ពេជ្រ​ ​សូលី​កា​ ​បង្ហោះ​សារ​ក្ដុកក្ដួល​ ​និង​ពោល​ពាក្យសុំ​ទោស​ទៅកាន់​ម្ដាយ​ ​

​មុន​នេះ​បន្ដិច​ ​ពេជ្រ​ ​សូលី​កា​ ​ចេញ​សារ​យ៉ាង​វែងអន្លាយ​នៅ​លើ​ហ្វេ​សប៊ុ​ក​នាង​ ​បន្ទាប់ពី​កើតមាន​រឿងរ៉ាវ​ម្ដាយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​សម្លាប់​ស្ត្រី​ម្នាក់​វ័យ​ ​៥០​ ​ឆ្នាំ​នៅក្នុង​បុរី​វី​ឡា​ថោន​ ​ភូមិ​ទួល​រកា​ ​សង្កាត់​ ​ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​ល្បី​ពេញប្រទេស​។​

​ពេជ្រ​ ​សូលី​កា​ ​ថា​ខណៈ​ពេលនេះ​ខ្លួន​ ​ពិតជា​បាក់ទឹកចិត្ត​ខ្លាំង​ណាស់​ ​ហើយក៏​ខ្លាច​ពាក្យ​ថា​ជីវិត​អ្នក​សិល្បៈ​មួយ​នេះ​ដែរ​ ​ព្រោះ​នេះ​មិនមែន​ជា​ការសម្ដែង​ទេ​។​ ​តែ​វា​គឺជា​អារម្មណ៍​ពិត​របស់​នាង​ ​មិន​អាច​ធ្វើអ្វី​បាន​ក្រៅពី​អង្គុយ​យំ​លេបបាយ​មិន​ចូល​រួច​សួរ​ខ្លួនឯង​ថា​៖​”​ហេតុអ្វី​ទើប​អ្នកមានគុណ​របស់ខ្ញុំ​ ​មាន​បញ្ហា​នៅក្នុង​ចិត្ត​រឿង​អ្វីខ្លះ​ ​ហេតុអ្វីបានជា​ខ្ញុំ​មិនដឹង​ ​ខ្ញុំ​ស្ដាយក្រោយ​ ​បើ​ខ្ញុំ​បានដឹង​ថា​គាត់​កំពុង​ជួប​បញ្ហា​អ្វី​។​ ​ខ្ញុំ​មិន​បណ្ដោយ​ឱ្យ​គាត់​លំ​បាក់​បែបនេះ​ទេ​”​។​

​នាង​ ​បន្ថែម​ថា​៖​”​ ​ហើយ​ខ្ញុំ​ក៏​មិន​បណ្ដោយ​ឱ្យ​ ​ប្អូនស្រី​របស់ខ្ញុំ​ ​ឃើញ​នៅ​រូបភាព​បែបនេះ​ដែរ​ ​ខ្ញុំ​អាណិត​ប្អូន​ខ្ញុំ​ដឹង​ហើយ​ឮ​ហើយ​ ​តែខំ​ទ្រាំ​មិន​សួរ​មិន​និយាយ​ ​សុខចិត្ត​ទៅ​លួច​អង្គុយ​យំ​នឹក​ម៉ាក់​។​ ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នៅពេល​នេះ​តែមួយគត់​ ​គឺ​រឹងមាំ​ដើម្បី​ប្អូន​ៗ​ ​និង​អនាគត​គ្រួសារ​របស់ខ្ញុំ​ ​កូនសុំ​ទោស​ណា​ម៉ាក់​”​៕​

Advertisement