កំពូលបវរកញ្ញា Miss Grand អន្ដរជាតិ នាំថវិកា៤លានរៀលជូនគន្ធបុប្ផា

នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នេះបវរកញ្ញាឯក Miss Grand International ចំណាត់ថ្នាក់លេខ១ មកពីប្រទេសវេណេហ្ស៊ូអេឡា និងលេខ៣ មកពីប្រទេសថៃ បានធ្វើដំណើរទស្សនកិច្ច និងបរិច្ចាគទឹកប្រាក់សប្បុរសធម៌ចំនួន ៤ លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

បវរកញ្ញាឯកទាំងពីរបានបង្ហាញអារម្មណ៍សោមនស្សជាខ្លាំង ខណៈដែលបានរួមចំណែកមួយក្នុងបរិច្ចាគប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងបានសន្យាពាំនាំតម្រូវការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទៅកាន់បណ្ដាសប្បុរសជនទូទាំងពិភពលោកឱ្យបានដឹងផងដែរ។ ជាមួយគ្នានោះដែរ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងអ្នកជានាំដំណើរទស្សនកិច្ចរបស់បវរកញ្ញាក៏បានអះអាងប្រាប់អ្នកសារព័ត៌មានបន្ថែមថា ក្រោយដំណើរទស្សនកិច្ចបវរកញ្ញាទាំង២រូប នឹងមានគម្រោងពិភាក្សាថាគួរផ្សព្វផ្សាយបែបណា ដើម្បីអាចជួយកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យមួយនេះឱ្យបានកាន់តែច្រើន។ ទោះមិនទាន់ដឹងថានឹងមានគម្រោងផ្សព្វផ្សាយបែបណា តែក្នុងពេលកញ្ញាឯកទាំងពីរ ធ្វើទស្សនៈកិច្ចក្នុងប្រទេសជាបន្តបន្ទាប់ គឺនាង និងលើកមកបង្ហាញពីអ្វីដែលពួកនាងបានឃើញនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងដំណើរនោះ នាង និង ផលិតកម្មមហាហង្ស ក៏បានប្រគល់អំណោយ៤លានរៀល ជូនដល់មូលនិធិគន្ធបុប្ផា បង្ហាញពីទឹកចិត្តសប្បុរសធម៌ផងដែរ៕

Advertisement