ក្រោយរិះគន់បទ « សុដន់ម៉ែ » អ្នកនិពន្ធ សោម ដូរ៉េ ឆ្លើយតបសុំខ្លាច

​ថ្មី​ៗ​នេះ ​គេ​បានឃើញ​បទចម្រៀង​ថ្មី​របស់​តារាចម្រៀង ​និង​ កំប្លែង​ ​កា​តុ​ ​នៅក្នុង​ផលិត​កម្ម​ថោន​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​នៅក្នុង​បទចម្រៀង​មួយ​នេះ​ ​កា​តុ​ ​បាន​សម្តែង​រួមគ្នា​ជាមួយ​កូនស្រី​របស់​នាង​ដែល​មានការ​តុបតែង​ខ្លួន​ប្លែក ពេលមើលមួយភ្លែត​ ​ស្មានថា​តារា​រូប​នេះ​មិន​សម្លៀកបំពាក់​។

ពាក្យរិះគន់ជាច្រើនបានអណ្ដែតនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយលើកឡើងថា «​សុ​ដន់ម៉ែ​» ​ដែលបទចម្រៀង​ថ្មី​របស់​ ​កា​តុ​ ​មិន​ត្រឹមតែ​មាន​អត្ថន័យ​ប្លែក​ប៉ុណ្ណោះទេ​ ​សូម្បីតែ​ស្ទីល​នៃ​ការ​តែង​ខ្លួន​នៅក្នុង​បទចម្រៀង​មួយ​បទ​នេះ​ ក៏​មាន​ភាព​ទាក់ទាញ​មិនធម្មតា​ដែរ​ រហូតដល់ធ្វើឱ្យពួកគេច​ចង់ធ្លាក់ថ្លើម ​ភ្ញាក់​ព្រឺតពេល​ឃើញ​រូបភាពនៃការសម្ដែង។

យ៉ាងណាមិញ អ្នកនិពន្ធ សោម ដូរ៉េ ក៏បានបង្ហោះសារតបថា «ខ្ញុំសុំខ្លាចហើយ អ្នកComment ប្រមាថបទ #សុដន់ម៉ែ ប្រើពាក្យអាក្រក់ៗក្រៃលែង! ទាំងបទនេះខ្ញុំប្រិតប្រៀងមេឡូឌីភ្លេងថ្មី និងបញ្ជ្រាបចូលតម្លៃអប់រំខ្លាំងណាស់! ទាំងអត្ថន័យ សូម្បីតែ១ប្លង់ៗ រួមទាំង ការតុបតែងរចនាសម្លៀកបំពាក់តាំងពីក្បាលដល់ចុងជើង គឺសុទ្ធតែមានកន្លែងបង្កប់អត្ថន័យទាំងអស់! មិនមែនជា ការបង្ហាញគ្រាន់តែល្អមើល ឡូយ ចាកប្រធានបទ ឬឆ្លងវប្បធម៍បរទេស ដូចពួកគាត់និយាយឡើយ! ហើយក៏គ្មានប្លង់ណាស្រើបស្រាលដែរ! មិននឹកស្មានថា មួយរយៈចុងក្រោយនេះ ជំនោររិះគន់បែបជេរបញ្ចោរហាក់ដូចព្យុះបោកបក់ពន្លិចខ្ញុំស្ទើរតែដួលកម្លាំងចិត្តដើរ បន្តលើវិថីសិល្បៈម្តងៗ ព្រោះធ្វើអ្វីក៏ខុស! ប៉ុន្តែមិនថ្វី..ទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែប្តេជ្ញាក្រាញននាលតស៑ូអត់ធ្មត់ ឱនលំទោនទទួលយកការរិះគន់! ព្រោះអ្នករិះគន់មួយចំនួនធំគាត់បានរិះគន់ប្រកបដោយវិចារណញ្ញាណ ដោយប្រើញាណទាំង៥ច្បាស់មុននិងធ្វើការរិះគន់ ជាចេតនាអារម្មណ៍ ដើម្បីស្ថាបនានិង កែខៃឲ្យស្នាដៃកាន់តែប្រសើរឡើងតែប៉ុណ្ណោះ! ដូច្នេះហើយខ្ញុំអត់កញ្ជ្រោលខឹងតបតទេ ! គឺទទួលយកការរិះគន់ទាំងអស់មក ដាក់ក្នុងចិត្តដើម្បីត្រិះរិះពិចារណា ! ទុកឲ្យ Video footage នៃការផលិតបទ #សុដន់ម៉ែ ដែលនិងធ្វើការរៀបរាប់ពន្យល់ ពីអ្នកនិពន្ធ និងឆ្នៃម៉ូដគឺលោក LA ដែលនិងផុសនៅថ្ងៃពុធនេះនៅលើ Official Page #Town_Production សូមអរគុណអស់ពីដួងចិត្តសម្រាប់ការគាំទ្រ ហើយសូមបន្តការរិះគន់បន្ថែមទៀត ប្រៀបដូចជួយពញ្ញាក់ស្មារតី ឲ្យស្នាដៃខ្ញុំកាន់តែល្អ ដើម្បីបម្រើជូនទស្សនិកជនរាប់លានអ្នក រាប់លានអារម្មណ៍ គ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ សូមអរគុណ! #សោម_ដូរ៉េ »។

Advertisement