មង្គលការ សួស វីសា និង TOMMY ចំណាយអស់ជាង ២០ ម៉ឺនដុល្លារ

ប្រិយមិត្ដបានដឹងហើយថា កាលពីថ្ងៃនេះទី០៧ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀងស្រី កញ្ញាសួស វីសា និងលោក TOMMY បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យ ដើម្បីឱ្យចំណងស្នេហារបស់អ្នកទាំងពីរកាន់តែមានផ្អែមល្ហែម និងរឹងមាំលើសមួយកំរិតទៀត ដែលបានធ្វើមហាជន ក៏ដូចជាគាំទ្រអ្នកទាំងពីរ មានការរំភើបនឹងសប្បាយចិត្ដជាខ្លាំង ហើយថែមទាំងបានអបអរសាទរ ដល់ពួកទាំងពីរថែមទៀតផង។ ដោយឡែកនៅ​ព្រឹក​មិញ​នេះ​តារាចម្រៀងស្រីស្រស់រូបនេះ និងគូស្នេហ៍ បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​ហើយ​ក្រោម​វត្តមាន​ភ្ញៀវកិត្តិយស​​ និង​មេបារចាស់​ទុំ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។

និយាយ​​ក្នុង​ពិធី​ជ័យ​មង្គល​ សួស វីហ្សា និង TOMMY ​បាន​ប្រាប់អ្នកសារព័ត៌មានថា​ ការ​ចំណាយ​​​ទាំង​អស់​នៅ​ក្នុង​ពិធីមង្គល​ការ​បូក​ផ្សំ​ទាំង​ថ្លៃបណ្ណាការ​​ទៀត​នោះ​សរុប​ជាង​​២០​ម៉ឺន​ដុល្លារ​​អាមេរិក​។ ក្នុង​នោះ​​ទាំង​ពីរ​បាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ឱ្យចូល​រួម​១២០តុ​ឯណា។ សួស វីហ្សា បន្ថែម​ថា៖” ចំពោះ​ភ្ញៀវ​សិល្បៈ​វិញ​គឺ​ខ្ញុំ​ទាំង​ពីរ​នាក់​អញ្ជើញ​ច្រើន​ដែរ តែ​មិន​ដឹង​ថា​ពួក​គាត់​មក​ចូល​រួម​បាន​ច្រើន​ប៉ុណ្ណា​​ទេ ដោយ​សារ​​អំឡុង​ពេល​នេះ​ម្នាក់​ៗ​ពួក​គាត់​រវល់​ខ្លាំង​​ ចេញ​ទៅ​ច្រៀង​ការ​ប្រគំតន្រ្ដី​​តាម​ខេត្ត​ ព្រោះ​រដូវកាលនេះ​ជារដូវ​កាល​រក​លុយ”។

ក្រោយ​ពី​រៀបការ​ហើយ​គូស្វាមី​ភរិយា​ក្នុង​សិល្បៈ​មួយ​គូ​នេះ​ត្រៀម​គម្រោង​ចេញ​ទៅ​ក្រេប​ទឹក​ឃ្មុំ​បារាំង និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អឺរ៉ុប​​ជាង​កន្លះ​ខែ​ទើប​ត្រឡប់​មក​​​កម្ពុជា​វិញ​ដើម្បី​ឡើង​ឆាក​តន្ត្រី​វាយលុក​ទីផ្សារ​សិល្បៈ។ មុន​សម្រេច​ចិត្ត​ចូល​រោងការ​ សួស វីហ្សា និង​ថមមី បាន​ស្រឡាញ់​មើល​ចិត្ត​ថ្លើម​គ្នា​អស់​រយៈ​ពេល​​៦​ឆ្នាំ​មុន​អនាគត​ស្វាមី​លត់​ជង្គង់​សុំនាង រៀបការ​នៅ​ខេត្ត​ស្វាយ​រៀង​ថ្ងៃ​ខួបកំណើត៕

Advertisement