ពិរោះមិនធម្មតា! «សុំទោសកំពង់ចាម» បទថ្មីពី ហាស់ សំអាត

ពិតជានឹកស្មានមិនដល់ដែលលោក ហាស់ សំអាត ដែលក្លាយជាតារាម្នាក់នៅផលិតកម្មថ្មីមានឈ្មោះថាអាណាចក្រពលករស្រាប់តែពេលចេញ MVបទចម្រៀង «សុំទោសកំពង់ចាម» មានការចូលទៅស្តាប់និងទស្សនាយ៉ាងច្រើននៅលើបណ្តាញសង្គមយូធូប។ នេះជាការបើកឆាករបស់ផលិតកម្មប្រកបដោយការសង្ឃឹមព្រោះផលិតកម្មទាំងមូលជ្រោមជ្រែងពីពលករកូរ៉េដែលចូលចិត្តសិល្បៈ។

បទចម្រៀង «សុំទោសកំពង់ចាម» មួយនេះបានឆក់យកមនោរម្មណ៍អ្នកស្តាប់ច្រើនព្រោះនិយាយពីស្នេហាបែបយុវវ័យ ដែលមិនសមប្រកប ព្រោះតែមានការ រារាំងពីឱពុកម្តាយខាងប្រុស បានធ្វើអោយនារីជាដៃគូ គិតខ្លី ចង់សម្លាប់ខ្លួន។ ម្ល៉ោះហើយបានធ្វើឲ្យបទក្លាយជាប្រធានបទថ្មីមួយទៀតជុំវិញស្នេហាយុវវ័យ។ ដោយសារតែការខិតខំខ្លាំងពីក្រុមការងារផលិតកម្មត្រូវបាននាំគ្នាគិតគូរកអ្វីដែលថ្មីល្អជូនអ្នកគាំទ្រ។

លោក ហាស់ សំអាត បានឲ្យដឹងថាបទខាងលើទាំងបច្ចេកទេសនិងសំឡេងមានភាពរំលេចឡើង។ ផលិតកម្មនឹងពួតដៃគ្នាកសាងសមិទ្ឋិផលឲ្យល្អដោយព្យាយាមតាក់តែងនិពន្ឋបទថ្មីៗទំនុកភ្លេងល្អៗជាស្នាដៃកូនខ្មែរមិនចម្លងពីគេឡើយនេះជាគោលដៅរបស់ផលិតកម្មអាណាចក្រពលករ។ យើងរំពឹងថាពុកម៉ែបងប្អូជួយគាំទ្រជាបន្តទៀតដើម្បីជាកម្លាំងចិត្ត។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement