4 ហេតុផល​ដែល​បង្ហាញថា ហេតុ​អីបានការ​ឱប គឺជា​រង្វាន់​ដ៏​ល្អ​បំផុត?

រាត្រី​មួយ​ ខណៈ​ដែល​នាងខ្ញុំ​ស្ថិតនៅ​ជាយក្រុង​ ប៉ូល​ ស្វាមី​របស់​នាងខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះ​-វិហារ​ដែល​កូនប្រុស​ពៅ​របស់​យើង​ធ្វើជា​អ្នកបួស​នៅ​ទីនោះ​។ គាត់​មាន​សេចក្ដីសុខ​ខ្លាំង​ណាស់​ ពេល​បាន​នៅជា​មួយ​ អេ​វ៉ា​ និង​ណូ​លែន​ ដែល​ជា​ចៅ​តូច​ៗរបស់​យើង​។ នៅពេល​ចប់​ការងារ​ ប៉ូល​ ក៏​ពោល​ពាក្យ​លា​អ្នក​ទាំងអស់​ ហើយ​គាត់​ដើរតម្រង់ទៅ​ទ្វារ​ចេញ​ តែមួយ​ភ្លែត​នោះ​ក៏បាន​ឮស្នូរ​ជើង​តូច​ៗរបស់​ណូ​លែ​នតាម​ពីក្រោយខ្នង​គាត់​ ព្រមទាំង​ស្រែកហៅ​ថា​ “លោកតា​! លោកតា​! កុំអាល​ទៅ​អី​! ខ្ញុំ​ចង់ឱ្យ​លោកតា​ឱប​ខ្ញុំ​ម្ដងទៀត​បានទេ​លោកតា​ មុន​បែកគ្នា​…”។ ត្រូវហើយ​ នោះ​គឺជា​អំឡុង​ពេល​ដ៏​សែន​រំភើបចិត្ត​ និង​ធ្វើ​ឱ្យ​នាងខ្ញុំ​នឹក​ទៅដល់​រង្វាន់​នៃ​ការ​ឱប​…៖

1. ការ​ឱប​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ធូរស្រាល​
ក្រោយពី​ឪពុក​របស់​នាងខ្ញុំ​ធ្វើ​អត្តឃាត​ ស្ត្រី​ប្លែក​មុខ​ម្នាក់​បាន​ឈានជើង​ចូល​មករ​កនាងខ្ញុំ​និង​ពោល​តិច​ៗឡើង​ថា​ “ឪពុក​របស់ខ្ញុំ​ ក៏​ធ្វើ​ដូច​គ្នា​ហ្នឹង​ដែរ​…” បន្ទាប់មក​ គាត់​ក៏​ឱប​ខ្ញុំ​ដើម្បី​លួងលោម​។

2. ការ​ឱប​ នឹង​ជួយ​បញ្ជាក់​ពីអ​ត្ថ​ន័យ​នូវ​អ្វី​ដែល​យើង​មិន​អាច​និយាយ​ចេញ​មក​បាន​
កាលពី​មិនយូរ​ប៉ុន្មាន​មកនេះ​ នាងខ្ញុំ​ទើបនឹង​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​សព​បុរស​ម្នាក់​ ដែល​មាន​ភាព​សំខាន់​ខ្លាំង​ណាស់​ជាមួយ​គ្រួសារ​របស់​យើង​។ មានរឿង​រ៉ាវ​ច្រើនណាស់​ដែល​នាងខ្ញុំ​ចង់​និយាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​ តែ​នាងខ្ញុំ​បែរជា​មិន​អាច​ពោល​ពាក្យ​ទាំងនោះ​ចេញ​មក​បាន​ឡើយ​ ក្រៅតែ​ពី​ការ​ឱប​ភរិយា​ និង​កូន​ៗរបស់​គាត់​…។

3. ការ​ឱប​ គឺ​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​
តើមាន​អ្វី​ដែល​ផ្ដល់​នូវ​អារម្មណ៍​បាន​ល្អ​ប្រសើរ​ជាង​រង្វង់​ដៃ​ឱប​របស់​កូន​ៗ ឬរង្វង់​ដៃ​ឱប​របស់​ក្រុម​គ្រួសារ​ដែរ​ទេ​? ក្រោយពី​រូប​អ្នក​ត្រឡប់​មក​ពី​ការ​ធ្វើការងារ​ដ៏​សែន​ធ្ងន់ធ្ងរ​មួយ​? ការ​ឱប​ មាន​ភាព​សំខាន់​មិនចាញ់​ពាក្យសម្ដី​ឡើយ​។

4. ការ​ឱប​ នឹង​ជួយ​បង្កើន​ភាព​ជឿជាក់​
ក្នុងចិត្ត​លោកអ្នក​គួរតែ​ឱបរឹត​កូន​ មុន​ពេល​គេ​ទៅ​សាលារៀន​ និង​និយាយ​ថា​ “ម៉ាក់​ស្រឡាញ់​កូន​ណា៎​ និង​មិនថា​ថ្ងៃនេះ​នឹង​មាន​អ្វី​កើតឡើង​នៅ​ឯសាលារៀន​នោះ​ទេ​ តែ​សូម​ឱ្យ​កូន​ដឹង​ក្នុងចិត្ត​ជាប់​ជានិច្ច​ថា​ អ្នក​នៅ​ឯផ្ទះ​បារម្ភ​ពី​កូន​ជានិច្ច​”។រាល់ថ្ងៃ​នេះ​ ការ​ព្យាយាម​របស់​នាងខ្ញុំ​ គឺ​ការ​រក​មនុស្ស​មក​ឱបរឹត​ មិនថា​តែ​មនុស្សចាស់​ដែល​រស់នៅ​យ៉ាង​ឯកា​ ស្ត្រីជា​ម្ដាយ​មេម៉ាយ​ដែល​រងបន្ទុក​ដ៏​ធ្ងន់​តែម្នាក់ឯង​ មិត្តសម្លាញ់​ដែល​បាត់បង់​គូ​ស្នេហ៍​ ក្មេង​ៗដែល​មិនបាន​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ក្រុម​គ្រួសារ​ ក្មេង​ៗកំព្រា​ និង​អ្នកដទៃ​ទៀត​ជាច្រើន​… ងាយ​ៗ គ្រាន់តែ​យើង​ចាប់ផ្ដើម​ធ្វើ​វា​ប៉ុណ្ណោះ​ ព្រោះ​ការ​ឱប​ គឺជា​រង្វាន់​ដែល​ចេញពី​បេះដូង​ និង​តែងតែ​ក្លាយជា​រង្វាន់​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​ត្រូវការ​វា​៕

Advertisement