ច្បាស់ការ​!​!​ ​សៅ​ ​ឧត្តម​ ​ហក់​ចូលក្នុង​ផលិតកម្ម​ថោ​នពិ​ត​មែន​

​បទចម្រៀង​ថ្មី​មួយ​ដែល​បង្ហាញ​ត្រឹមតែ​ ​Teaser​ ​ខ្លី១នាទី​ ​និង​លាក់មុខ​តារាចម្រៀង​ ​ទើបតែ​បាន​បង្ហោះ​នៅ​លើ​ផេ​ក​ផ្លូវការ​របស់​ផលិត​កម្ម​ថោន​ ​ត្រូវ​បាន​ប្រិយមិត្ត​ចូលរួម​ទស្សន៍ទាយ​យ៉ាង​ព្រោងព្រាត​ពី​ម្ចាស់​សំឡេង​ដែល​ច្រៀង​នៅក្នុង​បទ​ថ្មី​មួយ​នោះ​ ​ក្រោម​ចំណងជើង​ថា​ ​“​នឹក​សង្សារ​កំសត់​”​។​



​ជា​ការ​កត់សម្គាល់​ ​ចម្រៀង​ថ្មី​មួយរយៈពេល​ខ្លី​នោះ​ត្រូវ​បាន​ទស្សនិកជន​ទស្សន៍ទាយ​ថា​ ​ជា​សំនៀង​របស់​លោក​ ​សៅ​ ​ឧត្តម​ ​ដែល​ជា​អតីត​បេក្ខភាព​ក្នុង​កម្មវិធី​ ​«​Cambodian​ ​Idol​»​ ​រដូវ​កាល​ទី១​។​ ​ទោះ​ខាង​ផលិតកម្ម​ ​មិនទាន់​បញ្ចេញ​មុខ​ ​មាត់​ម្ចាស់​សំនៀង​ ​តែ​បណ្តា​អ្នកគាំទ្រ​ ​បានដឹង​យ៉ាង​ច្បាស់​ ​១០០ភាគរយ​ថា​ ​ជា​សំនៀង​របស់​លោក​ ​សៅ​ ​ឧត្តម​។​ ​ដែល​ពេលនេះ​ ​លោក​បាន​ចូល​ធ្វើជា​តារាចម្រៀង​ប្រចាំ​ផលិត​កម្ម​ថោន​ ​ជា​ផ្លូវការ​ហើយ​ ​តាមរយៈ​ការ​បញ្ចេញ​ ​បទ​ថ្មី​ជា​ចំណងដៃ​ ​គឺ​បទ​ ​«​នឹក​សង្សា​កំសត់​»​ ​នេះឯង​។​ ​ជាមួយគ្នា​នេះ​ ​តាមរយៈ​សារ​ ​Comment​ ​ក្នុង​ផេ​ក​របស់​ផលិត​កម្ម​ថោន​ ​លោក​ ​សៅ​ ​ឧត្តម​ ​ក៏បាន​ទទួលស្គាល់​ការ​ ​ទស្សន៍ទាយ​របស់​ទស្សនិកជន​ ​ដោយ​ភ្ជាប់​ជាមួយនឹង​សារ​ថា​ ​«​អរគុណ​បងប្អូន​ពូ​មីង​ទាំងអស់គ្នា​ ​ដែល​ចំណាំ​ ​សំលេង​បាន​ ​អរគុណ​សំរាប់​ការ​គាំទ្រ​»​។​

​គួរបញ្ជាក់ដែរថា​ ​លោក​ ​សៅ​ ​ឧត្តម​ ​បាន​ហក់​ចូលក្នុង​ផលិតកម្ម​ថោ​នពិ​ត​មែន​ ​ហើយ​បទ​មួយ​នោះ​ក៏​ជា​បទ​ថ្មី​ដំបូង​បំផុត​របស់​លោក​ ​នៅក្នុង​ទ្រនំ​ផលិតកម្ម​ថ្មី​មួយ​នេះ​ផង​ដែរ​។​ ​សូម​បញ្ជាក់​ថា​ ​ថ្មី​ៗ​នេះ​ក្រៅពី​លោក​ ​សៅ​ ​ឧត្តម​ ​ក៏​មាន​តារា​ជាច្រើន​រូប​ទៀត​បាន​ក្លាយជា​សមាជិក​តារាចម្រៀង​នៅក្នុង​ផលិត​កម្ម​ថោន​ ​រួមមាន​កញ្ញា​ ​សុ​វត្ថិ​ឌី​ ​ធា​រិកា​ ​កញ្ញា​ ​បាន​ ​មុនី​ល័ក្ខ​ ​លោក​ ​ឆឹម​ ​សក្ក​ដា​ ​និង​កញ្ញា​ ​ចែម​ ​ស្រី​ល័ក្ខណ៍​ ​ជាដើម​៕​

Advertisement