តារា​សម្ដែង​ ​កែវ​ ​ពេជ្រ​ពិសី​ ​អំពាវនាវ​ឱ្យ​មិត្ត​សិល្បៈ​រួម​អាជីព​ចូលរួម​ពិធីបុណ្យ​គម្រប់៧ថ្ងៃ​មរណភាព​ម្ដាយ​

​ថ្មី​ៗ​នេះ​ទទួល​បាន​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​ ​និង​សោកសៅ​ជាទីបំផុត​ ​តារា​សម្ដែង​កែវ​ ​ពេជ្រ​ពិសី​ ​មានទុក្ខ​ក្រៀមក្រំ​និង​សោកស្ដាយ​ម្ដាយ​របស់​នាង​ ​ដែល​ចាកចេញ​ពី​ជីវិត​នាង​ជា​រៀង​រហូត​នេះ​ជា​ពន់ពេក​ ​ខណៈ​ដែល​ពេលវេលា​ប្រថុចញ៉ុច​ពេក​ ​ពិសី​ ​ថា​ ​មិនបាន​យក​សំបុត្រ​បុណ្យ​គម្រប់៧ថ្ងៃ​ ​ទៅ​ចែក​មិត្តភក្ដិ​និង​បងប្អូន​ដែល​ស្គាល់​នាង​គ្រប់គ្នា​នោះ​ទេ​។​ ​ពិសី​ ​បាន​ក្លាយជា​កូនស្រី​កំព្រា​ទាំង​ឪពុក​និង​ម្ដាយ​ទៅ​ហើយ​ ​ខណៈ​អ្នកម្ដាយ​ជាទី​ស្រលាញ់​បំផុត​របស់​នាង​ ​លោកស្រី​កែវ​ ​ស៊ី​ណា​ ​បាន​ទទួលមរណៈភាព​ក្នុង​ជន្មាយុ៦៧ឆ្នាំ​ ​ដោយ​រោគាពាធ​។​

តា​រា​សម្ដែង​ស្រីរូប​នេះ​បាន​លើកដៃ​ដប់​សំពះអំពាវនាវ​ដល់​ញាតិមិត្ត​ទាំងឡាយ​ ​ក៏ដូចជា​តារា​ធ្លាប់​រួម​អាជីព​ទាំងអស់​ចូលរួម​កម្មវិធី​បុណ្យ​គម្រប់​ខួប៧ថ្ងៃ​និង១០០ថ្ងៃ​របស់​ម្ដាយ​នាង​ផង​ ​ដែល​កម្មវិធី​បុណ្យ​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី២៨​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ចាប់ពី​វេលា​ម៉ោង២រសៀល​តទៅ​ ​នៅផ្ទះ​លេខF62​ ​ផ្លូវ​លេខ០១​ ​ភូមិ​អង្គ​ ​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។​ ​

​ទន្ទឹម​នឹង​នេះ​ដែរ​ ​យោង​តាមរយៈ​គេហទំព័រ​ ​ហ្វេ​សប៊ុ​ក​ ​អ្នកនាង​ ​ចន​ ​ចាន់​លក្ខិ​ណា​ ​បាន​សរសេរ​ប្រាប់​ឱ្យ​ដឹង​ថា​៖​”​បង​សូម​ចូលរួម​រំលែកទុក្ខ​នៃ​ការបាត់បង់​អ្នកម្តាយ​របស់​ប្អូនស្រី​ ​កែវ​ ​ពេជ្រ​ពិសី​ ​តាំង​នាម​នាងខ្ញុំ​ជា​ប្រធាន​ ​សមាគម​សិល្បករ​ខ្មែរ​ ​ជំនួសមុខ​អោយ​ប្អូនស្រី​សូម​គោរព​អញ្ចើញ​ញាតិមិត្ត​ជិត​ឆ្ងាយ​ព្រមទាំង​សិល្បករ​សិល្បការ​នី​ទាំងអស់​ចូលរួម​ពិធីបុណ្យ​គំរប់​ ​៧ថ្ងៃ​និង១០០​ ​របស់​អ្នកម្តាយ​របស់​ប្អូនស្រី​ផង​ ​កម្មវិធី​បុណ្យ​និង​ប្រារព្ធ​នៅ​ថ្ងៃស្អែក​នេះ​។​ ​សូម​បង​ប្អូន​អញ្ចើញ​ចូលរួម​ដោយ​សេ​ក្តី​អនុគ្រោះ​ផង​ចុះ​ ​សូម​ទំនាក់ទំនង​លេខ​ទូ​រស​ព័្ទ​ ​012​ ​4444​ ​28​ ​/​ ​016​ ​444​ ​328​ ​/​ ​060​ ​444​ ​550​។​ ​សូម​អរគុណ​”​៕​

Advertisement