តារា​សិល្បៈ​ ​«​ ​គ្រួសារ​តារា​កម្ពុជា​ ​»​ ​ជោគជ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ ​នៅ​ថៃ​ ​

​ក្នុង​ពិធី​ដង្ហែ​កឋិន​ ​និង​ចែកទាន​ធំ​មួយ​នៅ​ខេត្ត​សុរិន្ទ​ ​កាលពី​ថ្ងៃទី២៦​ ​តុលា​ ​ឆ្នាំ២០១៩​ ​គេ​កត់សម្គាល់​មានការ​រៀបចំ​យ៉ាង​ល្អឥតខ្ចោះ​ ​ហើយ​សប្បាយ​ ​និង​ប្លែក​ភ្ន​ឬក​តែម្ដង​។​ ​ពិធី​នោះ​ក៏​មាន​តារា​សិល្បៈ​ខ្មែរ​ ​គ្រង​ឈុត​បុរាណ​ឆ្លុះបញ្ចាំង​ពី​អរិយធម៌​របស់​ខ្លួន​ ​ដើរ​ក្នុង​ក្បួន​ដំរី​ ​ក្បួន​តារា​ថៃ​ ​និង​ប្រជាជន​ថៃ​ ​ដ៏​គគ្រឹកគគ្រេង​នោះ​ដែរ​។​ ​

​សិល្បករ​ ​ដែល​បាន​បង្ហាញខ្លួន​នៅ​ខេត្ត​សុរិន្ទ​នោះ​ ​រួមមាន​ ​លោក​ ​ផាត់​ ​តារា​រដ្ឋ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​តារាចម្រៀង​ប្រចាំ​គ្រួ​សា​តារា​កម្ពុជា​,​ ​លោក​ ​រុន​ ​ណា​កូ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​ឆ្នាំ២០១៨​ ​និង​ជា​ទូត​សុឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា​,​ ​កញ្ញា​ ​អ៊ុង​ ​នី​និច្ច​ ​តារាចម្រៀង​ប្រចាំ​ក្រសួងព័ត៌មាន​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​រ៉េ​ត​រ៉ូស​ ​តារា​សម្ដែង​ ​សមាជិក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​វ៉ាន់​ថុន​ ​ជាតា​រា​សម្ដែង​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​ញឹម​ ​សុខា​ ​តារា​សម្ដែង​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​គឹម​ ​វណ្ណៈ​ ​តារា​សម្ដែង​,​ ​លោក​ ​មាន​ ​ប៊ុ​ន​ធឿន​ ​សិល្បករ​,​ ​លោក​ ​សាយ័ណ្ណ​ ​ម្ចាស់​សម្អាងការ​មរកត​មង្គល​នៅ​ផ្សារ​តាខ្មៅ​ថ្មី​ ​អ្នកស្រី​ ​សយ​ ​ណា​រី​រ័ត្ន​ ​តារា​សម្ដែង​ ​និង​ក្រុមការងារ​គ្រួ​សារ​រតា​រា​កម្ពុជា​ ​ផ្នែក​ផ្សព្វផ្សាយ​ ​និង​អ្នកយកព័ត៌មាន​សរុប​ចំនួន១២រូប​ ​ដោយ​វត្តមាន​សមាជិក​គ្រួសារ​តារា​កម្ពុជា​ទាំងអស់​ ​សុទ្ធតែ​គ្រង​ឈុត​បុរាណ​ ​និង​ឈុត​បង្ហាញ​ពី​ខ្មែរ​។​ ​

​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​បង្ហាញ​អារម្មណ៍​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​ព្រះអង្គ​ម្ចាស់​ក្សត្រី​ ​ស៊ីសុវត្ថិ​ ​កុសុមៈ​នារី​រតនា​ ​និង​ក្រុមព្រះ​ញាតិវង្ស​ ​បាន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នក​សិល្បករ​ខ្មែរ​ ​ដោយ​ក្រៅពី​បាន​យកចិត្ត​ទុកដាក់​ទាំង​ការ​ជូន​ក្រុមការងារ​របស់​លោក​ឱ្យ​បាន​ធ្វើទស្សនកិច្ច​ក្នុង​តំបន់​មួយចំនួន​នៅ​សុរិន្ទ​ ​ក៏​ផ្ដល់​មហា​កិត្តិយស​ ​ដល់​អ្នក​សិល្បករ​ទាំងអស់​ឱ្យ​គ្រង​ឈុត​បុរាណ​បង្ហាញ​វប្បធម៌​ ​ ​និង​អនុញ្ញាតិ​ឱ្យធ្វើ​ក្បួនដង្ហែ​យ៉ាង​អធឹក​អធម​ ​ដែល​មាន​ដំរី​ដឹកនាំ​ក្បួន​រហូត១០ក្បាល​។​ ​ក្នុង​ពិធី​នោះ​ក៏​មានការ​សំ​នេះ​សំណាល​ ​ព្រលែ​ង​កូន​ត្រី​ ​និង​ពិធី​ចែកទាន​ដែល​មាន​មនុស្ស​រាប់​រយ​នាក់​ ​មក​ចាំ​ចាប់​ប្រាក់កាស​ ​និង​សា​រ៉ុង​ក្រមា​ ​ជាដើម​។​ ​គ្រួសារ​តារា​កម្ពុជា​ ​ក៏បាន​ពាំនាំ​ក្រមា​ខ្មែរ​ជាច្រើន​ ​យក​ទៅ​ចែក​ជូន​អ្នកចូលរួម​នៅ​ទីនោះ​ផង​ដែរ​៕​



Advertisement