បាត់មុខ​យូរ​!​!​ ​លោក​ ​ទី​ ​អន​ ​អតីត​បេក្ខភាព​យុវ​តារា​ស្រា​សាច់ដុំ​ប្រកាស​ត្រៀម​ចេញ​ចម្រៀង​ថ្មី​

​បាត់មុខ​ពី​សិល្បៈ​អស់​មួយ​រយៈ​ ​លោក​ ​ទី​ ​អន​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​បេក្ខភាព​យុវ​តារា​ស្រា​សាច់ដុំ​បាន​សម្ងំ​រស់នៅ​អាមេរិក​ប្រមាណ៧ឆ្នាំ​ ​តែ​ពេល​ថ្មី​ៗ​នេះ​លោក​ស្រាប់តែ​ប្រកាស​ថា​ ​គ្រោង​បញ្ចេញ​បទចម្រៀង​ ​Original​ ​Song​ ​ផ្ទាល់ខ្លួន​ក្នុង​ពេល​ដ៏​ខ្លី​ ​ទាំង​ដែល​លោក​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។​ ​

​លោក​ ​ទី​ ​អន​ ​បាន​ថ្លែង​ពី​សហរដ្ឋអាមេរិក​ថា​ ​នៅ​លើទឹក​ដី​ថ្មី​ ​លោក​នៅតែ​បន្ត​អាជីព​ចម្រៀង​ដូច​កាល​លោក​ស្រុកខ្មែរ​ដដែល​ទេ​ ​ដោយ​រាល់​កម្មវិធី​បុណ្យទាន​ ​និង​កម្មវិធី​លក់​សំ​បុ​ត្រ​ម្ដង​ៗ​ ​គឺ​លោក​ត្រូវ​បាន​គេ​អញ្ជើញ​មិនដែល​ខាន​។​ ​យ៉ាងណាមិញ​លោក​ទទួល​តែ​ការងារ​សំ​ខាន់​ៗ​ប៉ុណ្ណោះ​ ​ដោយសារតែ​នៅ​អាមេរិក​ ​លោក​ក៏​មានការ​ងារ​ពិបាក​សុំច្បាប់​។​ ​លោក​និយាយ​ថា​ ​មុន​ទៅ​អាមេរិក​ ​លោក​គឺជា​តារាចម្រៀង​ផង​ ​និង​ ​ជាតា​រា​សម្ដែង​ផង​ ​ដោយ​មុន​ចេញពី​ស្រុកកំណើត​ ​លោក​ធ្លាប់​ចេញ​បទ​ ​Original​ ​២បទ​ ​ដោយ​ក្នុង​បទ​”​បុប្ផា​រីក​ក្នុងចិត្ត​”​ទទួល​បានការ​គាំទ្រ​ច្រើន​។​ ​អុីចឹង​ហើយ​ទើប​លោក​នៅតែ​មិន​ចោល​អាជីព​ចម្រៀង​។​

​ ​នៅក្នុង​ពេលនេះ​ ​លោក​បាន​ផលិត​សាច់ភ្លេង​បទ​ថ្មី​ ​បាន​ចំនួន១៥បទ​ហើយ​ ​ដោយមាន​ទាំង​បទ​មនោសញ្ចេតនា​ ​បទ​ញាក់​ ​និង​បទ​រាំវង់​ ​កន្ទ្រឹម​ ​សម្រាប់​ឱកាស​ចូលឆ្នាំ​ផង​ដែរ​។​ ​លោក​នឹង​ចុះ​មក​ថត​បទចម្រៀង​ទាំងនោះ​នៅ​ថ្ងៃទី១៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០២០នេះ​ ​ដើម្បី​ឱ្យ​ឆាប់​បាន​បទ​ទាំងនោះ​ ​ដាក់​បង្ហោះ​ឱ្យ​ទាន់​មុន​ចូលឆ្នាំ​។​ ​យ៉ាងណាមិញ​ ​លោក​មិនទាន់​សម្រេចចិត្ត​មក​រស់នៅ​ស្រុកខ្មែរ​នៅឡើយ​ទេ​ ​តែ​លោក​នឹង​សំ​លឹង​មើល​ឱកាស​មក​រស់នៅ​ស្រុក​វិញ​ ​នៅពេល​លោក​ចុះ​មក​ថត​ ​MV​ ​ទាំង១៥បទ​របស់​លោក​ ​ប្រសិនបើ​ការងារ​សិល្បៈ​នៅ​ទីនេះ​ល្អ​ជាង​នៅ​អាមេរិក​។​ ​បទចម្រៀង​ដែល​ត្រៀម​ថត​នោះ​ ​លោក​នឹង​ច្រៀង​បង្ហាញ​នៅ​លើទឹក​ដី​អាមេរិក​ ​ដោយសារតែ​ខាង​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​អបអរ​ចូលឆ្នាំ​នៅ​អាមេរិក​ ​បាន​កុងត្រា​យក​លោក​ឱ្យ​ច្រៀងរាំ​រួចហើយ​៕​

Advertisement