យប់មិញនេះ! មហាជនអួតសរសើរពីសម្រស់ភរិយា ប៉ែន ចំរ៉ុង ស្រស់ស្អាតដាច់គេ

November 29, 2019​ ម៉ោង 8:24 am

ប្រិយមិត្តជ្រាបច្បាស់រួចហើយថាថ្ងៃនេះជាថ្ងៃមង្គលជ័យរបស់លោក ប៉ែន ចំរ៉ុង និងភរិយា កត់​សម្គាល់​ថ្ងៃ​ចូល​រោង​ជ័យ​របស់​តារា​ប្រុស​សម្បូរ​វោហារ​សព្ទ​មិន​ចេះ​រីងស្ងួត ​លោក ប៉ែន ចំ​រ៉ុង និង​ភរិយា​ស្រស់​ស្អាត​ គេ​សង្កេតឃើញ​មាន​អ្នក​សិល្បៈ​ល្បីៗ​ជាច្រើន​ បាននាំគ្នា​អញ្ជើញ​ចូលរួម​ហែ​ជំនូន​និង​អបអរ​ជូនពរ​ជ័យ​ដល់​ស្វាមីភរិយា​មួយគូ​នេះ​ រហូត​ពួកគេ​រំភើប​ខ្លាំង​ស្ទើរ​ញញឹម​បិទ​មាត់​ពុំ​ជិត​ទៀត​ផង​។

​ពិសេស​ទៅទៀត​នោះ ​ថ្ងៃ​ចូល​រួមការ​របស់ លោក ប៉ែន ចំ​រ៉ុង មាន​តារា​ កំប្លែង ចម្រៀង​ល្បី​ៗ ​ដល់​ទៅ​៣​គូ​ ចូលរួម​កាត់សក់​ផង​ដែរ។ តារា​កំប្លែង ​និង​ចម្រៀង​ល្បី​ទាំង​៣​គូ​នោះ​រួមមាន​ នាយ គ្រឿន​ ជាមួយ​អ្នកនាង ខ្ញុង​,​អ្នកនាង ខាត់ សុ​ឃីម ជាមួ យ​នាយ ចាប ចៀន និង​ លោក ខាត់ ចំរើន ជាមួយ​អ្នកនាង កា​តុ។​ នេះ​បើតាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​សាមីខ្លួន​ លោក ប៉ែន ចំ​រ៉ុង។ ទន្ទឹមគ្នានេះ​ ក៏មាន​អ្នកគាំទ្រ​មួយចំនួន​បាន​ថ្លែង​សារ​ចូលរួម​អបអរ ​និង​ជូនពរ​ចំណង​ស្នេហា​របស់​ពួកគេឱ្យស្រលាញ់​គ្នា​រហូត​ចាស់ព្រឹទ្ធចាស់ព្រេង​ផង​ដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់ កូនក្រមុំរបស់លោក ប៉ែន ចំរ៉ុង ត្រូវបានភ្ញៀវកិត្តិយសជាច្រើនលាន់មាត់សរសើរថា ពិតជាស្រស់ស្អាត ថ្វីត្បិតតែនាង មិនមែនជាអ្នកសិល្បៈ ប៉ុន្តែសម្រស់របស់នាងស្ទើរតែវ៉ាដាច់សិល្បៈការិនីមួយចំនួន។ ជាក់ស្ដែងនៅក្នុងថ្ងៃពិធី ឈុតសម្លៀកបំពាក់សម្អាងដែលនាងគ្រង មានការសរសើរស្ទើរតែគ្រប់ឈុត មិនថាបុរាណ និង សម័យ គឺសុទ្ធតែសាកសមនឹងរាងរៅឥតខ្ចោះ ជួយលើកសម្រស់នាងបន្ថែម មើលទៅពិតជាស្រស់ស្អាតពិតមែន។ ម្យ៉ាងវិញទៀត ភ្ញៀវកិត្តិយស ទាំងក្នុង និង ក្រៅសិល្បៈល្បីៗដែលចូលរួម បានគ្រងឈុតពណ៌ផ្ទៃមេឃស្រុះគ្នារំលេចនូវសម្រស់មស្រស់សោភាម្យ៉ាងម្នាក់ ញ៉ំាងឱ្យទិដ្ឋភាពក្នុងកម្មវិធីទាំងមូលមានភាពសប្បាយយ៉ាងឱឡារឹក និងបញ្ចប់ទៅដោយរលូន៕