អតីត​សិល្បករ​ ​គឹម​ ​ចាន់​រតនា​ ​បញ្ចេញ​បទ​ថ្មី​ ​«​អូន​កូន​អ្នកណា​?​»​ ​មិន​រំពឹង​បាន​ចំណូល​ពី​សិល្បៈ​វិញ​

​ក្រោយពី​អន្ទងចិត្ត​មហាជន​ ​ឱ្យ​ឃើញ​ពី​ការ​ប្រឹងប្រែង​ក្នុង​សិល្បៈ​តាមរយៈ​បទ​«​ទំនួញ​អក​ឈ្មោល​»​លោក​ ​គឹម​ ​ចាន់​រតនា​ ​ក៏​បញ្ចេញ​បទ​ថ្មី​មួយទៀត​ ​«​អូន​កូន​អ្នកណា​?​»​ ​ដោយ​ជ្រើស​យក​ភរិយា​លោក​ជា​តួសម្ដែង​ផង​ដែរ​។​ ​ស្រប​ពេល​ប្រឡូក​ក្មុង​អាជីព​ជាត​ន្ត្រី​ករ​ ​និង​ ​ជាតា​រា​ចម្រៀង​ ​ក្នុង​វង់​អក​កេស​ ​លោក​ ​គឹម​ ​ចាន់​រតនា​ ​និង​ ​អ្នកស្រី​ ​ជិន​ ​វណ្ណា​រី​ ​មិន​មានឱកាស​ដណ្ដើម​បាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នោះ​ទេ​ ​តែ​អ្នក​សិល្បៈ​មួយគូ​នេះ​បាន​ប្រែខ្លួន​ជា​អ្នកជំនួញ​។​ ​

​ទន្ទឹម​ការ​ចេញ​បទចម្រៀង​ថ្មី​ ​តន្ត្រីករ​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​លោក​បញ្ចេញ​បទចម្រៀង​ ​មិនមែន​ចង់ល្បី​ ​និង​ចង់ឱ្យ​មានការទាក់ទង​លោក​ឡើង​ឆាក​ ​ដើម្បី​បាន​លុយ​នោះ​ទេ​។​ ​ពោល​គឺ​លោក​ផលិត​បទចម្រៀង​ដោយ​បកស្រាយ​សំនៀង​ខ្លួនឯង​ ​ដោយសារតែ​ស្រលាញ់​អាជីព​ចម្រៀង​ ​និង​ចង់​ផលិត​បទ​ដែល​លោក​ស្រឡាញ់​ ​ទុកជា​អនុស្សាវរីយ៍​ប៉ុណ្ណោះ​។​ ​អ៊ីចឹង​ហើយ​ ​ទើប​ខណៈ​ម្ចាស់​សំនៀង​ភាគច្រើន​ ​ជ្រើស​យក​តា​រា​ល្បី​ៗ​ ​ឱ្យ​ជួយ​សម្ដែង​ ​ដើម្បី​លើកមុខ​ ​MV​ ​សម្រាប់​លោក​គឺ​រើស​ភរិយា​ខ្លួនឯង​តែម្ដង​ ​ដើម្បី​សម្ដែង​ក្នុង​បទ​របស់​លោក​ ​ទុក​គ្រាន់​ចែក​កូន​មើល​លេង​ ​និង​ទុកជា​អនុស្សាវរីយ៍​ ​ដើម្បី​បង្ហាញថា​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​របស់​លោក​ ​បើ​ទោះជា​ពេលនេះ​ម្នា​ក់ៗ​រវល់​ច្តើន​ ​ហើយ​ប្រេ​ក្លាយ​ជីវ​ភា​ពលូយ​ឆាយ​ខុសពី​មុន​ ​ក៏​ស្នេហា​នៅតែ​រឹងមាំ​។​ ​

​លោក​បន្ដ​ថា​ ​កាលពី​នៅ​ប្រឡូក​សិល្បៈ​លោក​គ្រាន់តែ​ជា​អ្នកលេង​ភ្លេង​ប៉ុណ្ណោះ​ ​ចំណែក​ភរិយា​ទើប​ជា​អ្នកចម្រៀង​អាជីព​។​ ​លោក​ ​និង​ភរិយា​ ​គម្រោង​ចេញ​បទ​បកស្រាយ​រួមគ្នា​ ​ក្រោយពី​ចេញ​បទ​”​អូន​កូន​អ្នកណា​”​ ​ដែល​ជា​បទ​សា​រ៉ា​វ៉ាន់​ ​សម្រាប់​អបអរ​បុណ្យអុំទូក​នេះ​ផង​។​ ​គួរ​បញ្ជាក់​ថា​ ​លោក​ ​គឹម​ ​ចាន់​រតនា​ ​គឺជា​អតីត​តន្ត្រីករ​ ​ខណៈ​ភរិយា​គឺជា​អ្នកចម្រៀង​ក្នុង​វង់​អក​កេស​មួយ​ ​កាលពី​ប្រមាណ១០ឆ្នាំ​ ​ដោយ​សូម្បីតែ​ឈ្នួល​បង់​ផ្ទះ​ ​ក៏​ស៊ឹង​មិន​ចង់​មាន​។​ ​បច្ចុប្បន្ន​លោក​ ​និង​ភរិយា​ ​គឺជា​ម្ចាស់​ក្រុមហ៊ុន​ ​LYK​ ​គឹ​ម​ចាន់​រតនា​ ​ហ្សា​ណា​ ​ដែល​មាន​គម្រោង​ដី​ពុះ​ឡូ​តិ៍​ធំៗ​ជាច្រើន​គ​ម្រោ​ងន្រ​កាស​ ​លក់​នៅ​ស្រុក​គងពិសី​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​៕​

Advertisement