តាយ​ណាស់​ ​ដែល​លោក​ករុណា​ ​ពេជ្រ​ ​មានចិត្ត​ទូលាយ​ហួសហេតុ​ ​ដែល​លក់​ផ្ទះ​ត្រឹមតែ​បី​ខែ​ ​ប៉ុណ្ណោះ​ ​តែ​នេះ​លោក​បែ​ជា​ពន្យា​ឱ្យ​អ្នកទិញ​រហូតដល់៩​ ​ខែ​ ​ចំណែក​លោក​ខ្លួនឯង​ ​សុខចិត្ត​វេទនា​ ​ដោយ​ត្រូវ​បង់​ធនាគារ​ផង​ ​មើល​ថែ​ប៉ា​លោក​ផង​ ​និង​ ​គ្មាន​លុយ​សម្រាប់​ទិញ​សម្ភារៈ​ធ្វើ​ផ្ទះ​ថ្មី​ដែល​ទើបតែ​សង់​ឡើង​ ​ត្រឹម​តែ​គ្រិះ​ ​និង​គ្រោងផ្ទះ​ប៉ុណ្ណោះ​។​ ​ចំណែក​អ្នកខ្លះ​ទៀត​ ​ក៏​បញ្ចេញ​អារម្មណ៍​ ​អាណិត​ដែល​លោក​ត្រូវ​ជ្រោមជ្រែង​គ្រួសារ​តែម្នាក់ឯង​ ​ជាមួយ​និង​ឱ​ពុក​ដែល​កំពុងតែ​ពិការ​។​ ​សារ​ជាច្រើន​របស់​អ្នកគាំទ្រ​ ​លោក​ ​ករុណា​ ​ពេជ្រ​ ​បាន​សម្តែង​អារម្មណ៍​អាណិតអាសូរ​ ​និង​ ​ស្ងប់​ស្ងែង​ទឹកចិត្ត​ដែល​លោក​មេត្តា​ដល់​អ្នកទិញ​ផ្ទះ​លោក​ ​មិនបាន​បង់ប្រាក់​តាម​ការកំណត់​ ​ប៉ុន្តែ​លោក​នៅ​តា​ព្យាយាម​ទុក​ពេល​អោយ​រហូត​ជិត​មួយឆ្នាំ​បែបនេះ​ ​ចំណែក​ទឹកប្រាក់​ដែល​ទទួល​បាន​ត្រឹមតែ២១ភាគរយ​ ​នៃ​តំលៃ​ផ្ទះ​ប៉ុណ្ណោះ​។​ ​

​ប៉ុន្តែ​អ្វី​ៗ​មកដល់ពេលនេះ​ ​ករុណា​ ​ពេជ្រ​ ​បាន​ហួសចិត្ត​ជាមួយ​និង​អ្នកទិញ​ផ្ទះ​របស់​លោក​ដែល​បាន​សន្យា​ទិញ​លក់​ ​ក្នុង​កំឡុង​រយៈពេល​ខ្លី​ ​តែរ​ហូត​មកដល់ពេលនេះ​ ​មាន​រយៈពេល៩ខែ​ហើយ​ ​ដែល​លោក​បាន​អនុគ្រោះ​ដល់​អ្នកទិញ​ ​ដែល​មិន​ធ្វើតាម​ការកំណត់​ ​នេះ​បើ​យោង​តាម​ខ្លឹមសារ​ ​ដែល​ ​ករុណា​ ​ពេជ្រ​ ​បាន​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ៍​ ​ទី២២​ ​តុលា​ ​២០១៩​។​ ​ទោះជាយ៉ាងណា​ ​មិនទាន់​សំ​ការ​បំភ្លឺ​ពី​ ​តារាចម្រៀង​រូប​សង្ហារ​នេះ​ ​បានទេ​ ​ខណៈ​ដែល​ទូរស័ព្ទ​ចូល​ប៉ុន្តែ​មិន​មាន​អ្នកទទួល​។​


Advertisement