សាឡាដសាច់​ខ្យង​ស្កា​ឡប់​ចៀន

ក្នុងនាម​ជា​អាហារ​បែ​បប​ស្ចិ​ម​ប្រទេស សាឡាដ គឺជា​ប្រភេទ​អាហារ​ដែល​ត្រូវបាន​គេ​ពេញនិយម​ខ្លាំង​បំផុត ជាពិសេស ចំពោះ​អ្នក​ដែល​ប្រាថ្នា​មិន​ចង់ឡើង​ទម្ងន់ ឬ​ចង់​សម្រក់​ទម្ងន់ ដើម្បី​រក្សា​រាង ដ្បិត​វា​មាន​កម្រិត​កាឡូរី​ទាប​បំផុត និង​គ្មាន​ជាតិ​ខ្លាញ់។ ដោយឡែក​ពេលនេះ សាឡាដ កាន់តែ​មាន​ភាព​ទាក់ទាញ​ពី​សំណាក់​អ្នក​ទទួលទាន​ប្រចាំ​នៅក្នុង​ភោជនីយដ្ឋាន Cowboy ជាខ្លាំង ខណៈដែល​អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ​បាន​យក​សាច់​ខ្យង​ស្កា​ឡប់​មក​បន្ថែម​ពីលើ ដើម្បី​បង្កើន​រសជាតិ​ឱ្យ​កាន់តែ​ឆ្ងាញ់​ទ្វេដង។

គ្រឿងផ្សំ
• សាច់​ខ្យង​ស្កា​ឡប់
• សាឡាដ​គ្រប់មុខ
• ទឹក​សស់​ប៉ោ​មជូរ
• ម្សៅ​ស៊ុប​ខ្នរ
• ប៉េងប៉ោះ (ផ្លែ​ប៉េងប៉ោះ​តូច)
• អំបិល
• ការ៉ុត
• ម្រេច

វិធី​ធ្វើ
អ្វីដែល​ត្រូវធ្វើ​មុនគេ​នោះ​គឺ រៀបចំ​បន្លែ ដែលមានការ៉ុត (ឈូស​ជា​សរសៃ) ប៉េងប៉ោះ​តូច និង​សាឡាដ​គ្រប់មុខ​ដាក់​នៅលើ​ចាន រួច​ទុក​មួយអន្លើ។ យក​សាច់​ខ្យង​ស្កា​ឡប់​ច្របល់​ជាមួយ​គ្រឿងផ្សំ ដូចជា អំបិល ម្រេច និង​ម្សៅ​ស៊ុបខ្នរ ហើយ​បន្ត​យកទៅ​ចៀន​ឱ្យ​ឆ្អិន​ល្មម ដោយ​ប្រើ​កម្ដៅភ្លើងតិចៗ (កុំឱ្យ​ឆ្អិន​ពេក) រួច​ដោត​ជាមួយ​ចង្កាក់​ស្រួច ដាក់​ពីលើ​សាឡា​ដដែល​បានរៀបចំ​រួច​ជាស្រេច ហើយ​ជា​ចុងក្រោយ យក​ទឹក​សស់​ប៉ោម​ជូរ ស្រោច​ពីលើ​ជាការ​ស្រេច។ចំពោះ​អាហារ​នេះ មាន​ប្រយោជន៍​ចំពោះ​អ្នក​ប្រាថ្នា​មិន​ចង់​ឡើង​ទម្ងន់៕

Advertisement