លេច​របរ​ថ្មី​!​!​!​ ​អ្នកដឹកនាំ​សម្ដែង​នៅ​ថោន​ ​រិទ្ធ​ ​អូ​មេ​ហ្កា​ ​បើក​ក្លឹប​កម្សាន្ដ​ ​«​QKCLUB​ ​»​

ថ្មីៗនេះ​តាមរយៈ​បណ្ដាញ​សង្គម​របស់​អ្នកដឹកនាំ​សម្ដែង​នៅ​ផលិត​កម្ម​ថោន​ ​លោក​ ​រិទ្ធ​ ​អូ​មេ​ហ្កា​ ​បាន​បង្ហោះ​រូបភាព​ជាច្រើន​ ​និង​សារ​ថា​ ​«​អគុណ​មែនទែន​ចំពោះ​មិត្តភក្តិ​ ​បងប្អូន​ទាំងអស់គ្នា​ ​ដែល​បាន​មក​គាំទ្រ​ ​#​QKCLUB​។​ ​តាំងពី​ចាប់​ផ្តេី​មមក​ទាំង​មិនទាន់​មាន​អ្នក​ស្គាល់​ ​ទាំង​មិនទាន់​មាន​មនុស្ស​មក​ច្រេីន​ ​តែរ​យះ​ពេល3ខែ​នេះ​ ​គឺ​មាន​គេ​ស្គាល់​ ​#​QKCLUB​ ​កាន់​តែ​ច្រេីន​ទៅៗ​ ​រហូត​រាល់ថ្ងៃ​នេះ​អត់មាន​កន្លែង​អង្គុយ​ ​ពេញ​ៗ​រាល់ថ្ងៃ​។​ ​ខ្ញុំ​សន្យា​ថា​នឹង​មាន​អ្វី​កាន់តែ​ពិសេស​ជូន​ទៅដល់​អ្នក​ទាំងអស់គ្នា​បន្ត​ទៀត​ ​នៅ​ ​#​QKCLUB​»​។​ ​

​សូមជម្រាប​ថា​ ​តាំងពី​មានវត្តមានក្នុង​ជំនួញ​បើក​ក្លឹប​ជាមួយ​តារាចម្រៀង​ ​លោក​ ​សុគន្ធ​ ​ថេ​រ៉ា​យុ​ ​គេ​កត់សម្គាល់​ថា​ ​អ្នកដឹកនាំ​សម្ដែង​រូប​នេះ​ធ្វើ​ឱ្យ​អតីត​ក្លិ​បថោន​ ​ដែល​ប្ដូរ​ឈ្មោះ​ថ្មី​ថា​ ​QKCLUB​ ​ល្បីឈ្មោះ​យ៉ាង​ខ្លាំង​។​ ​ក្លឹប​កម្សាន្ដ​រាត្រី​នេះ​នៅ​ក្រោម​ការ​ខ្នះខ្នែង​របស់​លោក​ ​ដែលគេ​កត់សម្គាល់​ឃើញថា​ ​ទាក់ទាញ​អ្នក​ទៅ​កម្សាន្ត​ស្ទើរតែ​នាំមុខ​គេ​នា​ពេល​ចុងក្រោយ​ ​ដោយ​អាច​និយាយ​បាន​ថា​ ​ទើបតែ​មាន​វត្តមាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ប្រជែង​ទីផ្សារ​មិនធម្មតា​។​

​បើ​ផ្អែកលើ​ការ​បង្ហោះ​របស់​លោក​ ​បាន​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ភ្លាម​ៗ​ថា​ ​មើលឃើញ​ភ្លាម​ថា​លោក​ជោគជ័យ​ក្នុង​ជំនួញ​គ្រប់គ្រង​ក្លិប​លើកដំបូង​ ​ខណៈ​ដែល​ពេល​កន្លងមក​ ​លោក​មិនដែល​មានបទពិសោធន៍​លើ​ជំនួញ​មួយ​នេះ​ទាល់តែសោះ​។​ ​លោក​ត្រូវ​បាន​គេ​ស្គាល់​តែ​លើ​ជំនាញ​ផលិតMV​ ​និង​មុខរបរ​បើក​លក់​ស៊ុប​ខ្យង​ ​Omega​ ​ប៉ុណ្ណោះ​ ​ទើប​ជា​ការ​កោតសរសើរ​ ​នៅពេល​ការងារ​បើក​ក្លិប​ ​គឺជា​មុខរបរ​មិន​ងាយ​នឹង​ធ្វើអោយ​ជោគជ័យ​ ​ប៉ុន្តែ​លោក​អាច​ធ្វើអោយ​ក្លិប​មួយ​នេះ​ ​ល្បីឈ្មោះ​មិន​ប្រើ​ពេល​យូរ​។​ ​ជាក់ស្ដែង​ ​នៅក្នុង​សង្គម​សិល្បៈ​ ​និង​ ​សង្គម​អ្នក​និយម​ក្លិប​រាត្រី​ ​ស្ទើរ​មិន​មាន​អ្នកណា​ ​មិន​ជ្រួល​ជ្រួល​នឹង​ក្លិប​ ​QK​ ​នេះ​ទេ​។​ ​លោក​ ​Rith​ ​Omega​ ​ក៏​ត្រូវ​គេ​កត់សម្គាល់​កំពុង​ជោគជ័យ​លើ​មុខ​ជំនួញ​លក់​យីហោ​ ​ស៊ុប​ខ្យង​ ​Rith​ ​Omega​ ​ស្របគ្នា​ផង​ដែរ​ ​ដោយ​គេ​ឃើញ​ហាង​ស៊ុប​ខ្យង​យីហោ​នេះ​ ​លេចឡើង​ច្រើន​កន្លែង​៕​

Advertisement