តារា​សិល្បៈ​ល្បី​ៗ​ព្រោងព្រាត​បង្អួត​សម្រស់​គ្នា​ក្នុង​ថ្ងៃ​សម្ពោធ​ហាង​ ​ជេក​ ​ឃុន​ ​

​នៅ​រាត្រី​ថ្ងៃទី០២​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​គេ​ឃើញ​តារា​សម្តែង​ ​និង​តារាចម្រៀង​ ​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​រូប​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ហាង​ជេក​ ​ឃុន​ព្រិល​ ​ថ្មី​ជិត​ក្លោងទ្វារ​វត្ត​សំរោង​អណ្តែត​។​

​ក្រៅពី​បង្ហាញ​វត្តមាន​សិល្បករ​ជាច្រើន​ក៏បាន​ឡើង​បកស្រាយ​បទចម្រៀង​ជាច្រើន​បទ​បន្តបន្ទាប់​ផង​ដែរ​។​ ​សិល្បករ​មាន​ដូចជា​ ​កញ្ញា​ ​សុខ​ ​មុនី​រក្សា​ ​លោក​ ​ជ័យ​ ​សុ​វ៉ា​ត​ ​លោក​ ​ភី​ ​ថា​ត់​ ​លោក​ ​ប៉ែន​ ​សា​រ៉ាវ​ ​កញ្ញា​ ​ហេង​ ​ស្រីពេជ្រ​ ​លោក​ឃីង​ ​សាន់​ ​កញ្ញា​ ​វ៉ាន់​ ​នី​តា​ ​និង​សិល្បករ​ជាច្រើន​រូប​ទៀត​។​ ​លោក​ ​យ៉េប​ ​រ៉ូ​ហ្វា​ត​ ​ជំនួយការ​ផ្ទាល់​ថៅកែ​ហាង​ ​និង​ជា​អ្នក​ផលិតកម្ម​វិធី​សិល្បៈ​បាន​លើកឡើង​ថា​ ​ទីតាំង​ថ្មី​ដែល​ហាង​បើក​ដំណើរការ​នៅពេល​នេះ​មាន​ទីតាំង​ធំ​ទូលាយ​ជាង​មុន​ ​ជំនួស​ហាង​ចាស់​នា​តំបន់​ផ្សារដើមថ្កូវ​។​

​លោក​បន្ដថា​ ​ហាង​នេះ​អាច​ទទួលភ្ញៀវ​បាន​គ្រប់​កម្រិត​ប្រមាណ៥០តុ​ ​មាន​ទទួល​បម្រើ​អាហារ​ថ្ងៃត្រង់​ ​និង​គ្រឿងក្លែម​ពេលល្ងាច​ដល់​រាត្រី​។​ ​លោក​ថា​សិល្បករ​ដែល​បង្ហាញ​វត្តមាន​នៅ​ថ្ងៃនេះ​ក៏​ជាតា​រា​ចម្រៀង​ផ្ទាល់​ប្រចាំ​ហាង​ផង​ដែរ​ ​ដែល​ហាង​មា​ក្រុមតន្ត្រី​សម្រាប់​កំដរ​អារម្មណ៍​ភ្ញៀវ​ផង​ដែរ​។​ ​លោក​ថា​ទាំង​ទីតាំង​ហាង​ ​អាហារ​មានឱជារស​ ​នៅ​ជិត​តំបន់​ប្រជុំជន​ ​និង​ប្រមូល​ផ្តុំ​ដោយ​តារាចម្រៀង​ប្រុសស្រី​ល្បីឈ្មោះ​ ​ប្រាកដ​ណាស់​ថា​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពីអ​តិថិ​ជន​។​ ​

​លោក​ថា​សម្រាប់​ភ្ញៀវ​ប្រចាំ​កន្លងមក​ដែល​ធ្លាប់​ទទួលទាន​អាហារ​ ​និង​ស្តាប់​កម្សាន្ត​តន្ត្រី​កន្លងមក​ពេលនេះ​អាច​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ទ្វេឡើង​ព្រោះតែ​ជាទី​តាំង​ថ្មី​ធំ​ទូលាយ​ ​អំណោយផល​ជាង​មុន​៕​


Advertisement