តារា​សម្ដែង​វ័យក្មេង​ ​ស្រេង​ ​ឈាង​ឡេង​ ​ប្រកាស​ជួយ​យុវជន​ម្នាក់​ផលិត​ប្រេង​កុឡា​ខ្មែរ​គ្មាន​គីមី​ ​

​បន្ទាប់​ទម្លាយ​ភាព​ជោគជ័យ​នៅ​លើ​វិថី​សិល្បៈ​និង​អចលនទ្រព្យ​ហើយ​ ​តារា​សម្ដែង​វ័យក្មេង​រូប​សង្ហា​ ​ស្រេង​ ​ឈាង​ឡេង​ ​បាន​ប្រកាសប្រាប់​អ្នកសារព័ត៌មាន​ថា​ ​លោក​ត្រៀម​ជួយ​យុវ​វ​ជន​ខ្មែរ​មួយ​រូប​ដែល​មាន​ជំនាញ​ផលិត​ប្រេងកុឡា​ខ្មែរ​គ្មាន​សារធាតុគីមី​ ​ដែល​គ្រោង​ចំណាយ​អស់​ជាង១លាន​ដុល្លារ​។​

​ការផលិត​នេះ​ ​ក៏​ត្រូវ​បាន​បញ្ជាក់​ថា​ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​របស់​បរទេស​ដែល​ចរាចរណ៍​ក្នុង​ស្រុក​ ​ដោយ​មិនមែន​គ្រាន់តែ​ផលិត​ឱ្យ​ចេញ​រូបរាង​ហើយ​ទុកចោល​ទេ​។​ ​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​អ្នកឯកទេស​មួយ​រូប​ ​ក្នុងចំណោម​អ្នកស្រាវជ្រាវ៣រូប​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជាតា​រា​សម្ដែង​ផង​ ​និយាយ​ថា​ ​មុន​ពេល​ប្រឡូក​ជាតា​រា​សម្ដែង​ ​លោក​គឺជា​អតីត​និស្សិត​ផ្នែក​ឱសថសាស្ត្រ​ ​និង​ជំនាញ​កុមារ​ ​ទើប​លោក​ ​និង​មិត្តរួមជំនាន់​សម្រេច​ស្រាវជ្រាវ​បង្កើត​ជា​ឱសថ​ ​ហើយ​ស្រាវជ្រាវ​ឃើញ​រូបមន្ត​ក្នុង​ការបង្កើត​ផលិតផល​ក្នុង​ស្រុក​ជាច្រើន​មុខ​។​ ​

​យ៉ាងណាមិញ​ក្រុម​របស់​លោក​ ​បានសម្រេច​ជ្រើស​យក​ការ​ផ​លុត​ជា​ប្រេង​កុឡា​មុនគេ​ ​ដោយសារតែ​ផលិតផល​នេះ​ធៀប​នឹង​ការផលិត​ឱស​ថ​ផ្សេង​ៗ​ចំណាយ​ដើមទុន​តិច​ជាងគេ​ ​ហើយ​សង្ឃឹមថា​ ​បើ​ជោគជ័យ​ ​ងាយ​រក​ទីផ្សារ​។​ ​លោក​ថា​ក្រុម​ទាំងមូល​តស៊ូ​លើ​ជំនាញ​មួយ​នេះ​ពិបាក​ច្រើន​ដំណាក់កាល​ ​ជាពិសេស​បញ្ហា​កង្វះ​ដើមទុន​ ​ដោយ​រយៈពេល៣ឆ្នាំ​កន្លងមក​នេះ​ ​ក្រុម​ទាំងមូល​ចំណាយ​រួមគ្នា​មិន​ក្រោម១០ម៉ឺន​ដុល្លារ​ទេ​។​ ​លោក​ថា​ក្រុម​ទាំងមូល​នៅតែ​បន្ត​ឆ្ពោះទៅ​មុខ​ជាមួយនឹង​ផលវិបាក​រាប់មិនអស់​ ​ហើយ​ទីបំផុត​ផលិតផល​ប្រេង​កុឡា​ ​ដែល​ក្រុម​លោក​ធានា​គឺ​មានគុណ​ភាព​ចង់​ល្អ​ជាង​ផលិតផល​នាំចូល​មួយចំនួន​ ​ក៏​សម្រេច​បាន​។​ ​ក្នុង​នោះ​ក៏​មានការ​បែងចែក​ជា​សាច់​ប្រេងកុឡា​សម្រាប់​តម្រូវ​ស្បែក​មនុស្សចាស់​ ​និង​កូនក្មេង​ ​ដោយឡែក​ពីគ្នា​ផង​ដែរ​។​

​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​បន្ត​ថា​ ​ក្រុម​របស់​លោក​បាន​ត្រៀម​សុំច្បាប់​រត់ការ​ដើម្បី​ចរាចរណ៍​ផលិតផល​មួយ​នេះ​ ​នៅ​លើ​ទីផ្សារ​រួចហើយ​ ​ដោយ​ក្រោយ​ក្រសួង​អនុញ្ញាតិ​ច្បាប់​ ​ប្រសិនបើ​មានការ​គាំទ្រ​ខ្លាំង​ ​គឺ​ស្វែងរក​ដៃគូ​បង្កើត​ជា​រោងចក្រ​ ​ដែលតា​មកា​រប៉ាន់​ស្មាន​ ​គឺ​ប្រើ​ដើមទុន​ជាង១លាន​ដុល្លារ​ ​គឺ​គ្រប់គ្រាន់​។​ ​

​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​បន្ត​ថា​ ​ក្នុង​ពេល​ខាងមុខ​ ​លោក​រំពឹង​ថា​ ​នឹង​មានកូន​ខ្មែរ​ច្រើនឡើង​ ​ងាក​មក​ផលិត​ឱសថ​ ​ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់​ផលិតផល​នាំចូល​ ​ក៏ដូចជា​ដើម្បីអោយ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ ​មាន​ផលិតផល​ប្រេងកុឡា​ ​ដែល​មាន​ស្ដ​ង់​ដា​ជា​របស់​ខ្លួន​។​

Advertisement