តុមយ៉ាំ បង្គាធំ

តុមយ៉ាំបង្គាធំ គឺជាមុខម្ហូបដ៏ល្បី និងកំពុងពេញនិយមប្រចាំភោជនីយដ្ឋាន Needa សាខាទួលគោក ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយមានការណែនាំពីមេចុងភៅប្រចាំភោជនីយដ្ឋាន Needa សូមប្រិយមិត្តអ្នកអានទាំងអស់រៀនធ្វើមុខម្ហូបដែលពេញដោយឱជារស និងគ្រឿងផ្សំនៃមុខម្ហូបនេះដូចខាងក្រោមនេះ។

គ្រឿងផ្សំ
• បង្គាធំ
• ស្លឹកក្រូចសើច
• គល់ស្លឹកគ្រៃ
• ម្ទេសក្រហម ឬម្ទេសទុំ
• ផ្សិតម្ជុល
• ផ្សិតចំបើង
• ប៉េងប៉ោះ
• ខ្ទឹមក្រហម
• ជីវ៉ាន់ស៊ុយ
• កាពិផាវ
• ដុំស៊ុបខ្នរ
• រំដេង
• ទឹកត្រី
• ស្ករស
• រ៉តឌី
• ប្រេងម្ទេស

វិធីចម្អិន
ដាំទឹកស៊ុប រួចដាក់បន្លែចូល ដូចជា ផ្សិតចំបើង កាពិផាវ ដុំស៊ុបខ្នរ រំដេងគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងប៉េងប៉ោះ។ រួចបន្ថែមខ្ទឹមក្រហម ម្ទេសទុំបុក និងផ្សិតម្ជុលចូល បន្ទាប់មកដាក់បង្គាធំចូល ដោយលាយជាមួយទឹកក្រូចឆ្មារបន្តិច ទឹកត្រី ស្ករស រ៉តឌី ជាមួយនឹងប្រេងម្ទេសបន្តិចចូល។​ នៅពេលមើលឃើញថា ឆ្អិនល្មមហើយ សឹមលើកចេញពីភ្លើង ហើយរោយជីវ៉ាន់ស៊ុយបន្ថែមពីលើជាការស្រេច៕

Advertisement