ធ្វើម៉េចដើម្បីឱ្យត្រគាកស្រឡូនស្អាត?

ជាតិ​ជា​ស្ត្រី​យើង​ស្ទើរតែ​អាច​និយាយ​ថា​ មិន​មាន​អ្នកណា​ម្នាក់​ដែល​ថា​មិន​ចង់បាន​ដៃជើង​ ភ្លៅ​ ចង្កេះ​ និង​ត្រគាក​ដ៏​ស្រស់​ស្អាត​ សិច​ស៊ី​គួរ​ជាទី​ទាក់ភ្នែក​នៃ​អ្នកផង​ទាំងពួង​នោះ​ទេ​។ ចង្កេះ​ និង​ត្រគាក​ស្រឡូន​ស្អាត​កាន់តែ​ជួយ​ឱ្យ​រាងកាយ​ទាំងមូល​របស់​អ្នកមើល​ទៅ​សមសួន​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ទ្វេដង​។ ដើម្បី​ឱ្យ​មាន​ត្រគាក​ស្រស់​ស្អាត​ដូច​ប៉ងប្រាថ្នា​នោះ​ អ្នក​គួរតែ​អនុវត្ត​តាម​ចំណុច​មួយចំនួន​ដូច​ខាងក្រោម​៖

ម៉ាស្សា​ : ពេល​ដែល​អ្នក​ងូត​ទឹ​កម្តង​ៗអ្នក​គួរ​ចំណាយ​ពេល​បន្តិច​ធ្វើការ​ម៉ាស្សា​ត្រង់​ចង្កេះ​ និង​ត្រគាក​ឱ្យ​បាន​ជាប្រចាំ​។ ប្រើ​ដៃ​របស់​អ្នក​ម៉ាស្សា​ពី​បរិវេណ​ចង្កេះ​ចុះ​មក​ត្រគាក​ទៅ​មកៗ​ ព្រោះ​ការ​ធ្វើបែប​នេះ​អាច​ជួយ​កាត់បន្ថយ​សារធាតុ​ខ្លាញ់​ដែល​ផ្ទុក​នៅ​ម្តុំ​នោះ​ចេញ​បាន​ខ្លះ​។

ហាត់ប្រាណ​ : រាល់ពេល​ដែល​អ្នក​ហាត់ប្រាណ​ អ្នក​ត្រូវ​ចំណាយពេល​ប្រហែល5ទៅ10នាទី​ដើម្បី​ធ្វើ​ចលនា​ត្រគាក​ និង​ភ្លៅ​។ គេង​ផ្អៀង​ ហើយ​លើកជើង​ចុះ​ឡើង​ៗ (យ៉ាងហោចណាស់15ដង​នៃ​ជើងម្ខាង​)។ វិធី​នេះ​ជួយ​កាត់បន្ថយ​ខ្លាញ់​ និង​រឹត​បន្តឹង​សាច់ដុំ​ភ្លៅ​ និង​ត្រគាក​ឱ្យ​មាន​ភាព​តឹងណែន​ល្អ​។ លំហាត់​ប្រាណ​បែបនេះ​គួរតែ​ធ្វើឡើង​រៀងរាល់​ពេលព្រឹក​។ ក្រៅពី​ជួយ​ឱ្យ​អ្នកទទួល​បានការ​សម្រក​ខ្លាញ់​ក្នុង​រាងកាយ​ហើយ​នោះ​ ការហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ក៏អាច​ជួយ​ឱ្យ​អ្នក​បញ្ចេញចោល​រាល់​សារធាតុ​ពុល​ទាំងឡាយ​ក្នុង​រាងកាយ​ចេញ​មក​ក្រៅ​បាន​យ៉ាង​ល្អ​ទៀតផង​ ហើយ​ការ​បញ្ចេញ​ជាតិពុល​អស់ទាំង​នេះ​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ និង​សម្រស់​របស់​អ្នក​។ បន្ទាប់ពី​ការហាត់ប្រាណ​បញ្ចេញ​ញើស​រួច​នោះ​ អ្នកចាំ​បាច់​ត្រូវ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ផង​ដែរ​។ បើ​ទោះជា​អ្នក​មិន​ចូលចិត្ត​ ឬមិន​ចង់​អនុវត្ត​វិធី​ហាត់ប្រាណ​តាម​បែប​ខាងលើ​ក៏​មិន​មាន​បញ្ហា​ដែរ​ ព្រោះ​ការពិត​ទៅ​ហាត់ប្រាណ​បែប​ណា​ក៏បាន​ប្រយោជន៍​ចំពោះ​សុខភាព​ និង​អាច​ជួយ​សម្រក​ទម្ងន់​បាន​ដែរ​ សូម​តែ​ម្យ៉ាង​គឺ​កុំ​ខ្ចិល​ទៅ​បាន​ហើយ​។

អាហារ​ : ការហាត់ប្រាណ​ជាផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ភ្លៅ​របស់​អ្នកមាន​ភាព​ស្រឡូន​ស្អាត​ជាង​មុន​ ប៉ុន្តែ​សូម​ចងចាំ​ចំណុច​មួយទៀត​គឺ​ ការហាត់ប្រាណ​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ប្រសិនបើ​របប​អាហារ​ដែល​អ្នក​ទទួលទាន​ចូល​ទៅ​មាន​ភាព​មិន​សមស្រប​។ មាន​ប្រភេទ​អាហារ​ជាច្រើន​ដែល​អាច​កាត់បន្ថយ​សារធាតុ​ខ្លាញ់​តាម​បរិវេណ​ចង្កេះ​ ភ្លៅ​ និង​ត្រគាក​បាន​។ ប្រភេទ​អាហារ​ទាំងនោះ​មាន​ដូចជា​ អង្ករ​សំរូប​ ត្រាវ​ ខ្លាញ់ត្រី​ និង​សណ្កែ​កជាដើម​។ ក្រៅពី​ទទួលទាន​អាហារ​មានប្រយោជន៍​ហើយ​នោះ​ ឡា​រ៉ែ​ន ក៏​ចង់ឱ្យ​អ្នកពោល​ពាក្យ​លា​ចំពោះ​អាហារ​មួយចំនួន​ដូចជា​ ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ អាហារ​មាន​រសជាតិ​ផ្អែម​ ប៊័រ​ កា​ហ្វេ​អុីន​ និង​អាហារ​ខ្លាញ់​ ចៀន​បំពង​ជាដើម​ ព្រោះ​វា​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​ខ្លាញ់​ផ្ទុក​នៅក្នុង​រាងកាយ​របស់​អ្នក​កាន់តែ​ច្រើន​៕

Advertisement