ភាពយន្ដ​រន្ធត់​ខ្នាត​ធំ​របស់LD​ ​«​នាឡិកា​ដាស់​វិញ្ញាណ​»​ ​ចំណាយ​ទុន​ផលិត​ច្រើន​បំផុត​ ​នឹង​គ្រោង​បញ្ចាំង​នៅ​បរទេស​

​នៅ​ថ្ងៃទី​ ​១៥​ ​ខែតុលា​ ​ឆ្នាំ​ ​២០១៩​ ​ភាពយន្ត​ខ្នាត​ធំ​រឿង​«​នាឡិកា​ដាស់​វិញ្ញាណ​»​ ​បាន​រៀបចំ​ពិធី​ចាក់​បញ្ចាំង​ឱ្យ​ផលិតករ​ ​និង​អ្នក​សារ​ព័ត៍​មាន​ទស្សនា​មុន​បញ្ចាំង​ជា​ផ្លូវការ​ ​ដែល​ជា​ភាពយន្ត​នេះ​បាន​បណ្តាក់​ទុន​ផលិត​ទ្រង់ទ្រាយ​ធំ​លើកដំបូង​របស់​ផលិតកម្ម​ ​LD​ ​Picture​ ​និង​ទទួលការ​សាទរ​ជា​ខ្លាំង​ពីសំណាក់​ក្រុម​ផលិតករ​ខ្មែរ​ ​ព្រោះតែ​ភាពយន្ត​នេះ​មាន​កម្រិតស្ដង់ដារ​អន្តរជាតិ​។​

​ភាពយន្ត​បែប​រន្ធត់​មួយ​នេះ​ ​គ្រោង​ត្រៀម​ចាក់​បញ្ចាំង​នៅ​គ្រប់​រោងភាពយន្ត​តែម្ដង​ចាប់ពី​ថ្ងៃទី២១​ ​ខែវិច្ឆិកា​ ​នេះ​តទៅ​។​ ​ក្រៅពី​ការ​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ភាពយន្ត​ដែល​មានគុណ​ភាព​មួយ​នេះ​ក៏​ត្រៀមខ្លួន​ចេញទៅ​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​អន្តរជាតិ​យ៉ាងតិច៦ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​ផង​ដែរ​។​ ​ជា​ការ​ភ្ញាក់ផ្អើល​ ​និង​សាទរ​ចំពោះ​ផលិតករ​កម្ពុជា​ ​ដែល​បាន​សម្រិតសម្រាំង​ស្នាដៃ​ពិសេស​រហូត​បណ្តា​រោងភាពយន្ត​ជាច្រើន​ប្រទេស​មានការ​ចាប់អារម្មណ៍​ ​បើ​ទ្វារ​ស្វាគមន៍​ភាពយន្ត​របស់​កម្ពុជា​។​

​ថ្លែង​ក្នុង​កម្ម​វិ​ធី​សនិ​សី​ទសារ​ព័ត៌​មួយ​កាលពី​រាត្រី​ថ្ងៃទី​ ​១៥​ ​ខែវិច្ឆិកា​នេះ​ ​ចាងហ្វាង​ផលិតកម្ម​ ​LD​ ​Picture​ ​លោក​ ​លៀក​ ​លីដា​ ​បាន​លើកឡើង​ថា​ ​កន្លងមក​ផលិតកម្ម​លោក​បាន​ ​ផលិតភាព​យន្ត​ប្រមាណ​ជិត៣០រឿង​រួចមក​ហើយ​ ​ដែល​ភាគច្រើន​ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ​ក្នុង​ស្រុក​ខ្លាំង​ ​ហើយ​លោក​បាន​សន្សំ​ថវិកា​ដែល​ទទួល​បាន​ពី​ការផលិត​ភាពយន្ត​កន្លងមក​មក​ ​បណ្តាក់​ទុន​ផលិតភាព​យន្ត​ខ្នាត​ធំ​លើកដំបូង​សម្រាប់​ផលិតកម្ម​លោក​ឡើង​។​ ​លោក​ថា​ ​ចាយ​ពេល​ក្នុង​ការផលិត​សរុប​រយៈពេល​ជាង​មួយឆ្នាំ​ ​ភាពយន្ត​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ដើម្បី​គុណភាព​ខ្ពស់​មួយ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទីផ្សារ​ក្រៅ​ស្រុក​។​ ​លោក​លើកឡើង​ថា​ ​ភាពយន្ត​នេះ​នឹង​ចាក​បញ្ចាំង​នៅ​រោងភាពយន្ត​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​ដូចជា​ ​ប្រទេស​ ​ថៃ​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​ម៉ាឡេស៊ី​ ​សិង្ហ​បូរី​ ​និង​ប្រ៊ុយណេ​ ​ជាដើម​ ​ហើយក៏​មាន​បណ្តា​ប្រទេស​មួយចំនួន​ទៀត​បាន​នឹង​កំពុង​ស្ថិត​ក្នុង​ការ​ច​ចារ​នៅឡើយ​។​ ​

​លោក​ថា​ ​ចាយ​ទុន​ជាង៤០ម៉ឺន​ដុល្លារ​អាមេរិក​ ​បើ​ពឹង​លើ​ចំណូល​ក្នុង​ស្រុក​គឺ​នឹង​ខាត​ច្រើន​ ​ហើយ​ការ​ចេញ​ចាក់​បញ្ចាំង​នៅ​លើ​ទីផ្សារ​ក្រៅ​ស្រុក​ពេលនេះ​ក៏​លោក​នៅ​រង​ចាំ​លទ្ធផល​នៅឡើយ​។​ ​លោក​បន្ត​ថា​ ​ឱកាស​នេះ​គឺជា​ការ​បើកផ្លូវ​មួយ​សម្រាប់​ផលិតករ​ក្នុង​ស្រុក​ដ៏​ទៃ​ទៀត​ដែល​ចង់បាន​បទពិសោធន៍​ថ្មី​លើ​ទីផ្សារ​ក្នុង​ស្រុក​ ​ដែល​លោក​ថាបើ​ទោះបីជា​ខាតបង់​ច្រើន​លើ​ការផលិត​នេះ​លោក​នឹង​នៅតែ​បន្ត​ចិញ្ចឹមចិត្ត​បន្ត​ផលិតភាព​យន្ត​ថ្មី​ខ្នាត​ធំ​មានគុណ​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់​ ​តាមរយៈ​ការ​សន្សំ​ថវិកា​ចំណេញ​ពី​ការផលិត​ភាពយន្ត​បន្ត​ទៀត​៕​



Advertisement