យីអ៊ុន​ឡើង​!​!​ ​តារា​សម្ដែង​ ​ស្រេង​ ​ឈាង​ឡេង​ ​ជោគជ័យ​ទាំង​សិល្បៈ​និង​អាជីព​ជំនួញ​ ​

​ក្រោយពី​បង្ហាញ​ភាពយន្ដ​ខ្លី​បែប​អប់រំ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ដែល​មាន​ចំណងជើង​ថា​ ​«​ ​មើលងាយ​ ​»​ ​តារា​សម្ដែង​វ័យក្មេង​ ​ស្រេង​ ​ឈាង​ឡេង​ ​ហាក់បីដូចជា​ឆក់​បាន​ប្រជាប្រិយ​ភាព​ពី​មហាជន​យ៉ាង​គួរ​កត់សម្គាល់​។​ ​តារា​ប្រុស​រូប​នេះ​ថ្វីបើ​ប្រលូក​សិល្បៈ​មិនយូរ​ប៉ុន្មាន​ក៏ដោយ​ ​លោក​តែងតែ​បង្ហាញ​វត្តមាន​តាមរយៈ​សកម្មភាព​លើកស្ទួយ​វប្បធម៌​ ​និង​កិច្ច​ជួយ​សង្គម​ជាដើម​ ​ដែល​ការងារ​ទាំងអស់​នេះ​បាន​ធ្វើ​ឱ្យ​លោក​ទាក់ចិត្ត​ស្រឡាញ់​ពី​មហាជន​ផង​ដែរ​។​ ​លោក​ខ្សឹប​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​មិន​ត្រឹមតែ​ជោគជ័យ​នៅ​លើ​វិស័យ​សិល្បៈ​ប៉ុណ្ណោះទេ​ ​សូម្បីតែ​មុខ​ជំនួញ​ក៏​កាក់កប​ទន្ទឹមគ្នា​តែម្ដង​ ​ទើបបាន​ជា​លោក​រីកមុខ​ញញឹម​ដូច​គ្រាប់​ជី​។​

​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​ប្រាប់​ថា​ ​តាំងពី​លោក​ចូល​ប្រកួត​ឈុត​បុរាណ​ជាមួយ​គ្រួសារ​តារា​កម្ពុជា​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ទិ​វារ​វប្បធម៌​អបអរ​ប្រាសាទសំបូរព្រៃគុក​ ​ទីផ្សារ​សិល្បៈ​របស់​លោក​ឈានឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​ដោយ​ក្រៅពី​ខាង​ផលិតករ​ហង្ស​មាស​ ​និង​ផលិតករ​ដទៃ​ទាក់ទង​ឱ្យ​ចូល​កម្មវិធី​ជា​ហូរហែរ​ ​ក៏​ត្រូវ​បាន​ផលិតករ​មួយ​ពេញចិត្ត​ឱ្យ​សម្ដែង​ជា​តួឯក​ក្នុង​រឿង​”​មើលងាយ​”​ ​ដែល​ទើបនឹង​ថត​បញ្ចប់​ក្ដៅ​ៗ​ផង​ដែរ​។​ ​លោក​ថា​ភាពយន្ត​នោះ​ ​នឹង​ចេញ​វាយលុក​ទី​ផ្សារ​ឆាប់​ៗ​ ​បន្ទាប់ពី​កាត់ត​ ​និង​រៀបរយ​រួចរាល់​។​ ​យ៉ាងណាមិញ​ ​លោក​ក៏​មិន​ភ្លេច​ការងារ​ស្នូល​គឺ​មុខរបរ​ពុះ​ដី​ឡូ​តិ៍​លក់​ផង​ដែរ​ ​ដោយ​ទើបតែ​បាន​បើក​គម្រោង​ទី១១​ ​នៅ​ភូមិ​ស្រ​យ៉ាវ​ ​ឃុំ​ព្រះ​និ​ពាន​ ​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ​ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣​ ​ចម្ងាយ១១គីឡូម៉ែត្រ​ពី​រង្វង់​មូល​ចោមចៅ​ផង​ដែរ​។​ ​លោក​ថា​គម្រោង​នេះ​ ​ទើបតែ​បើក​កាលពី​ថ្ងៃទី២៣​ ​វិច្ឆិកា​ ​ក្នុង​ឆ្នាំ២០១៩ប៉ុណ្ណោះ​ ​តែ​ទទួល​បាន​ ​ការ​គាំទ្រ​តែម្ដង​ ​ដោយសារតែ​ទីតាំង​អំណោយផល​ ​គួបផ្សំ​នឹង​លោក​ប្រើ​យុទ្ធសាស្ត្រ​ថែម​ជូន​ផ្ទះ​លម្ហែ​រកា​យ​អោយ​មួយ​អម​ដោយ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​អោយ​ទាំងស្រុង​។​ ​អ៊ីចឹង​ហើយ​ ​ទើប​លោក​ចេះតែ​មាន​កម្លាំងចិត្ត​ក្នុង​មុខ​ជំនួញ​ពុះ​ដី​ឡូ​តិ៍​ ​ជាពិសេស​បន្ទាប់ពី​ទីផ្សារ​សិល្បៈ​ឈានឡើង​ ​គឺ​អាជីវកម្ម​មួយ​នេះ​ ​កាន់តែ​ជួយ​ឱ្យ​លោក​រីក​ចំរើន​។​ ​

​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​ប្រកាស​ថា​ ​នឹង​ចាប់​សិល្បៈ​ទន្ទឹមគ្នា​នឹង​មុខ​ជំនួញ​ ​ដោយ​លោក​នឹង​ទទួល​ទាំង​សម្ដែង​ ​ឡើង​ឆាក​ច្រៀង​ ​និង​ថត​កម្មវិធី​ផ្សេង​ ​ប្រសិនបើ​មាន​តម្រូវការ​បើ​ទោះជា​លោក​រវល់​នឹង​មុខ​ជំនួញ​។​ ​លោក​ក៏​ត្រៀម​បោះទុន​បើក​គម្រោង​ទី១២​ ​និង​ពង្រីក​គម្រោង​ទី១១​ ​ដែល​មានការ​គាំទ្រ​ពី​ដៃគូ​ម្នាក់ទៀត​ ​គឺ​លោក​ ​ជា​ ​សុផល​ ​មួយ​នេះ​ ​ក្នុង​ពេល​បន្តបន្ទាប់​ផង​ដែរ​៕​

Advertisement