កក្រើក​ពិ​ភ​ពសិល្បៈ​!​!​ ​អ៊ឹម​ ​ជីវ៉ា​ ​អះអាង​ជម្លោះ​ជាមួយ​ ​អ្នកនាង​ ​នាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​មិនមែន​ជា​រឿង​សម្ដែង​ចង់បាន​ប្រជាប្រិយ​ភាព​

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បាន​ព្រលះ​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​យ៉ាង​ចាស់ដៃ​ថា​ជា​អ្នក​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង​ពាក់ព័ន្ធ​រឿង​ ​ធី​ ​សុវណ្ណ​ថា​ ​អេង​ ​ចរិយា​ ​និង​លោក​ ​ហេង​ ​ឡុង​។​ ​ប៉ុន្តែ​រឿងរ៉ាវ​ខាងលើ​ត្រូវ​បាន​សាធារណៈ​ជន​គិតថា​ជា​រឿង​សម្ដែង​ឆាកល្ខោន​តែប៉ុណ្ណោះ​គ្មានអ្វី​ជា​ការពិត​ឡើយ​។​

​ការ​គិត​របស់​មហាជន​មួយចំនួន​គឺ​ផ្ទុយ​ស្រលះ​ទាំងស្រុង​ស្រាប់តែ​ម្សិលមិញ​នេះ​ ​អ៊ឹម​ ​ជីវ៉ា​ ​បាន​ប្រកាស​នៅ​លើ​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ថា​ ​លោក​នឹង​លាលែង​ពីមុខ​តំណែង​ក្រុមប្រឹក្សា​ភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ​ចាប់ពី​ថ្ងៃទី១៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​តទៅ​។​ ​ដោយ​លោក​លើក​ហេតុផល​ថា​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​គឺជា​ថ្នាក់ដឹកនាំ​ដែល​មាន​អារម្មណ៍​ឆេវឆាវ​ធ្វើអ្វី​ទៅតាម​អារម្មណ៍​ខ្លួនឯង​ ​និង​ឆាប់​ជឿ​គេ​ពេក​ហើយ​មិន​ចេះ​ទប់អារម្មណ៍​ក្នុងនាម​ជា​មេដឹកនាំ​សិល្បៈ​ ​ចំពោះ​ការដឹកនាំ​ទៀតសោត​នៅ​មានកម្រិត​។​



​មួយវិញទៀត​ពេល​មាន​ ​កម្មវិធី​មាន​លុយកាក់​គឺ​ហៅ​តែ​តារា​ល្បី​មានមុខមាត់​ឯ​តារា​មិន​ល្បី​បាន​ត្រឹម​មក​ជួយ​កម្មវិធី​សប្បុរសធម៌​តែប៉ុណ្ណោះ​។​ ​រី​ឯ​ប្រាក់ចំណូល​ ​និង​ចំ​ណាយ​ផ្សេង​ៗ​ ​ព្រមទាំង​ថវិកា​រមូល​និធិ​វា​ហាក់​បី​ដូច​ច្រ​ពិ​ចច្រ​ពិល​ ​ដោយ​មិនបាន​ប្រជុំ​រៀងរាល់​ខែ​ឡើយ​ម្ដង​ឡើយ​។​ ​លើស​ពីនេះ​ទៅទៀត​រាល់ពេល​មានការ​បង្កើត​កម្ម​វិ​ធី​ម្តង​ៗ​សមាគម​មិនដែល​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​ឡើយ​ក្នុងចំណោម១០កោះហៅ២ដង​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​ការ​បង្ហោះ​ខាងលើ​នេះ​ដែរ​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​មិនមែន​ជា​រឿង​សម្ដែង​ចង់បាន​ប្រជាប្រិយ​ភាព​អ្វី​ឡើយ​រឿងរ៉ាវ​លោក​ ​និង​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​គឺជា​ការពិត​ទាំងអស់​ដូច្នេះ​លោក​ ​សុំចិត្ត​មហាជន​កុំ​គិតថា​លោក​សម្ដែង​ឆាកល្ខោន​តទៅទៀត​អី​។​ ​ចំណែក​ឯ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ​៕​

Advertisement