​«Young Love ឬ ស្នេហាក្មេងៗ» ​ប្រកាស​បើក​បញ្ចាំង​ជា​ផ្លូវការ​គ្រប់​រោង​ភាពយន្ដ​ ​

​មួយ​ឃ្លា​ដែល​មហាជន​អ្នកគាំទ្រ​ជាច្រើនចាក់ដោតអារម្មណ៍ខណៈទស្សនារឿង​ «​Young​ ​Love​ ​ឬ​ ​ស្នេហា​ក្មេង​ៗ​»​ ​​គឺ​ ​“​ ​សេចក្តី​ស្រលាញ់​មិនមែន​មានន័យថា​ ​ត្រូវ​រង់ចាំ​នោះ​ទេ​ ​សំខាន់​ត្រូវ​ចងចាំ​ពេញ​វេលា​ទាំងនោះ​”​ ​។​ ​ផលិតកម្ម​កងចក្រ​ភាពយន្ត​ ​បាន​បើក​សម្ពោធ​ដាក់​បញ្ចាំង​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ ​យ៉ាង​ក​ក្រើនៅ​បរិ​វេន​រោងកុន​ទំនើប​ ​Major​ ​Cineplex​ ​អ៊ី​អន១​ ​។​ ​និយាយទៅ​គឺ​សាច់រឿង​ទាំងមូល​មាន​គ្រប់​រស់​ជាតិ​តែម្តង​ ​ទាំង​បញ្ហា​ជីវិត​ ​មិត្តភាព​ ​គ្រួសារ​ ​ស្នេហា​យុវវ័យ​ ​និង​សម្បូរទៅដោយ​ឈុត​កំប្លែង​ថែមទៀត​ ​ដែល​ធ្វើ​អ្នកទស្សនា​ពោរពេញ​ដោយ​អារម្មណ៍​សប្បាយ​ម៉ង​!​.​.​។​ ​

​សម្រាប់​សាច់រឿង​ត្រូវ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ​នៅ​ទីក្រុង​ភ្នំពេញ​សម័យ​ទំនើប​ ​កេសរ​គឺជា​ក្មេងស្រី​ម្នាក់​ដែល​ទើបតែ​ពេញវ័យ16​ ​ឆ្នាំ​។​ ​នាងរស់​ ​នៅជា​មួយ​ជីដូន​ដោយ​ទន្ទឹងរង់ចាំ​សំបុត្រ​ពី​ម្តាយ​របស់​នាង​ជា​រៀងរាល់ថ្ងៃ​។​ ​នាង​មាន​មិត្ត​ភ័ក្រ្ត​ជិត​ ​ស្និទ្ធ​ចំនួន3នាក់​គឺ​ ​រិទ្ធ​ ​សុ​ភ័ក្រ្ត​ ​និង​បេ​ទ្បា​ ​ដែល​បាន​រួម​ដំណើរ​ជាមួយ​នាង​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ ​ក្នុង​វ័យ​ជំទង់​នេះ​។​ ​អ្វី​ៗ​បាន​ផ្លាស់​ប្តូរ​បន្ទាប់ពី​នាង​បាន​ជួបនឹង​វេហា​ដែល​ជា​សិស្ស​ច្បង​ដ៏​ស្រស់​សង្ហា​ ​មួយ​រូប​។​ ​អ្នក​ទាំងពីរ​ចាប់ផ្តើម​រៀន​ស្គាល់ចិត្ត​គ្នា​ ​ហើយ​បើក​ទំព័រ​ស្នេហា​ដំបូង​របស់​ខ្លួន​។​ ​កេសរ​ ​ចាប់ផ្តើម​ស្គាល់​ពី​ការ​ថែរក្សា​ ​ស្នេហា​ ​មិត្តភាព​ ​និង​គ្រួសារ​ក្នុង​ពេល​តែមួយ​។​ ​ហើយរឿង​រ៉ាវ​ទាំងអស់​ ​នេះ​ក៏បាន​ធ្វើ​ឱ្យ​កេសរ​ដឹងរឿង​មួយ​ដែល​នាង​មិនធ្លាប់​ចាប់អារម្មណ៍​ពីមុន​មក​។​ ​តើ​មិត្តភាព​របស់​ ​នាង​នឹង​នៅតែ​បន្ត​ឬក៏​នាង​ត្រូវតែ​ជ្រើសរើស​រវាង​ស្នេហា​និង​មិត្តភក្តិ​?​ ​ភាពយន្ត​នេះ​ ​ប្រកាស​លក់​សំបុត្រ​ផ្លូវការ​ចាប់ពី​ថ្ងៃទី7​ ​ខែ​ ​វិច្ឆិកា2019​ ​តទៅ​ ​ដោយ​រំពឹង​ថា​នឹង​ទាក់ទាញ​យុវវ័យ​ ​ឱ្យ​ចាប់អារម្មណ៍​ច្រើន​ ​ព្រោះ​ជា​ភាពយន្ត​ស្ដែង​ពី​យុវវ័យ​ទាំងស្រុង​។​

​សូមជម្រាប​បញ្ជាក់​ដែរ​ថា​ ​ភាពយន្ត​ស្នេហា​បែប​យុវវ័យ​ឆ្នាំ​ ​2019​ ​មួយ​នេះ​ ​ជា​ស្នាដៃ​និពន្ធ​រួមគ្នា​រវាង​កញ្ញា​ ​លំ​អរ​ពេជ្រ​ ​និង​ ​លោក​ម៉ា​និ​ត​ដែល​ជា​អ្នកនិពន្ធ​ ​ប្រលោមលោក​ដ៏​ល្បី​មិនចាញ់​គ្នា​។​ ​តួអង្គ​សម្ដែង​នៅក្នុង​ភាពយន្ត​នេះ​ ​ក៏​សុទ្ធតែ​តារា​វ័យក្មេង​ដែល​មាន​សមត្ថភាព​ក្នុង​ការ​សម្តែង​ផង​ដែរ​ ​មាន​ដូចជា​កញ្ញា​ ​គង់​ ​ចាន់​ស្រី​ដែន​ ​ជា​អតីត​ ​Freshie​ ​Girl​ ​ប្រចាំឆ្នាំ2015​។​ ​លោក​ ​ជា​ ​សុ​ជាតិ​ ​តារាចម្រៀង​មក​ពី​ក្រុម​ក្មេង​ខ្មែរ​ ​និង​ ​លោក​ ​រ៉ុង​ ​សុ​ភី​ដេ​វីដ​ ​តារា​មក​ពី​ក្រុម​ ​Small​ ​World​ ​Small​ ​Band​ ​ជាដើម​។​ ​ក្នុង​នោះ​ ​ក៏​មាន​តួ​សម្តែង​ល្បី​ៗ​ជាច្រើន​រូប​ទៀតផង​ដែរ​ ​ដែល​សុទ្ធតែ​ជា​អាយ​ដល​របស់​យុវវ័យ​ទើប​ភាពយន្ត​នេះ​ ​ទាក់ទាញ​ភ្ញៀវ​កិត្តិយស​ ​ជាពិសេស​គឺ​យុវវ័យ​ភាគច្រើន​ ​ឱ្យ​ចូលរួម​ ​នៅក្នុង​ពិធី​នោះ​៕​



Advertisement