នៅតែខ្លាំង!! ក្រុមបាល់ទាត់វ័យចំណាស់មហាហង្សនៅតែដណ្ដើមបានលេខ៣ លទ្ធផល 7-3

ក្នុងការប្រកួតដណ្ដើមប្រាក់រង្វាន់ដើម្បីអបអរទិវារ៧ មករាកាលពីថ្ងៃទី៧ មករា ឆ្នាំ២០២០ក្រុមបាល់ទាត់វ័យចាស់របស់មហាហង្ស ទទួលបានចំណាត់ថ្នាក់លេខ៣ ដែលចម្រុះដោយតារាវ័យជាង៣០ឡើង ហើយការប្រកួតនេះត្រូវបានធ្វើឡើងច្រើនថ្ងៃមកហើយ ដោយក្រុមមួយនេះទទួលបានមេដាយសំរឹទ្ធ។

ស្របពេលដែលលោកអ៊ិន សុភិន ជាមេក្រុមបានដឹកនាំសិល្បករមកចូលរួមមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងម៉ាកាវប្រទេសចិន លោកក៏បានសម្ដែងការអបអរពីទីក្រុងម៉ាកាវ បន្ទាប់ពីក្រុមតារាវ័យចាស់របស់លោកទទួលបានចំណាត់ថ្នាក់លេខ៣ពីការប្រកួតមួយនេះ។

លោកថាតារាវ័យចាស់របស់ក្រុមមហាហង្ស គឺជាក្រុមបាល់ទាត់មួយថ្មី ដែលលោកបានប្រមូលតារាៗ និង ក្រុមការងារ ដើម្បីបង្កើតជាក្រុមអោយចូលរួមប្រកួតដណ្ដើមពាននេះ។ បើទោះជាក្រុមរបស់លោករបូតឱកាសប្រកួតដណ្ដើមពាន ប៉ុន្តែក៏ជាមោទនភាពផងដែរ ដែរក្រុមវ័យចាស់របស់មហាហង្ស បានយកឈ្នះលើក្រុម 7Clean ហើយទទួលបានចំណាត់ថ្នាក់លេខ៣នោះ។ លោក សុះ ម៉ាច ដែលជាតារាក្នុងក្រុមក៏រកបានមួយគ្រាប់ផងដែរ ក្នុងចំណោមលទ្ធផល 7-3 ដែលទទួលជ័យជម្នះនោះ៕

Advertisement