យ៉ែម​ ​ស្រីពេជ្រ​ ​បង្អួត​យីហោSL​ ​ខណៈ​ដែល​នាង​ប្រកាស​ថា​ជា​ប្រ៊េ​នរ​បស់​កូនខ្មែរ​ ​

​នៅ​រសៀល​ថ្ងៃទី១២​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​គេ​ឃើញថា​ ​តារា​សម្ដែង​ ​និង​បង្ហាញ​ម៉ូដ​ល្បីឈ្មោះ​ជាច្រើន​នាក់​រួមមាន​ ​កញ្ញា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​កញ្ញា​ ​ជី​មី​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បវរកញ្ញា​ ​សំណាង​ ​អេ​លី​ណា​ ​និង​តារា​ផ្សេងទៀត​ ​នាំគ្នា​មក​បង្អួត​សម្រស់​អំ​ពី​ប្រ៊េ​នកូន​ខ្មែរ​យីហោ​ម៉ាក​ ​SL​ ​។​ ​

​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ ​តារា​រាង​តូច​ច្រ​លឹង​សម្បុរស​ស្រអែម​ ​យ៉ែម​ ​ស្រីពេជ្រ​ ​បាន​ប្រាប់​ថា​ ​នាង​មាន​អារម្មណ៍​សប្បាយចិត្ត​ខ្លាំង​មែនទែន​ ​ខណៈ​បាន​ឃើ​ញប្រ៊េន​ផលិត​ស្បែកជើង​ ​និង​កាបូប​របស់​កូនខ្មែរ​ដែល​មាន​យីហោ​ឈ្មោះ​ ​SL​ ​បាន​លេចឡើង​មក​ប្រកបដោយ​គុណភាព​ ​និង​កំពុង​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​ពីក្រៅ​ស្រុក​។​ ​នាង​ថា​ ​នាង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ផលិតផល​ខ្មែរ​មួយ​នេះ​ ​ដោយសារតែ​តម្លៃ​សមរម្យ​ ​និង​ភាព​ធន់​របស់​ផលិតផល​។​ ​នាង​បន្ដ​ថា​ ​ទាំង​ម្ចាស់​ប្រេន​ ​និង​ ​សិល្ប​ការិនី​ចូលរួម​ ​សុទ្ធតែ​ទទូច​ឱ្យ​អា​ជី​ករ​ធំៗ​ ​ចំណាយ​ទុ​នប​ង្កើត​ប្រេន​ជា​របស់​ខ្មែរ​ ​ជាជាង​ចំណាយ​ទុន​ចែកចាយ​តែ​ផលិតផល​ដែល​ជា​ប្រេ​នរ​បស់​បរទេស​ ​ធ្វើ​ឱ្យ​ប្រេ៊ន​ផលិត​បរទេស​កាន់តែ​ឈានឡើង​។​ ​បើ​ក្រុម​ពាណិជ្ជករ​ខ្មែរ​ចេះ​បង្កើត​ប្រេ៊​នដោយ​ខ្លួនឯង​យ៉ាង​មានគុណ​ភាព​ ​ពោល​គឺ​ខ្មែរ​កំពុង​ពង្រឹង​ទីផ្សារ​ផលិត​ផល​ជា​ប្រេ៊​នរ​បស់​ខ្មែរ​ពិត​ ​និង​ធ្វើ​ឱ្យ​បរទេស​បាន​ទទួលស្គាល់​ពី​គុណភាព​របស់​ផលិតផល​ខ្មែរ​។​
​ ​
​ងាក​មក​ដឹងពី​ចំណាប់​អា​រម្ម​ណ៍​ម្ចាស់​ប្រ៊េន​ជា​កូនខ្មែរ​គឺ​ ​លោកស្រី​ ​ទៀង​ ​ស្រី​លក្ខណ៍​ ​ម្ចាស់​ក្រុមហ៊ុន​ ​SL​ ​Footwear​ ​ជា​ម្ចាស់​ប្រេន​ ​SL​ ​របស់​ខ្មែរ​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដោយសារតែ​លោកស្រី​យល់ថា​ ​វា​ដល់ពេលហើយ​ ​ដែល​ខ្មែរ​ ​គួរតែ​មាន​ផ​លុត​ផល​ជា​ម៉ាក​យីហោ​របស់​ខ្លួន​ ​ទើប​លោកស្រី​សម្រេច​បោះទុន​ប្រមាណ២០ម៉ឺន​ដុល្លារ​ ​ដើម្បី​ផលិត​ម៉ាក​យីហោ​មួយ​នេះ​ ​និង​បើកហាង​លក់​ផលិតផល​ស្បែកជើង​ ​និង​កាបូប​ ​ដែល​ជា​ម៉ាក​ដែល​ខ្មែរ​បង្កើត​ដោយ​ផ្ទាល់ដៃ​។​ ​អ្នកស្រី​ថា​មិន​ខ្លាច​ប្រឈម​រឿង​ខ្វះ​ការ​គាំទ្រ​នោះ​ទេ​ ​ដោយសារតែ​ម៉ាក​យីហោ​ដែល​លោកស្រី​បង្កើត​ឡើង​ដើម្បី​ឱ្យ​ក្នុង​ស្រុក​មាន​ផលិតផល​ជា​ម៉ាក​យីហោ​របស់​ខ្មែរ​ចរាចរ​នេះ​ ​ក្រុមហ៊ុន​លោកស្រី​ ​មាន​អ្នកជំនាញ​ច្បាស់លាស់​ក្នុង​ការ​ឌីហ្សាញ​ចេញ​ម៉ូត​ ​និង​ ​មាន​អ្នកឯកទេស​ត្រួតពិនិត្យ​គុណភាព​ ​ដោយមាន​ការ​ទទួលស្គាល់​ពី​អ្នក​វាត​តម្លៃ​គុណភាព​៕​

Advertisement