អ្នកនាង សុគន្ធា វិលប្រឡូកសិល្បៈថតវីដេអូចម្រៀងជាមួយលោក អ៊ីណូ តារាចម្រៀងសាន់ដេ

នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ តារាចម្រៀង សាន់ដេ លោក អ៊ីណូ (Eno) បានឱ្យដឹងថា លោកបានកំពុងថតសាច់រឿងក្នុងបទ”មិនមែនស្អប់អ្នកចាស់ តែមិនចង់ឃើញមុខ” និងបទ”ដឹងអត់បងមិនបានហេតុអ្វីនៅតែក្បត់” ដែលទើបផលិតជា Audio ហើយ និងត្រៀមបង្ហោះឡើង ដោយតួឯកស្រីនៅក្នុងសាច់រឿងទាំង២នេះ គឺអ្នកនាង សុគន្ធា ដែលគេស្គាល់ថាជាអតីតតារាសម្ដែង និងបច្ចុប្បន្នជាភរិយារបស់ម្ចាស់ហាងរ៉ាយុទ្ធ។

វត្តមានរបស់តារាស្រីរូបនេះ កាន់តែធ្វើឱ្យម្នាក់ៗ មានការចាប់អារម្មណ៍ ដោយសារតែអ្នកនាងសុគន្ធា ត្រូវគេដឹងថា បានក្លាយជាកូនប្រសារអ្នកជំនួញស្តុក ជោគជ័យផ្នែកជំនួញនាំចូលផលិតផលសម្រស់លើអនឡាញ ដែលទំនងមិនត្រលប់មកកាន់សិលកបៈវិញទេ ប៉ុន្តែលោក អ៊ីណូ អាចដឹកដៃអ្នកនាងអោយត្រលប់មកវិញបាន។ យ៉ាងណាមិញលោក អ៊ីណូ ក៏រំពឹងយ៉ាងខ្លាំងថាវត្តមានរបស់អ្នកនាង សុគន្ធា នឹងរុញឱ្យសាច់រឿងក្នុងបទចម្រៀងរបស់លោក កាន់តែមានការចាប់អារម្មណ៍ ដោយសារតែអ្នកនាង ក៏ជាម្ចាស់ផលិតផលដែលជាអ្នកលក់អនឡាញ ដ៏មានប្រជាប្រិយផង។ លោកថាបទទាំងពីរនេះ ត្រូវបានចេញថតបានខ្លះៗ ដើម្បីអោយរួចរាល់ខ្លះ មុនពេលអ្នកនាងត្រូវចេញទៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៥ តុលា ហើយពេលអ្នកនាងត្រលប់មកវិញនៅមួយអាទិត្យក្រោយនឹងថតបញ្ចប់។

លោកបង្ហើបបន្ដថា បទចម្រៀងដែលកំពុងសម្រុកថតជា MV ជាមួយអ្នកនាង សុគន្ធា នោះ នៅមិនទាន់បង្ហោះឡើងនៅឡើយទេ ដោយគ្រាន់តែលោករំពឹងខ្ពស់ ជាមួយនឹងអត្ថន័យ និងបទភ្លេងថ្មី ថានឹងធ្វើអោយលោកទទួលបានការចាប់អារម្មណ៍ខ្ពស់ ជាពិសេសនៅពេលMV ត្រូវបានបញ្ចេញ។ លោក អ៊ីណូ បន្តទៀតថា បទចម្រៀងរបស់លោក ដែលរួមសម្ដែងដោយអ្នកនាង សុគន្ធា នាយិកា ក្រុមហ៊ុន ខេជីធ្វេនធីវន័ នឹងជាម្ចាស់ផលិតផល ប្រេន HK7 beauty Care នោះ និពន្ធដោយម៉ៅឃ្លី ដោយស្តាយថ្មីៗ ក៏មិនធ្វើអោយអ្នកគាំទ្រខកចិត្តផងដែរ។ លោកបញ្ជាក់បន្ថែមថា គ្រប់បទដែរលោកបានធ្វើត្រៀមចេញឆាប់ៗនោះ គឺជាការសហការ ផលិតរួមគ្នា រវាងលោក និង អ្នក និពន្ធដ៏ល្បីឈ្មោះម្នាក់ទៀត គឺលោក THO MEET ខណៈដែលសាច់រឿងវិញ ក៏នឹងធ្វើឱ្យភ្ញាក់ផ្អើល។

Advertisement