បុរស​ញៀន​សុរា និង​បារី ធ្វើឱ្យ​អសមត្ថភាព​ផ្លូវភេទ

ក្រៅពី​បញ្ហា​សុខភាព​ទន់ខ្សោយ​ដែល​កើតមាន​ចំពោះ​បុរស​ ដែល​ជះឥទ្ធិពល​ទៅលើ​បញ្ហា​នៃ​ភាព​អសមត្ថភាព​ផ្លូវភេទ​នោះ​ វា​នៅ​មានក​ត្តា​ច្រើនយ៉ាង​ទៀត​ ដែល​បុ​រសៗ​កំពុង​ប្រឈម​ និង​ទទួលយក​ដោយ​មិនដឹង​ខ្លួន​ ហើយ​បណ្តាល​ឱ្យ​បាត់បង់​សមត្ថភាព​ផ្លូវភេទ​បន្តិច​ម្តង​ៗ និង​ឈាន​ទៅ​រក​ការបាត់បង់​សមត្ថភាព​ទាំងស្រុង​តែម្ដង​ ដូចជា​ ការ​ចម្រើន​វ័យ​កាន់តែ​ចាស់​ និង​ជាពិសេស​ការ​សេព​គ្រឿងញៀន​ជាដើម​។

– ការ​ជក់បារី​ : បារី​មាន​ជាតិ​នីកូទីន​ (Nicotin​)បង្ក​ឱ្យ​កើតមាន​ជំងឺសួត​ បេះដូង​ និង​សរសៃឈាម​។ ពិសេស​សរសៃឈាម​នេះ​តែម្តង​ ដែល​មិន​អាច​ឱ្យ​ឈាម​ធ្វើ​ចលនា​បាន​ដូច​ប្រក្រតី​ ក្នុង​នោះ​អាច​បណ្តាល​ឱ្យ​ស្ទះ​សរសៃឈាម​ខួរក្បាល​ហើយ​ជាពិសេស​មិន​អាច​បញ្ចូន​ឈាម​ហូរ​ទៅ​ដល់​សរសៃឈាម​នៃ​លិង្គ​។ ដោយសារតែ​ហេតុនេះ​ហើយ​ទើបបាន​ជា​មានការ​ប៉ះពាល់​ដល់​ភាព​ងើប​រឹង​របស់​លិង្គ​ ហើយក៏​មិន​អាច​សម្រេច​បំណង​ក្នុង​ការ​រួមរ័ក​បាន​ដូចធម្មតា​នោះ​ទេ​ ល្គឹកណា​អ្នក​ជក់បារី​ត្រូវ​បញ្ឈប់​ការ​ជក់បារី​តែប៉ុណ្ណោះ​ ទើប​អាច​មាន​លទ្ធផល​ស្តារ​សម្បទា​បាន​មកវិញ​។ ម្យ៉ាងទៀត​ អ្នក​ជក់បារី​ក៏​តែងតែ​កើតមាន​អាការ​ស្ត្រេស​នៅក្នុង​ខ្លួន​ច្រើនណាស់​ ដែល​អា​កា​រស្ត្រេស​នោះ​ទៀតសោត​អាច​នាំ​ឱ្យ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ការ​នឹកឃើញ​ការ​រួមរ័ក​ ហើយក៏​មិន​អាច​ធ្វើ​លំហាត់​លិង្គ​របស់​ខ្លួន​ថែមទៀត​ផង​។ នេះ​ជាហេតុ​ផល​បន្ថែម​ទៀត​ ដែល​នាំ​ឱ្យ​លិង្គ​ទន់រងៀក​មិន​ដំណើរការ​។ កត្តា​ជក់បារី​ និង​ស្ត្រេស​បូក​បញ្ចូល​គ្នា​ ពិតជា​ធ្វើ​ឱ្យ​បុរស​បាត់បង់​ចំណង់​ភេទ​កាន់តែ​ច្រើន​ ហើយ​លិង្គ​ក៏​ក្លាយទៅជា​អសមត្ថភាព​ (លិង្គ​ងាប់​) បើ​ទោះជា​ការ​ព្យាបាល​ ពង្រឹង​មាឌ​ ដើម្បី​សម្រេចការ​សេពកាម​ក៏ដោយ​ក៏​មិន​អាច​ដំណើរការ​ងាយស្រួល​ដែរ​។– ការ​សេព​គ្រឿងស្រវឹង​ : បើ​យើង​និយាយ​ឱ្យ​ចំ​ការ​ផឹកស្រា​ និង​គ្រឿងស្រវឹង​ផ្សេងទៀត​ សុទ្ធតែ​មាន​ជាតិ​អាល់កុល​ដូចគ្នា​ គ្រាន់តែ​ស្ថិត​ក្នុង​កម្រិត​តិច​ ឬខ្ពស់​តែប៉ុណ្ណោះ​។ សូមជ្រាប​ថា​ អាល់កុល​ វា​នឹង​បំផ្លាញ​សរសៃឈាម​ទាំងស្រុង​ ហើយ​ការ​កម្រើក​លិង្គ​ អាស្រ័យ​ដោយសារ​សរសៃឈាម​ចូល​របស់​លិង្គ​នោះ​ដែរ​។ នៅពេល​ដែល​ប្រព័ន្ធ​សរសៃឈាម​ទាំងអស់​នោះ​រង​ក្តី​អន្តរាយ​ មិន​ខុស​អ្វី​ពី​ការ​ធ្វើ​ឱ្យ​លិង្គ​បាត់បង់​សមត្ថភាព​អស់​ដោយ​មិន​អាច​សម្រេច​តណ្ហា​បាន​ផង​ដែរ​។ការ​សេព​គ្រឿងស្រវឹង​ជាប្រចាំ​ ឬរយៈពេល​ដ៏​យូរលង់​ពេក​ ក៏​បណ្តាល​ឱ្យ​មានផល​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ផង​ដែរ​។ ដូច្នេះ​ទើបបាន​ជា​អ័រម៉ូន​របស់​បុរស​បាត់បង់​តុល្យភាព​ជាមួយនឹង​ការបំផ្លាញ​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ឱ្យ​ធ្លាក់ចុះ​អន់ខ្សោយ​ផ្នែក​ភេទ​សម្ពន្ធ​កាន់តែ​ខ្លាំង​។ ក្រៅពី​កត្តា​ទាំងពីរ​ដូច​បាន​លើកយក​មក​អធិប្បាយ​ខាង​លើ​នេះ​ ក៏​នៅតែ​មានក​ត្តា​មួយចំនួន​ផ្សេងទៀត​ ដែល​បុ​រសៗ​ទទួលយក​ដោយ​ខ្វះ​ការយល់​ដឹង​។

សំគាល់​ : គ្រឿងញៀន​ដែល​ចង់​លើកយក​មក​និយាយ​នេះ​គឺ​ការប្រើ​កញ្ឆា​ ថ្នាំ​កូ​កា​អុីន​ ហេ​រ៉ូ​អុីន​ ថ្នាំ​សំយោគ​ប្រភេទ​គ្រឿងញៀន​ ជក់​ ចាក់​ម្ជុល​ លេប​ ដែល​សុទ្ធតែ​បង្ក​ឱ្យ​កើតមាន​អាការ​ងាប់​លិង្គ​ (លិង្គ​មិន​ដំណើរការ​) ដែល​មិន​អាច​ទទួលយក​ការ​រួមភេទ​សម្ពន្ធ​បាន​៕

Advertisement