នី រតនា បង្ហាញភាពផ្អែមល្ហែមនិងធ្វើខួបកំណើតឱ្យភរិយានៅប៉េកាំង

ចំណង​ស្នេហា​​តារាចម្រៀង​ នី រតនា និង​ ថេសា កាន់​តែ​ផ្អែម​ល្ហែ​ម​ឡើង​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​​គ្រប់​​ពេល​​ពួក​គេ​តែង​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​គ្នា​ជានិច្ច​​នៅ​​​ពេល​ស្វាមី​​ចេញ​ទៅ​ច្រៀង​តាម​ខេត្ត​​ម្ដង​ៗ​​ភរិយា​​​​ជា​ទី​ស្រឡាញ់​រង់ចាំ​នៅ​ឯផ្ទះ​វិញ​តែង​តែ​ខល​សួរ​​ពី​សុខ​ទុក្ខ​ស្វាមី​ជាមួយ​ក្ដី​ព្រួយ​បារម្ភ។ នី រតនា កាន់​តែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​​​​មើល​ថែ​ទាំ​នាង និង​កូន​ក្នុង​ផ្ទៃ​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ។ ជាក់​ស្ដែង​កាល​ពី​រាត្រី​ថ្ងៃ​ទី​១១ ខែ​ធ្នូរ ម្សិលមិញ​នេះ​លោក បាន​ដឹកដៃ​ភរិយា​ និង​កូន​ក្នុង​ផ្ទៃ​ទៅ​ធ្វើ​ខួប​កំណើត​នៅ​ ប៉េកាំង យ៉ាង​ភ្ញាក់​ផ្អើល​បំផុត។

ជាក់ស្តែង នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃពិសេសរបស់ភរិយាលោក ថ្ងៃកំណើត ដោយតារាប្រុសរូបនេះបានធ្វើការបញ្ចេញនូវរូបភាព លក្ខណៈគ្រួសារ និងកូនក្នុងផ្ទៃយ៉ាងមានក្តីសុខ។ មិនត្រឹមតែប៉ុណ្ណោះរាល់រូបភាពទាំងអស់សុទ្ធតែស្រស់ស្អាត និងពោរពេញដោយស្នាមញញឹម ក្តីសុខយ៉ាងខ្លាំង នៅក្នុងការពរពោះកូនលើកដំបូង ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរគ្រប់គ្នា ជាពិសេសសម្រស់ភរិយាលោក នៅតែស្រស់ស្អាតដដែលនៅពេលដែលតែងខ្លួនបែបនេះ។ ក្រៅពីពាក្យសរសើរ ពីសុភមង្គលតារាប្រុសរូបនេះ ​អ្នកគាំទ្រមួយចំនួន ក៏បាននាំគ្នាជូនពរក្នុងថ្ងៃកំណើតភរិយាលោក និងកូនក្នុងផ្ទៃ ដែលត្រៀមនឹងសម្រាលក្នុងពេលឆាប់ៗខាងមុខនេះហើយ។

បើតាមហ្វេសប៊ុកលោក នី រតនា បានបង្ហោះនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហោះថា៖ «រីករាយថ្ងៃខួបកំណេីតអូនសម្លាញ់ Happy birthday To You 🎂🎉🎊🎈🎁 ឆ្នាំនេះមិនដូចឆ្នាំមុនទេ ឆ្នាំនេះខួបកំណេីតអូន តែបែរជាបងអ្នកបានកាដូទៅវិញ 😂🤣 អរគុណអូន ដែលបាន ផ្ដល់កាដូដ៏ពិសេសមួយនេះដល់បង ជូនពរអូនហេីយនិងកូនយេីង មានសុខភាពល្អ សំណាងល្អ សម្រស់កាន់តែស្រស់ស្អាត ជោគជ័យគ្រប់ភារកិច្ចការងារ និងស្រលាញ់បងអោយច្រេីន ៗ🤪»។

ដោយឡែកនៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះតាមគណនីហ្វេសប៊ុក«TessaTessa » ដែលជាភរិយារបស់តារាចម្រៀង នី រតនា បានបង្ហោះថា៖ «ខួបកំណើតឆ្នាំនេះជាឆ្នាំដែលពោរពេញទៅដោយក្តីសុខជាទីបំផុត ចូលវ័យគម្រប់ 24 ឆ្នាំ តែមានអារម្មណ៍ថាខ្លួនឯងមានអ្វីៗគ្រប់យ៉ាង មានទាំងជីវភាពល្អ ស្វាមីល្អ មនុស្សនៅជុំវិញខ្លួនល្អៗ មានតែអ្នកផ្តល់ក្តី សុខនិងសុភមង្គលឲ្យ ចង់បានអីបានហ្នឹង ជោគជ័យទាំងមុខរបរ គិតអ្វីក៏បានសម្រេចទាំងអស់ រហូតមានអារម្មណ៍ថាខ្លួនឯងកើតមកជាមនុស្សស្រីដែលមានសំណាងបំផុត លើសពីនេះទៅទៀត អ្វីដែលពិសេសនោះគឺខ្ញុំទទួលបានគ្រាប់ពេជ្រដ៏មានតម្លៃមួយគឺកូនស្រីដែលត្រៀមនឹងមក បំពេញគ្រួសារដ៏តូចមួយរបស់យើងឆាប់ៗនេះ 🥰❤️ អូនអរគុណខ្លាំងណាស់ប្តីសម្លាញ់ NY Ratana HM សម្រាប់ក្តីស្រឡាញ់ដ៏ធំធេងដែលបងមានចំពោះអូនមិនកែប្រែតាំងពីថ្ងៃដំបូងដែលយើងស្គាល់គ្នា គឺមានតែកើនឡើងជារៀងរាល់ថ្ងៃ 😘😍❤️ អូនស្រឡាញ់បង 😘❤️ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាងដែលបងបានផ្តល់ឲ្យអូន 😘😘 យើងត្រៀមទទួលព្រះនាងតូចរបស់យើងឆាប់ឆាប់នេះ #babyM 😘😘😘»៕

Advertisement