អ្នក​ផលិតកម្ម​ទូរទស្សន៍​ ​គង់​ ​វិសាល​ ​ជោគជ័យ​សិល្បៈ​ក្ដោប​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​

​អស់​រយៈពេល​ ​២១ឆ្នាំ​មក​ហើយ​ ​អ្នកដឹកនាំ​រៀបចំ​និង​ផលិតកម្ម​វិធី​ទូរទស្សន៍​ ​គង់​ ​វិសាល​ ​ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​តាមរយៈ​កម្ម​វិ​ធី​ធំៗ​ដូចជា​ ​”​ផ្ទះ​សំណើច​”​ ​និង​ ​”​មេក្រូ​ដោះបំណុល​”​ ​ដែល​កម្មវិធី​ទាំងនេះ​បាន​លើកមុខ​លើក​មាត់​លោក​ឱ្យ​មានឈ្មោះ​ល្បី​ ​និង​ឈ្នះ​ពាន​អាណាចក្រ​តារា​កាលពី​ឆ្នាំ២០១២​។​

​បច្ចុប្បន្នភាព​នេះ​ ​អ្នកដឹកនាំ​កម្មវិធី​ល្បី​រូប​នេះ​ ​ត្រូវ​បាន​គេ​ឃើញថា​ ​លោក​ជោគជ័យ​ទាំង​អាជីព​សិល្បៈ​ ​និង​ជីវិត​ក្រៅ​សិល្បៈ​ ​លោក​មាន​តួនាទី​ជាម​ន្ត្រី​ ​PM​ ​និង​ឃើញ​ប្រើ​រថយន្ត​ ​Range​ ​Rover​ ​ស៊េរី​ទំនើប​តម្លៃ​ជាង១២ម៉ឺន​ដុល្លារ​ ​យ៉ាង​កា​លី​បនា​ពេល​ចុងក្រោយ​។​ ​លោក​និង​ភរិយា​បាន​ចាប់ដៃ​គ្នា​សាង​គ្រួសារ​តាំងពី​ឆ្នាំ​ ​២០១២ហើយ​ទទួល​បាន​ចំណងដៃ​កូន២នាក់​ ​ប្រុស១ស្រី១​។​ ​យ៉ាងណាមិញ​លោក​ជោគជ័យ​ជាមួយ​ការរៀបចំ​ការ​ប្រគំ​ត​ន្ត្រី​ធំៗ​ក្រៅ​ឆាក​ ​ដែល​ជួយ​ឱ្យ​លោក​ក្ដោប​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។​

​លោក​ ​គង់​ ​វិសាល​ ​ត្រូវ​បាន​មហាជន​សរសើរ​ថា​ ​ជា​ផលិតករ​ជោគជ័យ​នៅ​ប៉ុស្តិ៍​បាយ័ន​ក្នុងចំណោម​អ្នក​រៀបចំ​កម្មវិធី​ដែល​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​។​ ​គួរ​រំឭក​ដែរ​ថា​ ​អ្នកដឹកនាំ​កម្មវិធី​រូប​នេះ​ ​ពីមុន​ក៏​ធ្លាប់​ជា​ជំនួយការ​ផលិត​របស់​លោក​ ​ហ្វៃ​ ​សំអាង​ ​ហើយ​ថ្មី​ៗ​នេះ​លោក​មាន​គម្រោង​ផលិតកម្ម​វិ​ធី​ថ្មី​ៗ​ ​និង​បើក​ជំនួញ​ក្រៅ​សិល្បៈ​ផង​ដែរ​ ​តែ​សុំ​លាក់​សិន​៕​




Advertisement