អ្នកនិពន្ធ​ ​សោម​ ​ដូ​រ៉េ​ ​បញ្ចេញស្នាដៃ​រឿង​ភាគ​ថ្មី​ ​«​ព្រហ្មលិខិត​ដុះស្លាប​»​ ​សម្រាប់​ស្ថានីយ៍​ទូរ​ទស្សន៍​ថោន​

​កាលពី​ព្រឹក​ថ្ងៃទី១៣​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២០២០នេះ​ស្ថានីយ៍​ទូរទស្សន៍​ថោ​នបា​នរៀប​ចំ​កម្មវិធី​ក្រុងពាលី​ភាពយន្ត​ថ្មី​ ​គឺ​រឿង​”​ ​ព្រហ្មលិខិត​ដុះស្លាប​”​ ​ក្រោម​វត្តមាន​ផលិតករ​ ​សិល្បករ​ជាច្រើន​រូប​ចូលរួម​។​ ​ក្រៅពី​តារាចម្រៀង​ម៉ៅ​ ​ហា​ជី​ ​និង​បាន​ ​មុនី​ល័ក្ខ​ ​ភាពយន្ត​នេះ​ក៏​នឹង​ចូលរួម​សម្តែង​ជា​តួ​ឯ​ក​ប្រុស្​រី​ ​រួម​ជាមួយ​តារាចម្រៀង​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​ក្នុង​ផលិតកម្ម​នេះ​ ​មាន​ដូចជា​ ​អ្នកនាង​ ​ចេន​ ​សាយ​ចៃ​ ​អ្នកនាង​ ​កា​តុ​ ​លោក​ ​រ៉ូ​លីន​ ​លោក​ ​សៅ​ ​ឧត្តម​ ​អ្នកនាង​ ​ឆៃ​ ​លី​ដា​ឡែន​ ​លោក​ ​សា​វិ​ន​ហ្វីលី​ប​ ​កញ្ញា​ ​ញឹម​ ​ចាន់​ថន​ ​និង​សិល្បករ​ជាច្រើន​រូប​ទៀត​។​

​អ្នកនិពន្ធ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ ​ថោន​ ​លោក​ ​សោម​ ​ដូ​រ៉េ​ ​បាន​បញ្ជាក់​ថា​ ​ភាពយន្ត​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​និពន្ធ​ជា​យូ​ ​មក​ហើយ​មុន​ពេល​ចាប់ផ្តើម​ផលិត​នៅពេល​នេះ​។​ ​លោក​បញ្ជាក់​ថា​ ​ប្រមូល​ផ្តុំ​ដោយ​សិល្បករ​ប្រុសស្រី​ល្បីឈ្មោះ​ ​អម​ដោយ​សាច់រឿង​ប្លែក​លាយឡំ​កំប្លែង​ ​និង​ការ​តុបតែង​ខ្លួន​បែប​ប្លែក​ ​អម​ដោយ​បច្ចេកទេស​ផលិត​ថ្មី​ ​គឺជា​ក្តី​រំពឹង​ថា​នឹង​ទទួល​បានការ​ពេញចិត្ត​ច្រើន​ពី​ទស្សិ​ក​ជន​។​

​ថ្លែង​ស្រដៀងគ្នា​នេះ​ដែរ​ ​អ្នកដឹកនាំ​សម្តែង​ ​លោក​ ​លី​ ​ម៉េ​ង​ ​បាន​បញ្ជាក់​ថា​ជា​ភាពយន្ត​មាន​គោលដៅ​បង្កើត​ភាពយន្ត​ដែល​មាន​រសជាតិ​ថ្មី​ប្លែក​នេះ​នឹង​ប្រមូល​ដោយ​តារា​សម្តែង​តារាចម្រៀង​ល្បីឈ្មោះ​។​ ​លោក​ថា​ភាពយន្ត​នេះ​នឹង​ត្រូវ​ចំណាយ​ការផលិត​ប្រមាណ២ខែ​ ​ហើយក៏​នឹង​ចាប់ផ្តើម​ចាក់​បញ្ចាំង​ជា​បណ្តើរ​ៗ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ដែល​លោក​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​។​

​អម​ដោយ​អារម្មណ៍​រំភើប​ ​និង​ពេញចិត្ត​ដំណែង​ថ្មី​ទើប​ទទួល​បាន​ ​លោក​ ​ម៉ៅ​ ​ហា​ជី​ ​និង​កញ្ញា​ ​បាន​ ​មុនី​ល័ក្ខ​ ​បាន​លើកឡើង​ដូចគ្នា​ថា​ ​ពួកគេ​សប្បាយចិត្ត​ហើយ​ពិតជា​ភ្ញាក់ផ្អើល​ក្រោយ​បាន​អាន​សាច់រឿង​។​ ​អ្វី​ដែល​សំខាន់​គឺ​អ្នក​ទាំង​ពី​កំពុង​ខិតខំ​ប្រឹងប្រែង​សម្តែង​ឲ្យបាន​ល្អ​ដើម្បី​ជា​កាដូ​ជូន​ដល់​អ្នកគាំទ្រ​៕​



Advertisement