ភ្ញាក់ផ្អើល!! តារាសម្ដែង ភិន សុដាលីស បង្ហាញវត្តមានកិត្តយសក្នុងថ្ងៃសម្ពោធផ្សារទំនើប The Bridge

គេឃើញតារាសម្ដែងស្រី ភិន សុដាលីស បង្ហាញវត្តមានយ៉ាងលេចធ្លោក្នុងថ្ងៃកាត់ខ្សែបូផ្សារទំនើប The Bridge Lifestyle Mall នៅទល់មុខអតីតផ្សារកុងតឺណឺកោះពេជ្រ ដោយបានប្រកាសបើកដំណើរការសាកល្បង។ នៅរសៀលថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2019 ក្នុងពិធីនោះ គេឃើញតារាហ្វេសប៊ុកស្រស់ស្អាតជាច្រើនរូប ដោយតារាសិល្បៈគឺមានតែអ្នកនាង ភិន សុដាលីស ម្នាក់ប៉ុណ្ណោះត្រូវបានគេអញ្ជើញជាតារាកិត្តិយស ដើម្បីធ្វើទស្សនកិច្ច និងបង្ហាញលក្ខណៈក្នុងផ្សារទាំង៥ជាន់ ដែលនឹងបើកសម្ពោធជាទ្រង់ទ្រាយធំក្នុងពេលខាងមុខ។ អ្វីដែលគេកត់សម្គាល់ គឺអ្នកនាងលេងខ្លួនស្រស់ស្អាតដូចក្រមុំ ខណៈដែលគ្រាន់តែចូលរួមជាកិត្តិយសប៉ុណ្ណឹងសោះ ក៏ទទួលបានតម្លៃខ្លួនលើសការសម្ដែងដប់ម្ភៃដងផងដែរ។

ភិន សុដាលីស បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា មូលហេតុដែលនាងបង្ហាញខ្លួនក្នុងពិធីដំណើរការបណ្ដោះអាសន្នផ្សារទំនើបស្ដង់ដាររបស់ប្រទេសសិង្ហបុរីរូបនេះ គឺមិនមែនមកចូលរួមជាកិត្តិយសដូចភ្ញៀវទូទៅនោះទេ ដោយអ្នកនាងទទួលបានតម្លៃខ្លួនមួយតាមការព្រមព្រៀង ជាថ្នូរនឹងការបង្ហាញខ្លួន និង ធ្វើជាភ្ញៀវដើរទស្សនកិច្ចក្នុងផ្សារ ដែលបានតំណើរការនូវហាងមួយចំនួន។ អ្នកនាងថា ហេតុផលនៃការទាក់ទងគឺអ្នកនាងមិនបានដឹងខ្លួនមុននោះទេ ដោយត្រូវខាងអ្នករៀបចំកម្មវិធី ទាក់ទងអោយមកបង្ហាញខ្លួន ក្នុងនាមជាតារាកិត្តិយស។

អ្នកនាងថា បរិយាកាសក្នុងផ្សារ The Bridge Lifestyle Mall ប្រសិនបើគ្រាន់តែថតបង្ហោះមិនបញ្ជាក់ទីតាំង គឺប្រៀបដូចជាផ្សារនៅក្រៅប្រទេសតែម្ដង។ អ្វីដែលអ្នកនាងជាប់ចិត្ត គឺរចនាបទក្នុងផ្សារ ខណៈដែលហាងទំនិញ ភោជនីយដ្ឋាន និង ហាងភេសជ្ជៈ ក្នុងផ្សារដែលកំពុងដំណើរការស្រាប់ សុទ្ធស៊ឹងតែជាហាងល្បីៗនៅក្រៅប្រទេស ដែលអ្នកនាងបញ្ជាក់ថា អ្នកចង់ទទួលបានបរិយាកាសថ្មី ដូចនៅក្រៅប្រទេស គឺមកតែផ្សារស្ដង់ដារសិង្ហបុរីមួយនេះ គឺមិនខុសគ្នា។ ម្យ៉ាងមកទីផ្សារផ្សារនេះ ស្ថិតនៅក្នុងអាញារទំនើប នៅក្បែរកោះពេជ្រ ដែលជាប្រជុំជនកណ្ដាលរាជធានីផង ទើបអ្នកនាងកាន់តែជាប់ចិត្តខ្លាំង ពេលបានមកឃើញ។

អ្នកនាងបញ្ជាក់ដែរថា ផ្សារអាគារផ្សារទំនើប The Bridge Lifestyle Mall ក្រៅពីមានផ្សារ៥ជាន់ដែលសុទ្ធតែជាសំលៀកបំពាក់ ហាងភេសជ្ជៈ និង ភោជនីយ៍ដ្ឋានល្បីៗរបស់ពិភពលោកសរុបប្រមាណ៨០ហាង ក៏មាន កន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យកម្រិតVIP និង ក្រុមហ៊ុនអចលនទ្រព្យ នៅផ្នែកខាងលើផងដែរ៕

Advertisement