ទីកន្លែង​បម្រាម​ដែល​ស្រី​ក្រមុំ​បរិសុទ្ធ​មិនគួរ​ទៅ​

មាន​ទីកន្លែង​ជាច្រើន​ដែល​បុរស​នារី​យើង​ច្រើនតែ​ចូលចិត្ត​ទៅ​ជួបគ្នា​តាម​និស្ស័យ​កំលោះ​ក្រមុំ តែ​ក៏មាន​ទីកន្លែង​ជាច្រើន​ទៀត​ដែរ​ដែល​យើង​នាំគ្នា​ហៅថា ទីកន្លែង​បម្រាម​ដែល​ស្រី​ក្រមុំ​បរិសុទ្ធ (ឬ​មិន​បរិសុទ្ធ តែ​មិន​ចង់​បង់ខ្លួន​បង់ប្រាណ​មុនពេល​វេលា​សមរម្យ) មិនគួរ​ឈាន​ជើង​ចូលទៅ​ឡើយ​បើ​មិនចាំបាច់ ព្រោះ​អាច​និយាយបានថា អ្នកនាង​អាច​នឹង​ស្ថិតក្នុង​ស្ថានការណ៍​ដែល​ប្រថុយប្រថាន​ក្នុងការ​បាត់បង់​ភាព​បរិសុទ្ធ បើសិនជា​ភ្លេចខ្លួន ឬ​ហាម​ចិត្ត​ខ្លួនឯង​មិនបាន​នោះ។

1.ទីកន្លែង​ដំបូង គឺ​ផ្ទះ​មនុស្ស​ប្រុស (ផ្ទះ​សង្សារ ឬ​ផ្ទះ​មិត្ត​ប្រុស)

ព្រោះ​អាច​រាប់បាន​ថា អ្នកនាង​កំពុងស្ថិត​ក្នុង​រូង​ខ្លា​ដែល​កំពុង​ស្រេកឃ្លាន និង​មានឱកាស​បាត់បង់​ភាព​បរិសុទ្ធ​ខ្ពស់បំផុត ព្រោះថា បើ​អ្នកនាង​ទៅផ្ទះ​របស់គេ ហើយ​ចេញ​មកវិញ​ដោយ​គ្មាន​ខូចខាត​សឹករេចរឹល​អ្វី​នោះ នៅក្នុង​ក្រុមមនុស្ស​ប្រុស​ដូចគ្នា គេ​ប្រកាន់​ថា​បុរស​ម្នាក់​នោះ “គោ​ងាប់សុទ្ធៗ ចំណី​ដល់​មាត់​ហើយ​មិនចេះ​ស៊ី” ព្រោះ​បើ​គេ​តាំងចិត្ត​ចង់​មាន SEX ជាមួយ​អ្នកនាង​នៅក្នុង​ផ្ទះ​របស់គេ​ហើយ​នោះ គេ​នឹង​រៀបចំ​ទីកន្លែង​ទុកជាមុន​យ៉ាង​ល្អល្អះ​រួចជាស្រេច​មិន​ខាន (រៀបចំ​ទីកន្លែង​នៅទីនេះ​គឺ​មានន័យថា មានការ​ឃ្លៀ​រ៍​មនុស្ស​ឱ្យចេញ​ពី​ទីកន្លែង​នោះ ឬ​សាង​បរិយាកាស​ឱ្យ​រ៉ូ​មែន​ទិ​ក​ដើម្បី​បង្កឱ្យមាន​អារម្មណ៍​ស្រើបស្រាល)។ វិធី​ដែល​ល្អ គួរ​ចៀសវាង​ក្នុងការ​ទៅផ្ទះ​របស់គេ ឬ​បើ​ចៀស​មិន​រួច ក៏​គួរតែមាន​មិត្ត​ភ័ក្តិ​ទៅជា​មួយ​គ្រាន់​បានការ​ពារ​គ្នា ល្អ​ជាង​ការ​ទៅ​តែ​ពីរ​នាក់ស្ងាត់ៗជាមួយ​គេ។

2.ទីកន្លែង​ទី​ពីរ គឺ​ទីកន្លែង​កម្សាន្ត​នៅ​ពេលយប់​ដែលមាន​ការផឹក​គ្រឿង​ស្រវឹង

ព្រោះ​កាលៈទេសៈ និង​ទីកន្លែង​អាច​នឹង​ធ្វើឱ្យ​អ្នកនាង​បដិសេធ​ការផឹក​គ្រឿង​ស្រវឹង​មិនបាន និង​ឬ​ទ្ធិ​របស់​ជាតិ​អាល់កុល​អាចធ្វើឱ្យ​អ្នកនាង​ភ្លាត់ស្នៀត ដល់​ថ្នាក់​បាត់បង់​ភាព​បរិសុទ្ធ​បាន។ វិធី​កែប​ញ្ហា​នៅពេល​ធ្លាក់ខ្លួន​ក្នុង​ស្ថានការណ៍​បែបនេះ​ប្រហែលជា​គេច​មិន​ផុតពី​ការរក​មិត្ត​ភ័ក្តិ​ដែល​ជឿទុកចិត្ត​បំផុត​ណា​ម្នាក់​ទៅជា​មួយ ទុក​គ្រាន់​បង្អាក់​ការបង្ខំ​ឱ្យ​អ្នកនាង​ផឹក​ពី​សំណាក់​មនុស្ស​ប្រុស។

3.ទីកន្លែង​ទី​បី គឺ​ផ្ទះ​ពួកម៉ាក​របស់គេ

ព្រោះ​គេ​អាច​នឹង​ដឹង​គ្នា​ជាមួយ​មិត្ត​ភ័ក្តិ​គេ​ពី​ផែនការ​សម្រេច​ទោស​អ្នកនាង​ជាមុន​ហើយ ដោយ​យក​ផ្ទះ​របស់​មិត្ត​ភ័ក្តិ​ធ្វើជា​សមរភូមិ​ស្នេហ៍ និង​ជា​ធម្មជាតិ​ពេល​ទៅផ្ទះ​អ្នកដទៃ យើង​ត្រូវតែ​ខ្លាចចិត្ត​គេ​មិន​ហ៊ាន​ទាមទារ ឬ​ស្រែក​ឡូឡា​អ្វី​ឡើយ និង​បូក​ជាមួយ​ការសហការ​របស់​ពួកម៉ាក​គេ​ផង​នោះ ធ្វើឱ្យ​អ្នកនាង​ប្រៀបដូចជា​សត្វ​ជ្រូក​នៅលើ​ជ្រុ​ញ​ដែល​រង់ចាំ​ឱ្យគេ​ចាត់ការ​ដូច្នោះ​ដែរ។ វិធី​ដែល​ល្អ​គួរ​ចៀសវាង ឬ​ប្រកែក​មិន​ទៅឱ្យ​បាន។

4.ផ្ទះ​របស់​អ្នកនាង​ខ្លួនឯង (ពេល​គ្មាន​អ្នកណា​នៅ)

មិន​ថា​ដោយ​ហេតុផល​អ្វី​ក៏ដោយ អ្នកនាង​មិនគួរ​នាំ​គេ​មក​ផ្ទះ​របស់​អ្នកនាង​ពេល​គ្មាន​នរណា​នៅ​នោះឡើយ ព្រោះ​គេ​នឹង​គិតថា អ្នកនាង​បបួល​គេ ឬ​ហុចដៃ​ឱ្យ និង​រីករាយ​ក្នុងការ​មាន SEX ជាមួយ​គេ ដែល​ធ្វើ​ឱ្យគេ​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​កាន់តែខ្លាំង​ឡើង ដូច្នេះ​បើ​ចង់​បបួល​គេ​ទៅផ្ទះ ក៏​គួរតែមាន​សាច់ញាតិ មនុស្ស​ចាស់ ឬ​នរណា​ក៏ដោយ​ដើរ​ចុះ​ដើរ​ឡើង​នៅក្នុង​ផ្ទះ​ផង (រឹតតែ​ច្រើន​រឹតតែ​ល្អ) ដើម្បី​សុវត្ថិភាព​របស់​អ្នកនាង​ខ្លួនឯង៕

ដោយ​អ្នកគ្រូ ឆវី

Advertisement