Slow Cooked Pork Belly

June 17, 2019​ ម៉ោង 10:43 am

បងប្អូន​នា​រីៗ​ទាំងអស់​សូម​ងាក​មក​រៀន​ធ្វើ​អាហារ​បែប​ជប៉ុន​កាត់​បារាំង​ សាំងហ្គាពួរ​ និង​កាត់​-ខ្មែរ​ ដែល​ជា​រួប​មន្ត​ដ៏​វិសេស​របស់​ចុងភៅ​ដ៏​ជំនាញ​ប្រចាំ​ភោជនីយដ្ឋាន​ Lumiere​ Sky​ Bar​ ដែល​ស្ថិតនៅ​ជាន់ទី14​ នៃ​សណ្ឋាគារ​ Lumiere​ គឺ​ លោក​ យឹម​ សុវណ្ណ​ម៉ា​និ​ត។ ដូច្នេះ​សូម​តាមដាន​ជា​-មួយ​នឹង​គ្រឿងផ្សំ​ និង​របៀប​ធ្វើ​ ដូច​ខាងក្រោម​នេះ​ ៖

គ្រឿងផ្សំ
-​ ​សាច់​ជ្រូក​បី​ជាន់​ 150ក្រាម​
– ប្រេងខ្យង​ 15ក្រាម​
– ទឹក​ស៊ី​អីវ​ 10ក្រាម​|
– ខ្ទឹមស​ 5ក្រាម​
– ម្សៅ​គ្រឿងទេស5មុខ​ (5 spices​ powder​) 2ក្រាម​
– ឫស​ជី​វ៉ាន​ស៊ុយ​ 2ក្រាម​
– ផ្កា​ចន្ទ​ 2សន្លឹក
– ​ឈើអែម​ 1ដើម​
– ទឹក​សុស​ Tonkatsu​ បែប​ជប៉ុន​ (ទឹក​សុស​ជូរអែម​) 40ក្រាម​
– គ្រាប់​សណ្តែក​ជប៉ុន​ស្ងោរ​ 20ក្រាម​
– សណ្តែក​ក្រហម​ 20ក្រាម​
– សណ្តែកបាយ​ 20ក្រាម​
– ស្រា​-សស​ម្រាប់​ចម្អិន​អាហារ​ 15មីល្លី​លីត្រ​
– អំបិល​ 2ក្រាម
– ​ម្រេច​ 1ក្រាម​
– សា​រ៉ា​យប្រឡាក់​ជាមួយ​អំបិល​ Shio​ Kombu​ 1ក្រាម​
– ប៉ោម​ខៀវ​ឈូស​ 20ក្រាម​
– ខ្ទឹមបារាំង​ 2ក្រាម​
– ចំណិត​ខ្ទឹមក្រហម​ 3ក្រាម​
– ស្លឹក​ Celery​ 3សន្លឹក​
– ប៊័រ​

របៀប​ចម្អិន​
ដំបូង​ត្រូវ​យក​សាច់​ជ្រូក​បី​ជាន់​មក​ប្រឡាក់​ជាមួយនឹង​ឫស​ជី​វ៉ាន់ស៊ុយ​ចិញ្ច្រាំ​ និង​ម្សៅ​គ្រឿងទេស5មុខ​ លាយ​ជាមួយនឹង​អំបិល​ ម្រេច​ ប្រេងខ្យង​ ទឹក​ស៊ី​អីវ​ និង​ខ្ទឹមស​ចិញ្ច្រាំ​ រួច​ផ្អាប់​ទុក​រយៈពេល1ថ្ងៃ​ សឹម​យក​ទៅ​ចំហុយ​នៅក្នុង​ម៉ាស៊ីន​ដែល​មាន​កម្តៅ65អង្សា​សេ​ រយៈពេល​72ម៉ោង​ (3ថ្ងៃ​)។ បន្ទាប់មក​សឹម​កាត់​យក​សាច់​ជ្រូក​បី​ជាន់​ចំនួន150ក្រាម​មក​ចៀន​ឱ្យ​ឡើង​ពណ៌ក្រហម​ និង​ក្រៀម​ល្អ​ អស់​ជាតិ​ខ្លាញ់​ រួច​ទុក​មួយអន្លើ​សិន​។ បន្ទាប់មក​ទៀត​ ចូរ​យក​សណ្តែក​ទាំង3ប្រភេទ​នោះ​មក​ឆា​ចូលគ្នា​ ដោយ​បើកភ្លើង​ឱ្យ​ក្តៅ​ខ្លាំង​ ហើយ​ដាក់​ខ្ទឹមស​ ខ្ទឹមបារាំង​ចូល​បន្តិច​ រួច​ដាក់​សណ្តែក​ទាំង3មុខ​នោះ​ចូល​ ដាក់​ស្រា​-សបន្តិច​ អំបិល​ ម្រេច​ សា​រ៉ា​យប្រឡាក់​ជាមួយ​អំបិល​ Shio​ Kombu​ និង​ប៊័រ​ចូល​បន្តិច​ ដើម្បី​ឱ្យ​វា​ឡើង​ខាប់​ៗបន្តិច​ រួច​សឹម​ចាក់​ដាក់​ចូលក្នុង​ចាន​ ហើយ​ដាក់​សាច់​ជ្រូក​បី​ជាន់​ចៀន​ពីលើ​ និង​តុប​តែង​បន្ថែម​ពីលើ​សាច់​ជ្រូក​បី​ជាន់​ដោយ​ចំណិត​ប៉ោម​ខៀវ​ឈូស​ ស្លឹក​ Celery​ ចំណិត​ខ្ទឹមក្រហម​ និង​ស្រោចទឹក​សុស​ Tonkatsu​ បែប​ជប៉ុន​ពីលើ​សាច់​ជ្រូក​ជាការស្រេច​។ អាហារ​មួយ​មុខ​នេះ​ គឺជា​អាហារ​សម្រាប់​សុខភាព​ដ៏​ល្អ​បំផុត​ និង​អាច​ទទួលទាន​ជាមួយនឹង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ ទាំង​ភេសជ្ជៈ​មិន​មាន​ជាតិ​អាល់កុល​ និង​ទាំង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ គឺ​ពិតជា​មាន​រសជាតិ​ប្លែក​ និង​ឆ្ងាញ់​ជាប់ចិត្ត​ជាមិនខាន​៕