សុខ​ ​ពិសី​ ​ខ្លោចចិត្ត​ជា​ខ្លាំង​ ​និង​ផ្ញើ​សារ​ផ្ដាំ​ទៅ​អ្នក​បរិភោគ​សាច់​សុនខ​

​ដូចដែល​គេ​បានដឹង​គ្រប់គ្នា​ថា​ ​អាជីវកម្ម​សាច់​សុនខ​នៅ​កម្ពុជា​ ​មាន​រូបភាព​លួចលាក់​តែ​មាន​លក្ខណៈ​ធំ​ទូលាយ​ ​និង​មាន​បណ្តាញ​ពាណិជ្ជកម្ម​ជា​ខែ្ស​ចង្វាក់​ ​ខុសពី​កន្លែង​សត្វឃាត​ដទៃទៀត​ ​។​ ​កន្លែង​សុនខ​ឃាត​ ​គ្មាន​ការ​ត្រួតពិនិត្យ​ខាង​អនាម័យ​ ​សុខភាព​អ្វី​នោះ​ទេ​ ​ហេីយ​អ្នក​បរិភោគ​សាច់​សុនខ​ភា​គ​ច្រេីន​មាន​អាយុ​ពី18-​29ឆ្នាំ​។​ ​

​នៅ​កាលពី​ពេល​ថ្មី​ៗ​នេះ​មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ដោយសារតែ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ត្រៀម​ធ្វើ​និង​ធ្វើម្ហូប​ទៅ​ហើយ​ស្រាប់តែ​មាន​គេ​ជួយសង្គ្រោះ​ជីវិត​ទាន់​ដោយ​ការទិញ​ឆ្កែ​មួយ​ក្បាល​នេះ​ពី​អ្នក​ដឹក​ក្នុង​តម្លៃ170,000​៛​ ​ដើម្បី​ប្រលែង​វា​ឱ្យ​មាន​សេរីភាព​និង​មានជីវិត​។​ ​បើ​តាម​របាយការណ៍​អង្គការ​មួយ​នៅ​កម្ពុជា​ក៏​បង្ហាញ​ឱ្យ​ដឹង​ថា​ ​មាន​សត្វ​សុនខ​មិន​តិច​ជាង200,000ក្បាល​ទេ​ក្នុង​មួយឆ្នាំ​សម្រាប់​តែ​តម្រូវការ​ភោជនីយដ្ឋាន​លក់​សាច់​សុនខ​ជាង១១០ភោជនីយដ្ឋាន​នៅ​ភ្នំពេញ​ ​ហេី​យក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​អាច​តំរូវការ​រាប់​លាន​ក្បាល​។​

​បន្ទាប់ពី​បានឃើញ​ដូច្នេះហើយ​ស្រាប់តែ​តារា​ស្រី​ ​កញ្ញា​ ​សុខ​ ​ពិសី​ ​ដែល​ជាតា​រា​ចម្រៀង​ដែល​កំពុងតែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​មហាជន​នោះ​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា​៖​ ​ហេតុ​អី​ម្ចាស់​មួយចំនួន​តូច​សុខចិត្ត​លក់​ពួកគេ​ទាំង​ដឹង​ហើយ​ថា​ ​«​ ​ពួកគេ​ស្រលាញ់​ម្ចាស់​ ​និង​ស្មោះត្រង់​តែង​រត់​ទទួល​ពេល​ម្ចាស់​ត្រលប់​មក​ពី​ក្រៅ​ម្តង​ៗ​ ​ជាពិសេស​គេ​ជួយ​ចាំផ្ទះ​និង​ព្រុស​ឱ្យ​ជា​សញ្ញា​ឱ្យ​យើង​ដឹង​ថា​ ​មាន​មនុស្ស​ប្លែក​មុខ​ឬ​ចោរ​បម្រុង​ចូលផ្ទះ​យើង​ហើយ​។​ ​ចង់​សួរ​អស់លោកអ្នក​ដើរ​ទាក់ឆ្កែ​គេ​មាន​យល់​អារម្មណ៍​ម្ចាស់​គេ​ទេ​?​?​ ​គេ​ស្រលាញ់​និង​ចាត់ទុក​សត្វ​ដែល​ឆ្លាត​នេះ​ប្រៀប​ដូចជា​សមាជិក​គ្រួសារ​ពេល​គេ​បាត់បង់​គឺ​ឈឺចាប់​ណាស់​ ​តើ​បងប្អូន​ដែល​និយម​បរិភោគ​សាច់​ឆ្កែ​ពេល​ដែល​ហូប​ហើយ​ ​តើ​ចេះ​ហោះ​ឬ​ចេះ​បំបាំងកាយ​ទេ​បាន​ចិ​ត្ត​ដាច់​ចឹង​?​?​?​ ​សូម​អាណិត​មេត្តា​ដល់​សត្វ​ដ៏​ស្មោះត្រង់​នេះ​ផង​ ​សូម​បញ្ឈប់​ការ​បរិភោគ​ពួកគេ​ទៅ​ដើម្បី​ឱ្យ​ពួក​គ្នា​បាន​នៅ​ជិត​ម្ចាស់​ដែលគេ​ស្រលាញ់​និង​បំពេញ​តួរ​នាទី​យាម​ផ្ទះ​អោយ​ពួក​យើង​បាន​យ៉ាង​ល្អ​ ​ចង់​ជេរ​ឬ​ស្អប់​ខ្ញុំ​ក៏​តាមចិត្ត​ព្រោះ​ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ដែល​ឃើញ​រឿង​នេះ​កើត​ឡើង​ដដែល​ៗ​បែបនេះ​ទេ​»​៕​

Advertisement