ចង់បានស្បែកមុខសស្អាតមែនទេ?

មិន​មាន​អ្នកណា​បដិសេធ​មិន​ចង់បាន​ស្បែក​ស្រស់​ស្អាត​នោះ​ទេ​ មិនថា​អ្នកនោះ​ស្ថិត​ក្នុង​វ័យក្មេង​ ចាស់​ ប្រុស​ ឬស្រី​នោះ​ទេ​ ឱ្យ​តែ​មាន​គេ​សួរ​ថា​ ចង់បាន​ស្បែក​ស្រស់​ស្អាត​ឬអត់​ ពិតជា​ឆ្លើយ​ថា​ចង់​គ្រប់តែ​គ្នា​ហ្នឹង​។ បើដូច្នេះមែន​ សូម​សាកល្បង​ធ្វើតាម​ការ​ណែនាំ​ខាងក្រោម​នេះ​ ដើម្បី​ទទួល​បាន​ផ្ទៃមុខ​ដ៏​ស្រស់​ផូរផង់​ដូច​បំណង​។

ស្បែក​ស្រស់​ស្អាត​ចាប់ផ្តើម​ឡើងជា​មួយ​ការ​លាង​សម្អាត​ការ​សម្អាត​ស្បែក​មុខ​តាម​បែប​ធម្មជាតិ​ទាំង​ពេលព្រឹក​ និង​ពេល​រាត្រី​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នកគ្រប់គ្នា​គួរតែ​បានដឹង​ និង​ត្រូវតែ​ធ្វើ​។ ការ​លាង​សម្អាត​ស្បែក​លើ​បរិវេណ​ផ្ទៃមុខ​តាមវិធី​ធម្មជាតិ​មាន​ភាព​ងាយស្រួល​បំផុត​ ដោយ​គ្រាន់តែ​យក​ទឹកឃ្មុំ​បន្តិច​ទៅ​លាយ​ជាមួយ​ទឹកដោះគោឆៅ1ស្លាបព្រាបាយ​ ហើយ​យក​វា​ទៅ​កម្តៅ2​-3វិនាទី​ ហើយ​សឹម​យក​មក​លាប​លើ​ផ្ទៃមុខ​ និង​ក រួច​សឹម​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗជាការស្រេច​។

ចំហុយ​ស្បែក​មុខ​ចំហុយ​ស្បែក​មុខ​របស់​អ្នក​រាល់​មួយ​សប្តាហ៍​ម្តង​ ដើម្បី​សម្លាប់​ជាតិពុល​ដែល​មាននៅ​លើ​ស្បែក​មុខ​ កម្ចាត់​មុន​ក្បាល​ខ្មៅ​ និង​ស្នាម​ជាំ​ផ្សេង​ៗពី​ស្បែក​មុខ​។ បន្ថែម​ដោយ​ការ​លាបប្រេង​ដែល​ត្រឹម​-ត្រូវ​ទៅតាម​ប្រភេទ​ស្បែក​របស់​អ្នក​គឺ​កាន់តែ​ប្រសើរ​។ សូម​ចងចាំ​ថា​ ការ​ចំហុយ​ផ្ទៃមុខ​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​ថ្លា​ និង​រលោង​ស្រស់​ស្អាត​ដូច​បំណងប្រាថ្នា​។

គ្រឿង​ខាត់ស្បែក​ធ្វើ​ដោយខ្លួនឯង​ : ដុសខាត់​សម្អាត​ស្បែក​ជាមួយនឹង​គ្រឿង​ខាត់ស្បែក​ដែល​ធ្វើឡើង​ដោយខ្លួនឯង​ 1 ឬ2ដង​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ជួយ​កម្ចាត់​កោសិកា​ស្បែ​កចាស់​ៗចោល​ នាំមក​នូវ​សភាព​ស្បែក​ដែល​មានតែ​ភាព​រលោង​ស្អាត​ ដោយ​យក​ប្រេង​អូ​លីវ​បន្តិច​លាយ​ជាមួយ​ស្ករ​ក្រហម​បន្តិច​ រួច​យក​វា​មក​ត្រ​ដុស​ថ្នម​ៗលើ​ស្បែក​ ហើយ​សឹម​សម្អាត​វា​ចេញ​ឱ្យ​ស្អាត​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ យក​ទឹក​ត្រជាក់​មក​លាប​លើ​ផ្ទៃមុខ​តិច​ៗដើម្បី​បិទ​រន្ធ​រោម​។

រក្សា​សំណើម​ផ្ទៃមុខ​ជានិច្ច​ : ប្រេង​បន្លែ​គឺជា​សារធាតុ​ផ្សំ​ដែល​មានប្រយោជន៍​បំផុត​ក្នុង​ការ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ ការពារ​ស្បែក​ពី​ភាព​ជ្រីវជ្រួញ​។

កុំ​ភ្លេច​ម៉ាស​បិទមុខ​ម៉ាស​បិទមុខ​តាម​បែប​ធម្មជាតិ​ជួយការ​ពារ​អ្នក​ពី​បញ្ហា​ផ្សេង​ៗដែល​តែង​កើតឡើង​លើ​ផ្ទៃមុខ​។ អនុវត្តយ៉ាង​តិចណាស់​មួយ​សប្តាហ៍​ម្តង​ បើ​ចង់ឱ្យ​ក្តី​បារម្ភ​ចំពោះ​ស្បែក​មុខ​របស់​អ្នក​ត្រូវ​កម្ចាត់​ចោល​។

ស្បែក​មុខស្រស់​ស្រាយ​សម្រាប់​អ្នក​ដែល​ចង់បាន​ស្បែក​មុខស្រស់​ស្អាត​ ឡា​រ៉ែ​ន សូម​ណែនាំ​វិធី​ងាយ​បំផុត​ ព្រមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​មួយ​វិធី​គឺ​ លាងមុខ​ជាមួយ​ទឹក​សម្បក​ក្រូច​មួយ​សប្តាហ៍​ម្តង​។ យក​សម្បក​ក្រូច​ទៅ​ស្ងោរ​ជាមួយ​ទឹក​ប្រមាណ5នាទី​ រួច​ទុក​វា​ឱ្យ​ត្រជាក់​។ បន្ទាប់មក​យក​ទឹក​ស្ងោរ​សម្បក​ក្រូច​នេះ​ទៅ​លាប​លើ​ផ្ទៃមុខ​របស់​អ្នក​។ វិធី​មួយ​នេះ​ហាក់ដូចជា​ប្លែក​ជាង​វិធី​រាល់ដង​ដែល​អ្នក​ធ្លាប់​ជួប​ ប៉ុន្តែ​អ្នក​ដែល​ធ្លាប់​បាន​អនុវត្ត​តាមវិធី​នេះ​បាន​ប្រាប់​ថា​ វា​ជួយ​ឱ្យ​ស្បែក​មុខ​មើលទៅ​មាន​ភាព​ស្រស់ស្រាយ​ជាង​ការដែល​អ្នក​មិន​ធ្វើអ្វី​ទាល់តែសោះ​។ សូម​សាកល្បង​បន្តិច​មើល​!

សូម​ចងចាំ​ផង​ដែរ​ថា​ ការប្រើ​ក្រែម​ការពារ​កម្តៅថ្ងៃ​ជា​រៀងរាល់ថ្ងៃ​ ការ​មិន​ជក់បារី​ ការ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ តែ​បុរាណ​ និង​ទឹក​ផ្លែឈើ​ស្រស់​ ក៏​ជា​ជំនួយការ​ដ៏​សំខាន់​ចំពោះ​សម្រស់​ស្បែក​មុខ​របស់​អ្នក​ដូចគ្នា​ដែរ​៕

Advertisement