អាណិត​ណាស់​ ​!​ ប្រទះឃើញតារាសម្ដែងជើងចាស់ ​អ្នកស្រី​ ​គង់​ ​ប៊ុ​ន​សុន​ ​ហៅ​ម៉ែ​ស៊ុន​ ​កំពុង​លក់​នំ​តាម​ថ្នល់​ ​សន្សំ​លុយ​បង់ថ្លៃ​ផ្ទះ​ជួល​

​មហាជន​គ្រប់គ្នា​ពិតជា​ធ្លាប់​បានឃើញ​និង​ស្គាល់​រួចមក​ហើយ​ ​តារា​សម្តែង​ជើងចាស់​គឺ​អ្នកស្រី​ ​គង់​ ​ប៊ុ​ន​សុន​ ​ហៅ​ម៉ែ​ស៊ុន​ ​នា​ពេល​បច្ចុប្បន្ន​កំពុងតែ​ផល​លំបាក​យ៉ាង​ ​ខ្លាំង​ក្នុង​ជីវិ​ភាព​រស់នៅ​ប្រចាំថ្ងៃ​ ​ដោយ​លោកស្រី​ ​ដើរ​ទូល​នំ​លក់​ ​តាម​ទី​សាធារណៈ​ដែល​បច្ចុប្បន្ន​នេះ​ស្នាក់នៅ​បន្ទប់​ជួល​តែម្នាក់ឯង​។​

​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​គាត់​បាន​ធ្លាក់ខ្លួន​ដើរ​ទូល​នំ​លក់​តាម​ចិញ្ចើម​ផ្លូវ​ដោយ​អ្នកស្រី​ ​គង់​ ​ប៊ុ​ន​សុន​ ​មាន​អាយុ៦៥ឆ្នាំ​ ​សព្វថ្ងៃ​នេះ​មានមុខ​របរ​លក់​នំ​នៅ​តាមផ្លូវ​សា​ធារ​ណះ​ ​និង​នៅ​ចិញ្ចើមថ្នល់​ ​ដែល​ជា​នំ​យក​មក​ពី​ខេត្តកំពត​ ​តារា​សម្តែង​រូប​នេះ​រស់នៅ​ក្នុង​បន្ទប់​ជួល​មួយ​ខែ៩០ដុល្លារ​ ​រស់នៅ​តែម្នាក់ឯង​ ​ព្រោះ​កូនចៅ​មានគ្រួសារ​អស់​ ​ហើយ​ជីវភាព​ក៏​ខ្វះខាត​។​

​ប្រភព​ពី​អ្នក​សិល្បៈ​បាន​អះអាង​ថា​ ​ម៉ែ​ស៊ុន​ ​ពិតជា​មានការ​លំបាក​ជា​ខ្លាំង​ ​ដោយ​អ្នកម្ដាយ​ត្រូវលក់​នំ​ទាំងយប់​អា​ធ្រា​ត្យ​ ​នៅម្ដុំ​​ធនាគារ​ ​ANZ​ ​លើ​ផ្លូវ271​។​ ​តារា​ជើងចាស់​រូប​នេះ​ ​បាន​ថ្លៃឈ្នួល​ពី​សិល្បៈ​ប្រហែលជា១៥​ ​ទៅ៥០ដុល្លារ​ប៉ុ​ណ្នោះ​ក្នុង​មួយថ្ងៃ​ ​ទៅតាម​ការងារ​សម្ដែង​ដែល​អ្នកដឹកនាំ​ត​ម្រុ​វ​។​ ​បើ​ទោះជា​ចំណូល​របស់​ម៉ែ​ស៊ុន​មិនសូវ​កាក់កប​ក៏ដោយ​ ​តែ​អ្នកម្ដាយ​នៅតែ​ប្រឹង​តស៊ូ​ ​ជាមួយ​ការងារ​សិល្បៈ​យ៉ាង​សប្បាយចិត្ត​ ​ព្រោះថា​ ​សិល្បៈ​ជា​អាជីព​ដែល​ម៉ែ​ស្រឡាញ់​៕​

Advertisement