មិនត្រឹមតែសង្ហាទេ!..តារាប្រុស សន ពិសិដ្ឋ ឈ្នះពានតារា​សម្ដែង​ប្រុស​ឆ្នើម

ភាពយន្ត​ខ្នាត​ធំ​រឿង​ “នាឡិកាដាស់វិញ្ញាណ”របស់​ផលិតកម្ម Ld កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​​​ដោយ​សារ​តែ​សាច់​រឿង​ទាំង​មូល​ប្រទាក់ក្រឡាគ្នា​​ល្អណាស់​​ឈុត​ឆាក​សម្ដែង​នីមួយៗ​​មិន​ចាញ់​ភាព​យន្ត​បរទេស​ឡើយ។ រហូត​ធ្វើ​ឱ្យលោក សន ពិសិដ្ឋ ជា​តួ​ឯក​ប្រុស​ខាង​លើ​បាន​ទទួល​ពាន​​​ក្នុង​នាម​ជា​តារា​សម្ដែង​ប្រុស​ឆ្នើម​ត្រឹម​មួយ​ប៉ប្រិចភ្នែក។

កំលោះសង្ហា សន ពិសិដ្ឋ ថា ខ្លួន​ពិត​ជា​មាន​អារម្មណ៍​រំភើប​ឥតឧបមា​​ដែល​បាន​ទទួល​ពាន​​ពី​មហោស្រពភាពយន្ត​ជាតិ​លើក​ទី៦​​​ក្នុង​រឿង​ “នាឡិការដាស់វិញ្ញាណ”។ ដូច្នេះ​លោក​ សូម​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាលជ្រៅ​​​ដល់​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ព្រម​ទាំង​ក្រសួង​ដែល​ពាក់​ព័ន្ធ​​ទាំង​អស់​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​​សិល្បករ​ សិល្បការិនី​​បង្កើត​​កម្មវិធី​មហោ​ស្រព​ភាពយន្ត​ថ្នាក់​ជាតិ​​លើក​ទី៦​នេះ​ឡើង។ ជាមួយ​អារម្មណ៍​រំភើប សន ពិសិដ្ឋ បាន​រៀបរាប់ថា៖” ខ្ញុំ​បាទ​ពិត​ជា​មាន​ចិត្ត​រំភើប​ និង​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ ដែល​រូប​ខ្ញុំ​បាទ​បាន​ទទួល​ពាន​កិត្តិយស​តួសម្ដែង​បុរស​ក្នុង​រឿង “នាឡិការដាស់វិញ្ញាណ” នៅ​មហោស្រពភាពយន្ត​ជាតិ​លើក​ទី៦​នេះ ដែល​ផ្ដល់​ជូន​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ”។

យ៉ាងណាមិញលោក សន ពិសិដ្ឋ សូម​អរគុណ​ដល់​ផលិតកម្ម LD ដែល​បាន​ជ្រើស​រើស​យក​​ខ្លួន​ឱ្យ​​សម្ដែង​ក្នុង​រឿង​ “នាឡិការដាស់វិញ្ញាណ” ទើប​ធ្វើ​​ឱ្យ​រូប​លោក​ទទួល​បាន​ពាន​​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

Advertisement