ភាពយន្ត​ខ្មែរ​ដ៏មាន​គុណភាព​ រឿង​«ថេកចុងក្រោយ»​ ធ្វើឱ្យអ្នកទស្សនាលាន់មាត់កោតសរសើរមិនដាច់ពីមាត់

នៅរាត្រីថ្ងៃទី22 ខែមករា ឆ្នាំ2020 កម្មវិធី​សម្ពោធ​រឿង​ «ថេកចុងក្រោយ»​ ដែល​​ប្រព្រឹត្តិ​ឡើង​នៅ ​Major Cineplex by Smart សាខាអ៊ីអន១ បានធ្វើឡើងយ៉ាងអាធិកអាធម ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មាន Movie Reviewer ល្បីៗនិងតួអង្គសម្តែងជាច្រើន ដូចជាកំលោះសង្ហា នូ ឧសភា កញ្ញា ប៉ូ ចន្ទដាណែត កញ្ញា ប៉ៃ មុន្នីវ៉ាន់ចាន់ពិសិដ្ឋ (Ella) រឿងនេះជាស្នាដៃថ្មីរបស់ផលិតកម្ម LD picture ដែលជាស្នាដៃនិពន្ធរបស់ អ្នកនិពន្ធវ័យក្មេង ម៉ូ លិន ដែល ជាអ្នកសរសេររឿងនាឡិកា ដាស់វិញ្ញាណ។

បន្ទាប់ពីខ្សែភាពយន្ដ នាឡិកាដាស់វិញ្ញាណ នេះជាវណ្ណថ្មីសន្លាងបែបលស់ព្រលឹងមួយទៀតហើយរបស់ផលិតកម្ម អិល ឌី Picture ដែលភាពយន្ដធំនេះហើយចំណាយពេលផលិតជិត១ឆ្នាំ និង ចំណាយទុនផលិតរហូតដល់ទៅខ្ទង់ម៉ឺនដុល្លារអាមេរិក។ រឿង ថេកចុងក្រោយ “The last tag” ជាប្រភេទរឿងភ័យរន្ធត់ ដែលបង្កប់អត្តន័យជាច្រើននៅក្នុងនោះ ដូចមនោសញ្ចេតនាគ្រួសារ បងប្អូន និងមិត្តភក្តិ រឿងនេះផងដែរជារឿងទី១សម្រាប់បើកទំព័រឆ្នាំ២០២០ ដែលបានសម្រិតសម្រាំងនូវរសជាតិថ្មី ដើម្បីបម្រើរអារម្មណ៍ទស្សនិកជន ធានាថាប្លែក។

ជាមួយនឹងការបង្ហាញវត្តមាននាថ្ងៃនោះ តារាក្នុងសិល្បៈជាច្រើនបានបង្ហាញស្ទីលនៃការតុបតែងខ្លួនប្លែកៗ និង ស្រស់ស្អាតផ្សេងៗគ្នា មើលគួរឱ្យចាប់អារម្មណ៍ជាពន់ពេក ។ គួរឱ្យដឹងដែរថា ​​បន្ទាប់ពីដាក់សម្ពោធ រឿង​ ​«ថេកចុងក្រោយ»​ ​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​ 23​ ​ខែ​ មករា​ ​នេះ​តទៅ​ ​នៅ​គ្រប់​រោងភាពយន្ត ​។​ ​តោះចង់ដឹងមានតារាណាខ្លះបានចូលរួម និង មានការតុបតែងខ្លួនបែបឡូយឆាយយ៉ាងណានោះ? សូមទស្សនារូបភាពខាងក្រោម ៖​

Advertisement