អស្ចារ្យបំផុត ខណៈបានទស្សនាការសម្ដែងល្ខោនខោលខ្មែរខ្នាតធំនៅទីលានជល់ដំរី ដើម្បីរំលឹកខួប១ឆ្នាំនៃការដាក់ល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

កម្ពុជា ប្រារព្ធរាត្រីចងចាំ ដើម្បីរំលឹកខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅទីលានជល់ដំរី ក្នុងខេត្តសៀមរាប នារាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ពិតជារឿងគួរឱ្យរំភើបចិត្តក្រៃលែង ខណៈឃើញមានមានបងប្អូនខ្មែរទៅអង្គុយរង់ចាំទស្សនាឡើងច្រើនកុះករ ។ នេះបញ្ជាក់ឱ្យឃើញថា មានបងប្អូនខ្មែរជាច្រើន ស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ នាំគ្នាមកអង្គុយចាំមុនដើម្បីបានឃើញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ការសម្ដែងល្ខោនខោលឈុតធំបំផុត ដែល​មានសិល្បៈករ សិល្បៈការិនី រហូតដល់ ២៨០នាក់ ។ សូមជម្រាបថា ការប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង គឺដើម្បីអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា។

ព្រឹត្តិការណ៍សម្តែងល្ខោនខោលទ្រង់ទ្រាយធំនេះ គឺរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ។ កាន់តែ​ពិសេសជាងនេះ ក្រៅពីមានការសម្តែងល្ខោនខោលពីសំណាក់សិល្បករចំនួន ២៨០ នាក់នៅទីលានជល់ដំរីហើយនោះ គឺមានកម្មវិធីទទួលអាហារប្រពៃណីខ្មែរ សម្រាប់​ភ្ញៀវទេសចរណ៍ដែលចូលរួមប្រមាណ ៣០០០នាក់ផងដែរ ៕

Advertisement