កម្មវិធីរំឭកស្នាព្រះហស្ថសម្តេចរាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផាទេវី « អប្សរា​ » បើកឱ្យទស្សនាដោយសេរី

បើតាមការបង្ហើបរបស់ក្រុមព្រះសូរិយាបានឱ្យដឹងថា នៅថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២០​ ខាងមុខនេះ​ក្រុមព្រះសុរិយានិងរៀបចំកម្មវិធីពិសេសមួយ​ឈ្មោះថា​ « អប្សរា​ » ដោយមានការបញ្ចាំងខ្សែភាពយន្តខ្មែរបីរឿង​ ផលិតក្នុងទសវត្សឆ្នាំ៦០និង៧០​ ក្រសាលដោយសម្តេចរាជបុត្រី​ ព្រះរៀម​ នរោត្តមបុប្ផាទេវី​ ទេពនាថវដ្តីឯកកម្ពុជា រួមទាំងការដាក់តាំងពិព័រណ៍គំនូរឌីជីថលព្រះឆាយាលក្ខណ៍សម្តេចព្រះរៀម​ ដែលគូរថ្មីស្នាដៃកូនខ្មែរ​នៃក្រុមព្រះសុរិយា។ ដែលកម្មវិធីនេះបើកឱ្យចូលរួមដោយ​ឥតគិតថ្លៃ​ ពេញមួយថ្ងៃតែម្ដង។

គួររំឭកបន្តិចដែរថា កាលពីព្រឹកថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២០​ កន្លងមកក៏មានកម្មវិធីឆ្លងព្រះពិធីបុណ្យគម្រប់១០០ថ្ងៃ​នៃយាងសោយព្រះពិរាល័យនៃព្រះសពសម្តេចរាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផាទេវី​ ។ ក៏មានការថ្វាយព្រះកុសលដ៏ខ្ពង់ខ្ពស់តាមលំអានព្រះពុទ្ធសាសនាថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរៀម​ ស្តេចយាងគង់ក្នុងព្រះបរមសុខគតិភពកុំបីឃ្លៀងឃ្លាត។ ក៏មានការបួងសួងសូមសម្តេចរាជបុត្រី ព្រះរៀមព្រះមេត្តាប្រោសព្រំពរជ័យ ដល់របាំព្រះរាជទ្រព្យឱ្យទទួលបានភាពរុងរឿង ល្បីល្បាញពេញសាកលលោកផងដែរ៕

សូមកុំភ្លេចចូលរួមទាំងអស់គ្នានៅសាលមជ្ឍមណ្ឌលសហប្រតិបត្តកា កម្ពុជា- កូរ៉េ CKCC ឱ្យបានច្រេីនកុះករ!

Advertisement