សមាជិក​ក្រុម​ ​Cambodia​ ​Super​ ​Model​ ​ធ្វើ​ឱ្យ​កក្រើក​ព្រឹត្តិ​ការណ៍​ ​Successful​ ​CEO​ ​Award​ ​2019​

ព្រឹត្តិ​ការណ៍​ ​Successful​ ​CEO​ ​Award​ ​2019​ ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ខណៈ​ដែល​មាន​សមាសភាព​តា​រា​ល្បី​ៗ​ជាច្រើន​ចូលរួម​ពី​ក្រុម​បង្ហាញ​ម៉ូដ​ ​Cambodia​ ​Super​ ​Model​ ​រួមមាន​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​អ្នកនាង​ ​កែវ​ ​ពេជ្រ​ ​ពិសី​ ​អ្នកនាង​ ​លី​ ​ម៉ា​រី​ណា​ ​អ្នកនាង​នៅ​ ​សូ​នី​តា​ ​និង​ ​កញ្ញា​ ​សូ​ដា​ ​នី​តា​ ​ជាដើម​។​

​តា​រា​ល្បី​ៗ​ដែល​ធ្លាប់​ជួយ​អោយ​ក្រុម​ ​Cambodia​ ​Super​ ​Model​ ​មួយ​នេះ​ ​ល្បី​កក្រើក​ ​ប៉ុន្តែ​ក្រោយពេល​អ្នក​ទាំង៤ល្បី​រៀងខ្លួន​ ​ក៏​កម្រ​ឃើញ​ប៉ះ​គ្នា​ ​ក្នុង​សកម្មភាព​ដើរ​ម៉ូដ​ ​អស់​មួយ​រយៈ​ធំ​។​ ​នៅក្នុង​ថ្ងៃ​នោះ​ ​ក៏​មាន​តារា​ល្បី​ស៊េរី​ក្រោយ​ ​ដែល​កំពុង​ឡើង​កូដ​បង្ហាញខ្លួន​ផង​ដែរ​ ​ដូចជា​ ​កញ្ញា​ ​អ៊ឹ​ង​ ​និមល​ ​កញ្ញា​ ​សុ​ផា​ ​លី​នដា​ ​កញ្ញា​ ​សោម​ ​ស្រី​នាថ​ ​Miss​ ​Grand​ ​កញ្ញា​ ​ហេង​ ​ចន្ថា​ ​និង​ ​កញ្ញា​ ​ឌី​ ​លី​កា​ ​ផង​ដែរ​ ​ទើប​ធ្វើអោយ​វេទិកា​បង្ហាញ​ផលិតផល​ថែរក្សា​សម្រស់​មុទិតា​ ​របស់​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​កាន់តែ​កក្រើក​ ​នៅក្នុង​ពិធី​ ​Successful​ ​CEO​ ​Award​ ​2019​ ​ដែល​ជា​វេទិកា​ប្រកួតប្រជែង​ ​និង​ប្រគល់​រង្វាន់​ឆ្នើម​ចំនួន២០​ ​ដល់​ស្រី​ជា​ម្ចាស់​ក្រុមហ៊ុន​ ​ដែល​ជោគជ័យ​ក្នុង​មុខ​ជំនួញ​។​ ​

​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​និយាយ​នៅ​ពី​ថ្ងៃទី៨​ ​វិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ថា​ ​កញ្ញា​ ​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​សមា​ជិ​ក​ចាស់​ៗ​ក្នុង​ក្រុម​ ​Cambodia​ ​Super​ ​Model​ ​ដូចជា​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខណៈ​ ​អ្នកនាង​ ​លី​ ​ម៉ា​រី​ណា​ ​អ្នកនាង​ ​កែវ​ ​ពេជ្រ​ពិសី​ ​អ្នកនាង​ ​សូ​ដា​ ​នី​តា​ ​និង​ ​កញ្ញា​ ​សូ​ដា​ ​នី​តា​ ​ដែល​សុទ្ធតែ​ជាស​មា​ជិ​ក​ដំ​បូងៗ​ប្រចាំ​ក្រុម​ ​មក​ដើរ​ម៉ូដ​ជុំគ្នា​។​ ​កញ្ញា​ថា​អ្នក​ទាំង៥​ ​ខកខាន​ជួបគ្នា​ក្ន៧ង​វេទិកា​បែបនេះ​ជាយូរមកហើយ​ ​ទើប​កញ្ញា​ ​ចាត់ទុកថា​ ​គឺជា​វេទិកា​សំខាន់​មួយ​ ​ដែល​អ្នក​ទាំង៥​ ​បាន​ធ្វើអោយ​ចាប់អារម្មណ៍​ជាថ្មី​។​ ​កញ្ញា​ចាត់ទុកថា​តា​រា​ល្បី​ៗ​ទាំង៥​ ​និង​ ​តា​រា​ថ្មី​ៗ​ទាំង៥​ ​មិន​ខុសពី​បង្កើត​វេទិកា​ប៉ះ​គ្នា​ផង​ ​និង​មក​អបអរ​កញ្ញា​ផង​ ​ដែល​ទទួល​បាន​ពាន​ឆ្នើម​ក្នុងចំណោម​ ​CEO​ ​ឆ្នើម២០រូប​ ​ពី​កម្មវិធី​នា​ថ្ងៃ​នោះ​ទេ​។​

Advertisement