ពីរោះប្លែក!! « ស្រឡាញ់អូនប៉ុណ្ណា» កំពុងល្បីនៅលើបណ្ដាញសង្គម ច្រៀងដោយតារាស្រី អ៊ុក ស្រីឡា (មានវីដេអូ)

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកកំពុងតែមានការកក្រើកខ្លាំងជាមួយបទចម្រៀង « ស្រឡាញ់អូនប៉ុណ្ណា » ដែលជាការច្រៀងខូវើ (Cover)សាជាថ្មីឡើងវិញ ។ បទនេះដែរ ត្រូវបានគេដឹងថា អ្នកចម្រៀងស្រីនៅអាមេរិកឈ្មោះ អ៊ុក ស្រីឡា ជាអ្នកច្រៀងឡើងវិញ និងសម្រួលភ្លេងថ្មី ដោយមានបន្ថែមឃ្លារ៉េបជាមួយតារាប្រុសផងដែរ។ ក្រោយពេលបញ្ចេញបទនៅលើបណ្ដាញសង្គមរួចហើយ អ្នកគាំទ្រនៅកម្ពុជា កាន់តែស្គាល់ច្រើនឡើងនាពេលចុងក្រោយផងដែរ។

តាមគណនីហ្វេសប៊ុកតារាចម្រៀង អ៊ុក ស្រីឡា បានសរសេរក្រោយបទ”ស្រលាញ់អូនប៉ុណ្ណា” ត្រូវបានដាក់បង្ហោះថា «សួស្តីអ្នកទាំងអស់គ្នា! Srolanh Oun Punah (ស្រលាញ់អូនពេលណា?) 🤗:heart:🥰:kissing_heart:ទីបំផុតត្រូវបានផ្សាយផ្ទាល់លើយូធូបហើយ។ សូម​រីករាយ! កុំភ្លេចជួយ like ផ្តល់យោបល់ចែករំលែកផងណា:kissing_heart::100::notes::dancer:🏻:movie_camera::clapper::fire:🇰🇭:heart::kissing_heart::100::notes::dancer:🏻:movie_camera::clapper::fire:🇰🇭បទនេះជាចម្រៀងមួយក្នុងចំណោមបទជាច្រើនដែលខ្ញុំចូលចិត្ត ខ្ញុំតែងតែមានក្ដីស្រម៉ៃថា ថ្ងៃណាមួយខ្ញុំនឹងបានបកស្រាយបទនេះ ក្នុងនាមជាតារាចម្រៀងមួយរូប។ ខ្ញុំបានខិតខំយ៉ាងខ្លាំងជាមួយនឹងក្ដីស្រម៉ៃនេះ ទើបខ្ញុំសប្បាយចិត្ត ដែលបានបកស្រាយបទនេះ ដែលពីមុនខ្ញុំធ្លាប់តែស្ដាប់ ដោយក្ដីស្រលាញ់។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានបង្ហាញជូនអ្នកនូវបទចម្រៀងផ្ទាល់ខ្លួនរបស់ខ្ញុំ គឺបទ”ស្រលាញ់អូនប៉ុណ្ណា” ដែលជាបទចម្រៀងល្បី ក្នុងទសវត្សទី៨០ និងដើមទសវត្ស ៩០ ។ ខ្ញុំចង់រក្សាវប្បធម៌របស់យើងឱ្យនៅស្ថិតស្ថេរជារៀងរហូតហើយសង្ឃឹមថាបទនេះ នឹងទទួលបានការគាំទ្រ។ ខ្ញុំក៏ពិតជារំភើបផងដែរ ដែលបានរួមការងារជាមួយ លោក ឃាងដែលជាតារាខ្មែរមកពីរដ្ឋម៉ាសាឈូសេត សម្រាប់បទនេះ»។

គួរបញ្ជាក់ផងដែរថា ចម្រៀង Cover”ស្រលាញ់អូនប៉ុណ្ណា” ដែលទើបបង្ហាញខ្លួន គឺជាការដឹកនាំសម្តែងដោយ អ៊ុក ស្រីឡា ផ្ទាល់ និង លោក អាឡិនហ្សូប៊ែតថេត។ ផលិតដោយ លោក បុទុមផេន ថតដោយ លោក ប៉ូលអ៊ុក និងក្រុមការងារមួយចំនួនទៀត នៅសហរដ្ឋអាមេរិក៕

Advertisement