ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​ក្រុងពាលី​រឿង​ថ្មី​ ​«​និស្ស័យ​ខ្លុយ​ស្នេហ៍​»​

​នៅ​ព្រឹក​ថ្ងៃទី​ ​២៤​ ​ខែតុលា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥បាន​រៀបចំ​ក្រុងពាលី​រឿង​«​និស្ស័យ​ខ្លុយ​ស្នេហ៍​»​ ​មានការ​ចូលរួម​សម្តែង​ដោយ​លោក​ ​មុំ​ ​សុធា​រ៉ា​ ​តារា​កំពុង​មាន​ប្រជាប្រិយ​ភាព​,​ ​តារា​ស្រី​រះ​ថ្មី​កញ្ញា​ ​ម៉ូ​នី​ ​និ​តា​,​ ​តារា​ជើងចាស់​លោក​ ​សំអ៊ែល​ ​តារា​វុធ​,​ ​លោក​ ​សុខ​ ​សុធន​,​ ​កញ្ញា​ ​វ៉ាន់​ ​លី​លី​,​ ​លោក​ ​ឆា​លី​,​ ​កញ្ញា​ ​ស្រីរត្ន័​,​ ​កញ្ញា​ ​ដា​ណា​,​ ​លោ​ករិទ្ឋី​នី​,​ ​នង​ ​សុខ​លី​,​ ​ម៉េ​ង​ ​សាវុ​ទ្ឋ​,​ ​សុភា​,​ ​លោក​វិរៈ​ ​តារា​,​ ​កុមារី​ ​ណា​ណា​,​កញ្ញា​ ​គឹ​មហួ​ ​ព្រមទាំង​តា​រា​ល្បី​ៗ​ជាច្រើន​រូប​ទៀត​។​

​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ ​ហួង​ ​តារា​មុ​ន្នី​ ​ប្រធាន​ផលិតកម្ម​វិធី​ ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ទោះបីជា​កន្លងមក​ទូរទស្សន៍​ ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ៥​ ​បាន​យក​ទិញ​សិទ្ធ​ថត​ភាពយន្ត​ ​និង​ឆ្អឹង​រឿង​ពី​ប្រទេស​ថៃ​ ​មក​ផលិត​ក៏​ពិតមែន​ ​ប៉ុន្តែ​យើង​មានការ​កែសម្រួល​ ​ទាំង​ប្លង់​ថត​ ​សាច់រឿង​ ​បច្ចេកទេស​ ​តួសម្ដែង​ ​និង​ឥរិយាបទ​នានា​ ​ឱ្យ​មាន​លក្ខណៈ​ជាខ្មែរ​សុទ្ធសាធ​ ​ទើប​យើង​ផលិត​ឡើង​។​ ​ម្យ៉ាងវិញទៀត​ ​ប៉ុស្តិ៍​លេខ៥​ ​ត្រូវការ​ភាពយន្ត​ខ្មែរ​ច្រើន​ ​ដើម្បី​ដាក់​បញ្ចាំង​រៀងរាល់ថ្ងៃ​ ​បំពេញ​តម្រូវការ​អ្នកទស្សនា​ ​ទោះ​ក្នុង​ទូរទស្សន៍​នេះ​ ​មានកម្ម​វិធី​សំបូរ​បែប​ច្រើន​ទៀត​ក្ដី​។​ ​លោក​បន្ត​ថា​ ​រាល់​ភាពយន្ត​ដែល​យើង​មក​ថត​ ​គឺ​យើង​បាន​ទិញ​សិទ្ធ​ត្រឹមត្រូវ​ ​ហើយ​ផលិតករ​ ​ក៏បាន​រៀបចំឡើង​យ៉ាង​សម្រិតសម្រាំង​ថ្មី​ ​ឱ្យ​ក្លាយជា​ចំណី​អារម្មណ៍​មួយ​ប្លែកភ្នែក​ ​ពោល​គឺ​មិន​ដូចគ្នា​ទាំងស្រុង​នោះ​ទេ​ ​មានតែ​ចំណុច​បន្តិច​បន្ទួ​ត​ប៉ុណ្ណោះ​ ​ដែល​អ្នករិះគន់​លើកយក​មក​ ​ដោយ​មិនបាន​ពិនិត្យមើល​ ​លើ​សាច់រឿង​ទាំងមូល​។​ ​យ៉ាងណាមិញ​ ​ដើម្បី​លើ​ស្ទួយ​ភាពយន្ត​ខ្មែរ​ឲ្យ​រីកចម្រើន​ ​យើង​នៅតែ​បន្ត​ដើរ​លើ​គោលការណ៍​នេះ​ ​បន្ត​ទៀត​។​ ​

​សូមជម្រាប​បញ្ជាក់​ថា​ ​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​រមែង​រំលេច​ស្នាដៃ​ភាពយន្ត​ភាគ​ខ្មែរ​ជាច្រើន​ ​ទាំង​បុរាណ​ ​និង​សម័យ​ទទួល​បាន​ភាព​ពេញនិយម​ ​ពិសេស​អ្នក​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​។​ ​ទាំងនេះ​ហាក់ដូចជា​ការ​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ ​ឲ្យ​រស់រាន​បន្ត​ទៀត​ ​មិនថា​ផលិតករ​ ​តារា​សម្តែង​ ​ក្រុមបច្ចេកទេស​ ​គឺ​ទទួល​បានការ​ងារ​ធ្វើជា​ហូរហែ​៕​

Advertisement