Crispy​ Salmon​ with​ Lemon​ Coriander​ ស្តេ​កត្រី​សាល់​ម៉ុ​នបំ​ពង​ស្រួយ​

ងាក​មក​រៀន​ធ្វើម្ហូប​បែប​អឺរ៉ុប​មួយ​មុខ​ទៀត​នោះ​គឺ​ Crispy​ Salmon​ with​ Lemon​ Coriander​ ជា​ស្តេ​កត្រី​សាល់​ម៉ុ​នបំ​ពង​ស្រួយ​ដ៏​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន​ ស្លា​ (Slla​ Sky​ Bar​) ដែល​ស្ថិតនៅ​ជាន់ទី9​ នៃ​សណ្ឋាគារ​ AQUARIUS​ Hotel​ &​; Urban​ Resort​។ បើ​និយាយ​ពី​រសជាតិ​វិញ​នោះ​ គឺ​ឆ្ងាញ់​ប្លែក​មាត់​តែម្តង​ ហើយ​បើ​បាន​ ទទួលទាន​ជាមួយនឹង​ស្រា​សទៀ​តនោះ​គឺ​កាន់តែ​ឆ្ងាញ់​មួយ​កម្រិត​ទៀត​។ ដូច្នេះ​ សូម​រៀន​ចម្អិន​ មុខម្ហូប​នេះ​ជាមួយនឹង​លោក​ ចាន់​ វ៉ាន់​ផល​ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ Slla​ Sky​ Bar​ ដូចតទៅ​។

គ្រឿងផ្សំ
– ត្រីសាល់ម៉ុន 120g
– ប្រេងអូលីវ 10 ml
– ប្រេងឆា 20g
– ដំឡូងបារាំង 100g
– ប៊័រ (សាប) 15g
– ទឹកដោះគោស្រស់ 5g
– ម្សៅ Nutmeg 0.5g
– មើមការ៉ុត 20g
– ននោងបារាំង (Zucchini) 20g
– ផ្កាខាត់ណា ប្រូខូលី 30g
– ផ្កាខាត់ណាពណ៌ស 30g
– ស្រាសសម្រាប់ចម្អិនអាហារ 10ml
– ខ្ទឹមបារាំង 15g
– ខ្ទឹមក្រហម 5g
– អំបិល 2g
– ម្រេចខ្មៅម៉ដ្ឋ 1g
– គ្រីមសម្រាប់ចម្អិនអាហារ 50g
– ទឹកសុស Caper 10g
– ស្លឹកជីវ៉ាន់ស៊ុយ 2g
– ក្រូចឆ្មារ 20g
– មើម Beetroot 10g
– ទឹកឃ្មុំ 1g

វិធីចម្អិន
ដំបូងត្រូវយកសាច់ត្រីសាល់ម៉ុនមួយដុំ ដែលមានទម្ងន់120g មកប្រឡាក់ជាមួយនឹងអំបិល និងម្រេចម៉ដ្ឋ រួចយកទៅប្រឡាក់ជាមួយនឹងប្រេងអូលីវ ហើយយកទៅចៀននៅក្នុងខ្ទះ ដោយបន្ថែមប្រេងឆាបន្តិចឱ្យល្មមជាមួយនឹងសាច់ត្រី មុននឹងដាក់ត្រីសាល់ម៉ុនចៀន អ្នកត្រូវយកអំបិលបន្តិចមកប្រឡាក់នៅលើស្បែកត្រី ដើម្បីឱ្យស្បែកត្រីឡើងស្រួយល្អ រួចចៀនដោយបើកភ្លើងឱ្យក្តៅខ្លាំង រួចចៀនឱ្យឆ្អិនតាមកម្រិតដែលអ្នកចូលចិត្ត (រយៈពេល1នាទីប្រែទៅមួយជ្រុងទៀត ដើម្បីឱ្យឆ្អិនល្មមឆ្ងាញ់)។ ចំណែកបន្លែវិញ ត្រូវយកបន្លែទាំងអស់ដែលមានដូចជា ផ្កាខាត់ណា ប្រូខូលី ការ៉ុត ខ្ទឹមក្រហម ខ្ទឹមបារាំង មើម Beetroot និងននោងបារាំង យកទៅស្រុះជាមុនសិន រួចសឹមយកមកចៀនជាមួយប៊័រ ដោយបន្ថែមម្រេចម៉ដ្ឋ និងអំបិលចូលបន្តិច ចៀនឱ្យរាងទន់បន្តិចជាការស្រេច រួចដួសដាក់នៅក្នុងចាន។ ចំណែកដំឡូងបារាំងត្រូវយកទៅចំហុយជាមួយទឹកដោះគោស្រស់ និងតប់ឱ្យម៉ដ្ឋ រួចយកមកដាក់នៅលើចាន រួចសឹមដាក់ត្រីសាល់ម៉ុនចៀនពីលើ ដោយកាត់ស្បែកត្រីចេញ ដើម្បីយកមកតុបតែងលម្អ និងទទួលទានបែបស្រួយស្រឹបតែម្តង។ ជាចុងក្រោយត្រូវស្រោចដោយទឹកសុស Caper ពីលើជាការស្រេច៕

Advertisement