មហាជនកាន់តែចាប់អារម្មណ៍ទឹកមុខឈ្នានីស កែវ សុបញ្ញា ក្នុងរឿង “រាជិនីភូមិគ្រឹះ”

ដោយសារតែសម្ដែងជាតួអង្គកាច់ឆ្នាសឆ្នើមឈ្នានីសក្នុងរឿង “រាជិនីភូមិគ្រឹះ” សមពេកទើបធ្វើឱ្យតារាចម្រៀងហង្សមាសកញ្ញា កែវ សុបញ្ញា ត្រូវបានពុកម៉ែបងប្អូនស្អប់ស្រែកជេរនៅពីមុខឆាក និងរកគប់ស្បែកជើងទៀតផង។

កញ្ញា កែវ សុបញ្ញា បានឱ្យយដឹងថា មិននឹកស្មានថា ពុកម៉ែបងប្អូនចាំឈ្មោះនិងរូបរាងខ្លួនសម្ដែងក្នុងរឿង “រាជិនីភូមិគ្រឹះ” ថាជាតួនាង លំអង នោះទេ។ គ្រាន់តែឡើងលើឆាកភ្លាមស្រាប់តែពុកម៉ែបងប្អូនស្រែកថា៖” ស្គាល់ហើយ មីលំអង តួកាចឆ្នាស់ក្នុងរឿង “រាជិនីភូមិគ្រឹះ” ថ្ងៃនេះបានជួបរូបពិតហើយ មិនកាចដូចក្នុងរឿងសោះ”។

ក្រៅពីពុកម៉ែបងប្អូនស្រែកជេរហើយនោះពួកគាត់ថែមទាំងមើលសម្លក់សម្លឹង កែវ សុបញ្ញា មិនដាក់ភ្នែកឡើយដោយមានការងឿងឆ្ងល់ក្នុងចិត្តថា នៅរូបពិតនៅក្រៅស្លូតសុភាពតែក្នុងរឿងវិញពិសពុលរកលេខដាក់គ្មាន សុំសរសើរពូកែសម្ដែងណាស់។ កែវ សុបញ្ញា ថា៖”ទោះបីជាពូកគាត់ខឹងស្អប់ខ្ញុំ ជាតួអង្គម្នាក់ក្នុងរឿង “រាជិនីភូមិគ្រឹះ” ក៏ដោយតែខ្ញុំសប្បាយចិត្ត ដោយសារតែគិតថាខ្ញុំសម្ដែងចូលតួកាច​សម​ខ្លាំងទើបធ្វើឲ្យពួកគាត់ស្អប់បែបនេះ។ តែពេលខ្លះភ័យដែរហ្នឹងបងខ្លាចត្រូវពួកគាត់គប់១ស្បែកជើង អ៊ីចឹង​ចាប់ពីថ្ងៃនេះទៅ ពេលទៅណាដឹងតែពាក់ម៉ាស់ហើយទើបបាន”៕

Advertisement