កំពូល Miss Grand អន្ដរជាតិ២រូប មកកម្ពុជាចូលរួមសកម្មភាពសប្បុរសធម៌ដើម្បីគន្ធបុប្ផា

នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៩ នេះ បវរកញ្ញា Miss Grand អន្ដរជាតិចំនួន២រូប បានធ្វើដំណើរមកកម្ពុជាជាលើកដំបូង ក្នុងការចូលរួមធ្វើសកម្មភាពសប្បុរសធម៌ដើម្បីបរិច្ចាគជួយដល់មន្ទីរគន្ធបុប្ផា ក្រោមការទទួលយ៉ាងកក់ក្ដៅពីសំណាក់ផលិតកម្មមហាហង្ស។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានប្រាប់អ្នកសារព័ត៌មានថា នៅឆ្នាំ ២០២០នេះ មហាហង្សជាអ្នកទទួលសិទ្ធិផ្ដាច់មុខ ក្នុងការរៀបចំការប្រកួត Miss Grand Cambodia ដើម្បីជ្រើសរើសបេក្ខភាពបវរកញ្ញាម្នាក់តំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្ដរជាតិ។ ហើយក្នុងដំណើររបស់បវរកញ្ញាទាំង២រូបរួមមានចំណាត់ថ្នាក់លេខ១ វេណេហ្សូអេឡា និងកញ្ញាឯកថៃ ចំណាត់ថ្នាក់លេខ៣ មហាហង្សក៏ជាអ្នកទទួលស្វាគមន៍ដំណើរទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍ជាច្រើនកន្លែងដូចជា ព្រះបរមរាជវាំង សារមន្ទីរ និង គុកទួលស្លែងជាដើម ហើយនឹងវិលត្រឡប់ទៅវិញនៅថ្ងៃទី ១០ ខែធ្នូផងដែរ។

សូមជម្រាបថា កំពូលបវរកញ្ញាអន្ដរជាតិទាំង២រូបនេះ គ្រោងប្រកាសធ្វើសកម្មភាពសប្បុរសធម៌ជាមួយផលិតកម្មមហាហង្សនៅថ្ងៃទី ៩ ធ្នូ នេះហើយ៕

Advertisement