ពិតជា​ពីរោះ​និង​មាន​អត្ថន័យ​ ​!​!​ ​មាស​ ​សុខ​សោភា​ ​បកស្រាយ​បទ​ ​“​Side​ ​by​ ​Side​”​ ​រួមគ្នា​រវាង​តារាចម្រៀង​នៅ​អាស៊ាន​ ​និង​តារាចម្រៀង​មក​ពី​កូរ៉េ​ខាងត្បូង​

តារាចម្រៀង​ស្រី​ដ៏​ល្បី​ ​មាស​ ​សុខ​សោភា​ ​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​តំណាង​ឱ្យ​កម្ពុជា​ ​ក្នុង​ជំនួប​តារា​ ​K​-​POPល្បី​ៗ​ ​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រគុំ​តន្ត្រី​ ​ASEAN​-​ROK​ ​Commemorative​ ​Summit​ ​2019​,​ ​Busan​ ​កម្មវិធី​នេះ​នឹង​ប្រពឹ​ត្តិ​ឡើង​ ​នៅ​ថ្ងៃទី​ ​២៥​ ​វិច្ឆិកា​ ​នេះ​ ​នៅ​ប៊ូ​សាន​ ​សាធារណរដ្ឋ​កូរ៉េ​។​

​បើ​ទោះជា​រដូវ​នេះ​មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​ស្រុក​ក៏​ពិតមែន​ ​ប៉ុន្តែ​ ​មាស​ ​សុខ​សោភា​ ​នៅតែ​ឆ្លៀត​មិន​អាច​ខកខាន​បាន​ ​ក្នុង​ការចូលរួម​ព្រឹត្តិ​ការណ៍​ ​Concert​ ​ដ៏​ធំ​ខាងលើ​។​ ​នាង​ប្រកាស​ពី​ការ​ត្រៀមខ្លួន​រួចជាស្រេច​ ​ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ ​នៅ​ថ្ងៃទី​ ​២២​ ​វិច្ឆិកា​ ​ខាងមុខនេះ​ ​ដើម្បី​ទៅ​ហាត់​សម​មុន​សម្ដែង​ ​ក្នុងរយៈពេល២ថ្ងៃ​ជាប់​ៗ​គ្នា​នៅ​ទីនោះ​ផង​។​

​មាស​ ​សុខ​សោភា​ ​បាន​បង្ហាញ​ក្ដី​រំភើប​ជា​ខ្លាំង​ចំពោះ​ការ​ត្រៀម​ទៅ​សម្ដែង​នៅ​កូរ៉េ​លើក​នេះ​ ​បើ​ទោះជា​មិនមែន​ជា​លើកទីមួយ​សម្រាប់​ការ​ចេញ​សម្ដែង​នៅ​ក្រៅប្រទេស​របស់​នាង​។​ ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​ហាក់​ប្លែក​អារម្មណ៍​ ​និង​ ​មាន​មោទនភាព​នោះ​គឺ​ ​ការ​ប្រគុំ​តន្ត្រី​នេះ​គឺជា​ការរៀបចំ​និង​ ​អញ្ជើញ​ពីសំណាក់​ ​អ្នក​រៀបចំ​កម្មវិធី​របស់​កូរ៉េ​ផ្ទាល់​តែម្ដង​ ​ដែល​ខុសពី​ការសម្ដែង​ក្រៅ​ប្រទេស​មុន​ៗ​ ​ដែល​នាង​ទៅតាម​រយៈ​ ​Sponsor​។​ ​នាង​ថាបើ​ទោះជា​មានឱកាស​តិចតួច​ក្នុង​ការ​ស្លៀក​សម្លៀកបំពាក់​បុរាណ​ប្រពៃណី​ខ្មែរ​នៅ​លើ​ឆាក​តន្ត្រី​បែប​ ​K​-​POP​ ​ក៏​ពិតមែន​ ​ប៉ុន្តែ​នាង​នឹង​សម្រិតសម្រាំង​ឱ្យ​បាន​ល្អ​អស្ចារ្យ​បំផុត​ ​ក្នុង​ការ​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ ​បានឃើញ​អំពី​សម្លៀកបំពាក់​ ​វប្បធម៌​ ​ភាសា​ ​ទំនៀមទម្លាប់​របស់​ខ្មែរ​ ​និង​ត្រៀម​បញ្ចេញ​ឱ្យ​អស់​ពី​សម្ថ​ភាព​ ​នៅ​លើឆាកអន្តរជាតិ​មួយ​នេះ​។​ ​មាស​ ​សុខ​សោភា​ ​ក៏​ត្រៀម​នឹង​ពាំនាំ​បទចម្រៀង​ ​Original​ ​ជាច្រើន​បទ​យក​ទៅ​បង្ហាញ​ ​បន្ថែម​ពីលើ​ចម្រៀង​មួយ​បទ​ដែល​ត្រៀម​ច្រៀង​រួមគ្នា​ ​ជាមួយ​តារា​ចម្រៀង​ល្បី​ៗ​នៅ​អាស៊ី​ផង​ដែរ​។​

​យ៉ាងណា​មិញ​ថ្មី​ៗ​នេះ​ ​មាស​ ​សុខ​សោភា​ ​ក៏បាន​បង្ហាញ​នូវ​បទចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ ​Side​ ​by​ ​Side​ ​ដែល​ជា​ការ​បកស្រាយ​រួមគ្នា​រវាង​តារាចម្រៀង​នៅ​អាស៊ាន​ ​និង​តារាចម្រៀង​មក​ពី​កូរ៉េ​ខាងត្បូង​ ​ដើម្បី​អបអរ​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​ ​៣០ឆ្នាំ​ ​នៃ​ទំនាក់ទំនង​ដៃគូ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​ ​(​ASEAN​-​ROK​ ​Commemorative​ ​Summit​ ​2019​,​ ​Busan​)​ ​ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី២៥​ ​ដល់​ថ្ងៃទី២៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​៕​

​ ​តោះ​មក​ទស្សនា​វីដេអូ​ចម្រៀង​នៅ​ខាងក្រោម​នេះ​៖​


Advertisement