ភេសជ្ជៈដ៏ស្រស់ស្រាយ Tiger Mango Sunset សម្រាប់រដូវក្តៅឆ្នាំនេះ

ស្រា​ក្រឡុក​ដែល​មាន​រសជាតិ​ជូរអែម​ ស័ក្តិ​-សមជា​មួយ​នឹង​នា​រីៗ​ និង​ស័ក្តិសម​ជាមួយនឹង​អាកាសធាតុ​ក្តៅ​បែបនេះ​តែម្តង​ ដើម្បី​ជួយ​ឱ្យ​បរិយាកាស​របស់​អ្នក​ និង​សមាជិក​នៅក្នុង​គ្រួសារ​បាន​ស្រស់ស្រាយ​ឡើងវិញ​ សូម​ទទួលទាន​ជាមួយនឹង​ភេសជ្ជៈ​ Tiger​ Mango​ Sunset​ ពី​អ្នកជំនាញ​ខាង​ក្រឡុក​ស្រា​ប្រចាំ​ភោជនីយដ្ឋាន​ Lumiere​ Sky​ Bar​ ដែល​ស្ថិតនៅ​ជាន់ទី14​ នៃ​សណ្ឋាគារ​ Lumiere​។ ដូច្នេះ​សូម​រៀន​ធ្វើ​ទាំងអស់គ្នា​ ៖

គ្រឿងផ្សំ​
– ស្រា​វូ​កា​ 50មីល្លី​លីត្រ​
– ស្រា​ត្រូ​មី​ញ៉ែ​
– ចំណិត​ស្វាយទុំ​ 1/3ផ្លែ​
– ទឹក​ស្វាយ​ 50មីល្លី​លីត្រ​
– ស្រា​ Tiger​ 1ដប​
– ទឹកក្រូច​ឆ្មារ​ បន្តិច​
– ទឹកកក​ 1ចូក​
– ស្លឹក​ជី​អង្កាម​

របៀប​ចម្អិន​
ដំបូង​ត្រូវ​ចាក់​ស្រា​វូ​កា​ ស្រា​ត្រូ​មី​ញ៉ែ​ ទឹក​ស្វាយ​ ទឹកក្រូច​ឆ្មារ​ ទឹកកក​ ក្រឡុក​ចូលគ្នា​ឱ្យ​សព្វ​ ដោយ​កែវ​ក្រឡុក​ស្រា​ រួច​ចាក់​ដាក់​ចូលក្នុង​កែវ​ និង​តុបតែង​បន្ថែម​ដោយ​ស្លឹក​ជី​អង្កាម​ និង​ចំណិត​ស្វាយទុំ​នៅ​មាត់​កែវ​ រួច​សឹម​ផ្កាប់​ស្រា​ Tiger​ 1ដប​ចូល​ទៅ​ក្នុង​កែវ​ជាការស្រេច​៕

Advertisement