ក្រោយលែងប្ដី!! ឆ័យលី ដាឡែន សម្ញែងភាពស្និទ្ធស្នាលជាមួយ រុន ណាកូ

មិនខ្វល់ពីពាក្យថា មេម៉ាយចំណាយមាត់ញាតិ អ្នកនាង ឆ័យលី ដាលែន មិនត្រឹមតែ បញ្ចេញរូបថតស៊ិចស៊ី ចេញភ្លៅ ក្នុងឈុតប៊ីកានីនៅអាងហែលទឹកប៉ុណ្ណោះទេ តែក៏បានបញ្ចេញរូបថតស្និទ្ធស្នាលជាមួយប្រុសក្មេងលោក រុន ណាកូ ដោយមិនខ្វល់ពីការលើកឡើងបែបអវិជ្ជមានណាមួយផងដែរ។ រូបថតជាច្រើនសន្លឹក ធ្វើឱ្យគេយល់ច្រលំថា ជារូប Pre-Wedding នោះផង។

ក្នុងដំណើរទៅទស្សនកិច្ចនៅក្នុងប្រទេសថៃ និងទៅផ្សព្វផ្សាយវប្បធម៌នៅខេត្តសុរិន្ទ អ្នកនាង បានរំលេចរូបថតកៀកកើយ ជាមួយតារាសម្ដែងវ័យក្មេង លោក រុន ណាកូ ដែលរូបថតរបស់អ្នកទាំងពីរគ្រាន់តែត្រូវបានបង្ហោះឡើង ក៏មានការលើកឡើងមិនល្អមួយចំនួន លើតារាស្រីរូបនេះ។ អ្នកខ្លះនិយាយថា អ្នកនាង កំពុងឱ្យដៃប្រុសក្មេង និងខ្លះថាមកពីអ្នកនាងជានារីពង្រាយមន្តស្បេហ៍ជាដើមទើបបណ្ដាលអោយបែកបាក់ប្ដី។ បើទោះជាមានការលើកឡើងមិនល្អជាច្រើន គ្រប់សកម្មភាពក្រោយលែងប្ដីរបស់អ្នកនាង បូករួមទាំងរូបភាពក្ដៅៗដែលទើបបង្ហោះឡើងនោះផង ប៉ុន្តែសម្រាប់អ្នកនាង ឆ័យលី ដាឡែន បានលើកឡើងយ៉ាងខ្លីថា មិនខ្វល់ ហើយ អ្នកនាង ក៏ឈប់បិទសេរីភាពរបស់ខ្លួន ដោយសារពាក្យថាមេម៉ាយចំណាយមាតើញាតិទាំងអស់នោះដែរ។

អ្នកនាងពោលថា ទោះជាសកម្មភាពរបស់អ្នកនាងមើលទៅមិនសមភ្នែកជាមួយបុរសវ័យក្មេងណាមួយ ក៏សកម្មភាពទាំងនោះ គឺជារឿងផ្ទាល់ខ្លួន។ អ្នកនាងអះអាងយ៉ាងខ្លីថា សំខាន់កុំអោយតែអ្នកនាងទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ នោះទើបអ្នកនាងនឹងភ័យបារម្ភ។ យ៉ាងណាមិញអ្នកនាងបញ្ជាក់ថា រូបភាពស្វីតៗជាមួយតារារះថ្មី លោក រុន ណាកូ គ្រាន់តែជារូបភាពសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជា ក្នុងពេលដែលនាង និងលោក មានឱកាសចេញទៅប្រទេសថៃរួមគ្នាប៉ុណ្ណោះ មិនមែនមានន័យថា អោយតែអ្នកនាងមានរូបកៀកកើយជាមួយបុរសណាសុទ្ធតែស្រលាញ់ប្រុសនោះ នោះឡើយ។

ខាងក្រោមនេះជាកម្រងរូបភាព ដែលធ្វើអោយគេយល់ច្រលំរវាង អ្នកនាង ឆ័យលី ដាឡែន និងតារាសម្ដែងថ្មី លោក រុន ណាកូ៖

Advertisement